អាជីវកម្ម

ហេតុអ្វីបានជាការធ្វើកម្មវិធីជប់លៀង នៅកន្លែងធ្វើការមានប្រសិទ្ធភាពវិជ្ជមានជាងនៅហាងផឹកស៊ី?

បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនតែងតែប្រារព្ធកម្មវិធីជួបជុំនៅហាងទំនើប ប្រែនៗ ដើម្បីជាការប្លែកអារម្មណ៍ដូចជា បង្កើតទំនាក់ទំនងសមាជិកនៅក្នុងក្រុម ដែលត្រូវបានចំណាយច្រើនកំឡុងពេលកម្មវិធី។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការជួបជុំ កុំដឹកនាំពិធីជប់លៀងនៅហាង​ផឹកស៊ី។ ការជុំគ្នា​បរិភោគជាមួយការតុបតែង​ប្លែកៗនៅកន្លែងធ្វើការ បន្សល់ទុកនូវភាពចង់ចាំ និង ​មាន​ប្រសិទ្ធិភាពខ្ពស់ក្នុងការ​ចងសម្ព័នជាក្រុមតាមបែបវិជ្ជមាន។

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលលោកអ្នកគួរតែប្រារព្ធកម្មវិធីជប់លៀងនៅកន្លែងធ្វើការ៖

១. ហេតុផលដែលអាច​ជប់លៀង

សម្រាប់អ្នកមកទៀង បុគ្គលិកឆ្នើម បុគ្គលិកធ្វើការ​រហ័ស បុគ្គលិក​ដោះស្រាយបញ្ហា​ជោគជ័យ អ្វីៗសុទ្ធ​តែអាចជាហេតុផល​ជប់លៀងបាន។ ការមើលឃើញអ្នកដទៃធ្វើការងារដែលមានគុណភាពខ្ពស់ សូម្បី​លើកយកមកនូវចំណុចតូចៗ និង ផ្តល់ថាមពលដល់មនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុន។

ការស្រាវជ្រាវរកឃើញថា សមាមាត្រនៃការសរសើរសម្រាប់ក្រុមដែលមានស្នាដៃខ្ពស់បង្ហាញនិយោជិក​ថា គេកំពុង​ស្ថិតនៅកន្លែង​ត្រឹមត្រូវ​សម្រាប់ជីវិត។ សម្រាប់មនុស្សជាច្រើនលើលោកនេះ គេគ្រាន់​តែ ចង់បាន​សុខនិងលើកទឹកចិត្ត​ហើយ​បើយើង​ផ្តល់បាន យើងនឹង​បាន ពេលវេលា​នៃជីវិតការងារ​របស់ពួកគេ​មកជំរុញ​ជោគជ័យធំសម្រាប់យើង។

២. ជប់លៀង​ត្រឹមត្រូវកសាងតម្លៃស្នូល

ឧទាហរណ៍ប្រសិនបើបុគ្គលិកនាទីតាំងដ៏សោះកក្រោះមួយបានឃើញ ម្លៃស្នូលនៃភាពជាក្រុមរបស់កន្លែង​ផ្សេង គេពិតជាចង់ទៅណាស់ ហើយចង់បានរស់ជាតិបែបនោះមកក្នុងជីវិត​ការងារ​របស់គេ។ យើងអាចបង្កើតការ​ញាំអាហារសម្រន់មួយ​ជុំគ្នា​បង្កើត​អាល់ប៊ុមដ៏ស្អាតនៅរៀងរាល់ល្ងាចថ្ងៃសុក្រ ឬរសៀលថ្ងៃពុធ​កណ្តាល​សប្តាហ៍ សម្រាលការហត់នឿយនិង បង្កើតភាពស្រស់បំព្រង។

៣. សុរាគ្រឿងស្រវឹងបង្កើតទំនាស់និងបក្សពួក

អាល់កុលមិនអនុញ្ញាត្តិនៅកន្លែងធ្វើការស្រាប់ហើយ​ ដូច្នេះប្រារព្ធ ជប់លៀងនៅការិយាល័យ ជាការបញ្ចៀស​បានល្អណាស់។ គ្រឿងស្រវឹង មិនគួរប្រើប្រាស់អបអរ​លទ្ធផល​ធ្វើការទេព្រោះវាអាចធ្វើឱ្យ​ប៉ះពាល់ដល់ដំណើរការគិតវិជ្ជមាន។

គ្រឿងស្រវឹងអាចប៉ះពាល់ដល់ជំនាញដោះស្រាយបញ្ហា ការវិនិច្ឆ័យ ការប្រមូលផ្តុំពេលវេលា និងអាចបង្កើតប្រតិកម្មអវិជ្ជមាន​ដល់ភាពជាអ្នកដឹកនាំ​ក៏ដូចជា ការសម្របសម្រួលបង្កផលវិបាកអវិជ្ជមានទៅលើ“ ភាពរឹងមាំសម្រាប់ការងារក្រុម” សុខុមាលភាពបុគ្គលក្នុងរយៈពេលខ្លីនិងរយៈពេលវែង។

៤. កំណត់អត្តសញ្ញាណ“ ឈ្នះ” ដែលអាចជប់លៀងជានិច្ច

នៅពេលមេដឹកនាំពូកែ​បង្កើតព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរជាមួយក្រុមសូម្បីរឿងតិចតួច គឺបានន័យថា បរិយាកាសវិជ្ជមាន នឹង​កើតមាន​ទូទាំងការិយាល័យ។ អ្នកដែលមិនចូលចិត្ត​របៀបទាំងនេះ មាន​សិល្បៈអន់ថយក្នុងការ​ដឹកនាំំសន្ទុះចិត្ត​ក្រុម បានន័យថាការគ្រប់គ្រងរបស់គេ នៅក្នុងភាពចាស់គំរឹលនៅឡើយ​ដែលយើងអាចបញ្ជាក់ឃើញ​តាមរយៈក្រុមការងារ​ដែលមិនសប្បាយចិត្ត សោះអង្គើយ ដាក់គ្នា។

៥. នំដុត ដែលឌីសាញស្អាតៗនាំមកនូវការចងចាំ

ធ្វើនំដុតដែលមានLogoរបស់យើង ឬពាក្យរួបរួម នានា អបអរត្រីមាស ឬឆមាស អបងឬលទ្ធផល​ហិរញ្ញវត្ថុជាវិធីដែលអ្នកដឹកនាំជើងថ្នឹក តែងតែប្រើ។ គំនិតនេះបង្កើតគំនិតល្អជាមួយពិធីជប់លៀងបុគ្គលិក ភាពវិជ្ជមានទៅក្នុងវប្បធម៌និង បង្កើត​បរិយាកាសស្រស់ស្អាត ពុំមែន​ម្នាក់ៗទោរទន់ទប់ខ្លួនមិនជាប់នោះឡើយ។

សរុបសេចក្ដីមកវិញការបង្កើតបរិយាកាសវិជ្ជមានបែបនេះ ដែលជាចំណុចល្អ ដែលអតិថិជនក៏គេ​តែង​ពេញចិត្តនឹងសេវាកម្មពីក្រុមការងារណាដែលមាន​បរិយាកាសវិជ្ជមានដែរ​។ ពីព្រោះការបង្កើតនូវបរយាកាសបែបវិជ្ជមាននូវក្រុមហ៊ុនមិនមែនចេះតែនឹកឃើញហើយអាធ្វើបានភ្លាមនោះទេ វាត្រូវការពេលវេលា និង ការដឹកនាំយូរទម្រាំតែបានបរិយាបែបនេះ។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.