ប្រវត្តិបុគ្គលល្បីៗ

លោកដ្វាយ អៃសិនហូវ័រ អតីតនាយឧត្តមសេនីយនិ៍ និង ប្រធានាធិបតីអាមេរិកទី៣៤

លោក ដ្វាយ អៃសិនហូវ័រ ជាប្រធានាធិបតីទី ៣៤របស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៥៣ ដល់ ១៩៦១។ គាត់មានតំណែងជាឧត្តមសេនីយ៍ផ្កាយប្រាំ នៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិកក្នុងកំឡុងពេលសង្គ្រាមលោកលើកទីពីរ និងបានបម្រើការជាកំពូលមេបញ្ជាការកងទ័ពសម្ព័ន្ធមិត្ត(Allied Forces)។

នៅអឺរ៉ុបគាត់មានការទទួលខុសត្រូវសម្រាប់ការធ្វើផែនការនឹងការត្រួតពិនិត្យ ប្រតិបត្ដិការលុកលុយនៅទ្វីបអាហ្រ្វិកខាងជើងនៅក្នុងចន្លោះ ឆ្នាំ ១៩៤២ ដល់ ឆ្នាំ១៩៤៣ និង ដឹកនាំទ័ពសម្ព័ន្ធមិត្តឈ្លានពានយ៉ាងជោគជ័យនៅប្រទេសបារាំង និង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៤៤ ដល់ ឆ្នាំ១៩៤៥ ពីមុខលោកខាងលិច។ នៅឆ្នាំ ១៩៥១ លោកបានក្លាយជាមេបញ្ជាការកំពូលដំបូងនៃអង្គការណាតូ (supreme commander of NATO)។

កុមារភាព និង ការសក្សា

លោកដ្វាយ អៃសិនហូវ័រ បានកើតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៨៩០ ក្នុងទីក្រុងដេនីសុន រដ្ឋតិចសាស សហរដ្ឋអាមេរិក។ លោកជាកូនទីបីក្នុងចំណោមកូនប្រាំពីនាក់ដែលមានឪពុកឈ្មោះដេវិឌ ចេខូប (David Jacob) និងម្តាយឈ្មោះ អិដា អេលីហ្សាប៊ែត (Ida Elizabeth)។

កុមារភាពរបស់លោក ដ្វាយត៍ អៃសិនហូវ័រ មានភាពលំបាកណាស់ ព្រោះឪពុករបស់លោក មិនដែលមកចាត់ចែងក្នុងគ្រួសារទេ។និងបងប្រុសរបស់លោកទាំងអស់បានចម្រើនវ័យឡើងក្នុងបិរយាកាសត្រូវខិតខំប្រឹងប្រែងធ្វើការ និងជាគ្រួសារដែលប្រកាន់ភ្ជាប់ខាងសាសនាយ៉ាងខ្លាំងលោកបានរៀនចប់សាលាយោធានៅក្នុងឆ្នាំ១៩១៥ ហើយក្រោយមកបានរៀបការជាមួយនាងម៉ាមី (Mamie) និងមានកូនពីរនាក់ កូនទីមួយឈ្មោះ ឌូដដ្វាយត៍ (Doud Dwight) និង សេលដោន ឌូន(Sheldon Dound)។

ក្រោយសង្រ្គាមលោកលើកទី២លោកត្រូវបានគេទទួលស្វាគមន៍ចាត់ទុកជាវីរបរុស នៅពេលបានទៅលេង ទឹកដីកំណើតរបស់គាត់នៅខែមិថុនា ឆ្នាំ១៩៤៥។ មុនពេលចូលនិវត្តន៍នៅឆ្នាំនោះ ប្រធានាធិបតីលោកហារី ទ្រូមែន (Harry S. Truman) បានផ្លាស់ងារនាយឧត្តមសេនីយ៍របស់លោកម៉ាហ្សែល (Marshall)ទៅលោកអៃសិនហូវ័រ ជំនួសវិញ និងបានប្រកាសតែងតាំងជាផ្លូវការនៅឯសាកលវិទ្យាល័យកូឡុំបៀ (Columbia University)។

ការប្រឡូកចូលឆាកនយោបាយ​ និង តំណែងជាប្រធានាធិបតី

លោកបានសម្រេចចិត្តធ្វើជាអ្នកតំណាងរាស្ត្រប្រចាំគណបក្សសាធារណរដ្ឋ។ ទោះបីលោកមានជម្លោះទាំងក្នុងនិងក្រៅគណបក្សក៏ដោយ បុគ្គលិកលក្ខណៈមានភាពរួសរាយរាក់ទាក់ពីធម្មជាតិ និងរូបរាងជាវីរបុរសក្នុងសង្រ្គាមបានជួយគាត់ឲឈ្នះការបោះឆ្នោត។

នៅក្នុងឆ្នាំដំបូងនៃតំណែងប្រធានាធិបតីរបស់លោកអៃសិនហូវ័របានកាន់កាប់ដោយផ្ទាល់លើកិច្ចការបរទេសត្រួតពិនិត្យលើកំណើននៃលទ្ធិកុម្មុយនិស្តនិងបានទម្លាក់មេដឹកនាំនៃប្រទេសអីុរង់នៅក្នុងរដ្ឋប្រហារ អ៊ីរ៉ង់ នៅឆ្នាំ ១៩៥៣ និង នៅឆ្នាំដដែលលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េ ចរចាឲមានការផ្អាកសង្គ្រាមនៅកូរ៉េ (ប្រើការគំរាមកំហែង នុយក្លេអ៊ែរ ដើម្បីបញ្ចប់់សង្គ្រាមកូរ៉េ ជាមួយប្រទេសចិន)។

លោកបានមើលឃើញគោលនយោបាយរូបរាងថ្មីនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែរ (nuclear deterrence) គោលដៅគឺដើម្បីរក្សាសម្ពាធលើសហភាពសូវៀតនិងកាត់បន្ថយឱនភាពសហព័ន្ធ។

នៅឆ្នាំ ១៩៥៤ជាលើកដំបូង ដែលលោកអៃសិនហូវ័រ បានបញ្ជាក់យ៉ាងច្បាស់នៅទ្រឹស្តីដូមីណូ (The domino theory)នៅក្នុងសេចក្ដីពណ៌នាធ្វើបទបង្ហាញរបស់គាត់បានបង្ហាញពីភាព គំរាមកំហែងដោយការរីករាលដាលនៃលទ្ធិកុម្មុយនិស្ត។ លោកត្រូវបានសភាយល់ព្រមទៅនឹងសំណើរបស់លោកនៅក្នុងឆ្នាំ ១៩៥៥ដែលអនុញ្ញាតឱ្យគាត់ការពារការឈ្លានពានរបស់ចិនកុម្មុយនិស្តប្រឆាំង នឹងពួកជាតិនិយមចិន និង បានបង្កើតគោលនយោបាយការពារកោះតៃវ៉ាន់ ដោយមានសហរដ្ឋអាមេរិកជាអ្នកការពារ។

ឆ្នាំ១៩៥៧ សហភាពសូវៀតបានបង្ហោះផ្កាយរណបដែលបង្កើតឡើងជាដំបូងឈ្មោះថា Sputnikឲធ្វើដំណើរជុំវិញផែនដី។ លោកបានចាប់ផ្តើមពង្រឹងវិស័យអវកាស ឆ្នាំ១៩៥៨ ការគ្រប់គ្រងលំហ និងអាកាសវិទ្យាជាតិហៅកាត់ថា ណាសា NASA(The National Aeronautics and Space Administration ) ត្រូវបានគេបង្កើតឡើង។

លោកអេសិនហូវើ បានបង្ខំឱ្យប្រទេសអ៊ីស្រាអែលចក្រភពអង់គ្លេសនិងប្រទេសបារាំង ឲ្យបញ្ចប់ការលុកលុយរបស់ពួកគេនៅប្រទេសអេហ្ស៊ីប ក្នុងអំឡុងពេលវិបត្តិ Suez Crisisនៅឆ្នាំ ១៩៥៦។ ក្នុងឆ្នាំ១៩៥៨លោកបានបញ្ជូនកងទ័ពរបស់សហរដ្ឋអាមេរិកទៅប្រទេសលីបង់ចំនួន ១៥០០០នាក់ ដើម្បីការពាររដ្ឋាភិបាល
និយមលោកខាងលិច។

នៅជិតចុងបញ្ចប់នៃរយៈពេលរបស់គាត់មានកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំកិច្ចប្រជុំកំពូលមួយជាមួយនឹងសូវៀត បានបរាជ័យដោយសារតែឧប្បត្តិហេតុបាញ់យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិក (U-2 incident) ក្នុងកំឡុងពេលសង្រ្គាមត្រជាក់ (The Cold War)។ នៅឆ្នាំ ១៩៦១ លោកបានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់នាពេលអនាគតនៃការចំណាយយោធាដ៏ធំ ជាពិសេសឱនភាពនៃការចំណាយ និងបង្កើតបានភាព“ស្មុគស្មាញឧស្សាហកម្មយោធា” សម្រាប់ប្រទេស។

ស្នាដៃនានារបស់លោកអៃសិនហូវ័រ មានដូចជាការបើកដំណើរការទំនាក់ទំនងអន្តរជាតិគម្រោងស្រាវជ្រាវការស្វែងរកកម្រិតខ្ពស់សំរាប់ក្រសួងការពារជាតិ(DARPA) ការបង្កើតអង្គការ ណាសា និងលើកទឹកចិត្តការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ប្រកបដោយសន្តិភាពតាមរយៈការធ្វើវិសោធនកម្មច្បាប់ថាមពលបរមាណូ។

ក្រោយពីអាណត្តិទីពីររបស់លោក ក្នុងពិធីលាលែងតំណែង លោកបានព្រមានប្រជាជនកុំអនុញ្ញាតឲលទ្ធិកុម្មុយនិស្តលូតលាស់ឡើងឲសោះ។ លោកបានតាំងលំនៅនៅហ្គេតធីបើច ក្នុងរដ្ឋផែនសីលវេនា ហើយចាប់ផ្តើមការតែងនិពន្ធ។ ពីរឆ្នាំមុនពេលទទួលមរណភាពលោកបានបន្តនិពន្ធ និងបោះពុម្ពកិច្ចការរបស់លោកបន្ទាប់ពីមុខរបរនេះលូតលាស់ត្រចះត្រចង់ លោកបានទទួលមរណភាពដោយសារជំងឺគ្រុនធ្ងន់ធ្ងរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៦៩។

រឿងរ៉ាវជីវិតរបស់បុរសដ៏អស្ចារ្យម្នាក់នេះដែលខិតខំតាំងពីខ្លួននៅជាមនុស្សក្រីក្ររហូតក្លាយជាមនុស្សមានតួនាទីសំខាន់ក្នុងឆាកពិភពលោកបានដល់ទីបញ្ចាប់ហើយ។ រហូតដល់ជីវិតចុងក្រោយរបស់លោក និងមកដល់ពេលនេះ នៅតែត្រូវបានគេស្រឡាញ់ចូលចិត្តដដែល។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.