អាជីវកម្ម

គន្លឹង៣យ៉ាងធំ​ៗ សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​

មុន​ចាប់ផ្ដើម​កិច្ចការ​អ្វីមួយ បុគ្គល​គ្រប់រូប​ត្រូវមាន​គោលការណ៍ គម្រោង ក៏ដូចជា​វិន័យ​ចំពោះ​ខ្លួនឯង​ជាមុនសិន ទើប​សកម្មភាព​ទាំងឡាយ​នោះ ជួប​ហានិភ័យ​តិចតួច​បំផុត​។ ដូចគ្នានេះ ក្នុង​វិស័យ​ជំនួញ ក៏​តម្រូវ​ឲ្យ​សហគ្រិន​ទាំងអស់​មាន​គោលការណ៍​ចំពោះ​ខ្លួន​ច្បាស់លាស់ ទើប​អាជីវកម្ម​អាច​ទទួលជោគជ័យ​ខ្ពស់​។​ ទាំងនេះ​ជាគោលការណ៍​ទាំង ៣ ដែល​ម្ចាស់​ជំនួញ​ត្រូវ​អនុត្ត​ន៍ ខណៈ​ចង់​រកស៊ី​រីកចម្រើន​៖

១. មាន​វិន័យ​ក្នុង​ខ្លួន​

បើសិនជា​ចង់​ជោគជ័យ ត្រូវមាន​វិន័យ​ក្នុង​ខ្លួន​ក្នុង​ការធ្វើសកម្មភាព​គ្រប់យ៉ាង​។ មិនអាច​នឹកឃើញ​ចង់​ធ្វើ​អ្វី ហើយ​ធ្វើ​ភ្លាមៗ​តាមចិត្ត​នោះទេ ត្រូវ​បណ្តុះ​វិន័យ​ដើម្បី​រៀបចំ​គោលដៅ​ទុកជាមុន ហេតុផល​នេះ​នឹង​ជួយ​បាន​ច្រើនជាង​មុន​ក្នុង​ការសម្រេច​ជោគជ័យ​អ្វីមួយ​។​

អាជីវកម្ម​នីមួយៗ​ទាមទារ​ឲ្យ​ម្ចាស់​មមាន​វិន័យ​ខ្ពស់ បើ​ធ្វើ​នេះ​បន្តិច នោះ​បន្តិច​តាមចិត្ត​ចង់ ប្រាកដជា​មិនអាច​ធ្វើ​បានល្អ​ទេ រីឯ​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​ក៏​កាន់តែ​ឆ្ងាយ​ដែរ​។

២. គោរព​ពេលវេលា​

ការគោរព​ពេលវេលា ពិតជា​មានតម្លៃ​ណាស់​! ការ​ទម្លាប់ខ្លួន​ឲ្យ​មាន​លេស​ដោះសារ​ច្រើន​ធ្វើ​ឲ្យ​យើង​មិនអាច​គោរព​ពេលវេលា និង​ក្លាយទៅជា​មនុស្ស​មិនគួរ​ឲ្យ​ទុកចិត្ត​ពី​អ្នក​ជុំវិញខ្លួន​។ បើ​សូម្បីតែ​ពេលវេលា​ក៏​មិនអាច​គោរព​បាន នោះ​គ្មាន​អ្នកណា​នឹង​អាចដាក់​ចិត្ត​មករក​ស៊ី​ជាមួយ​យើង​នោះទេ​។​

​ការគ្រប់គ្រង​ពេលវេលា​សំខាន់​ខ្លាំងណាស់ បើ​មិនអាច​ក្លាយជា​ម្ចាស់​លើ​វា​បាន អ្វីៗ​ពាក់​ព​ន្ធ័​នឹង​ខ្លួន​យើង​នឹង​ពិបាក​ទៅតាម​នោះ​ដូចគ្នា កុំថាឡើយ​តែ​ការរកស៊ី សូម្បី​ទំនាក់ទំនង​ផ្សេងទៀត​ក៏​មិនល្អ​ដែរ​។​

៣. កសាង​ទំនុកចិត្ត​

ការកសាង​ទំនុកចិត្ត​មាន​សារៈសំខាន់​មិន​ថា​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ​។ បើសិនជា​មិនអាច​កសាង​ភាពស្មោះត្រង់​ជាមួយ​មហាជន​ទេ ពួកគេ​ក៏​គ្មាន​ទំនុកចិត្ត​លើ​យើង​ដែរ ហើយ​ចង់​និយាយ​ឬ​ធ្វើ​អ្វី សាធារណៈជន​ច្បាស់​ជា​មិន​ស្តាប់​ឡើយ​។​

​ដូច្នេះ​ត្រូវ​កសាង​ទំនុកចិត្ត​ពី​សាធារណៈជន​ជាមុន ទើប​អាជីវកម្ម​អាច​ទាញ​បានការ​គាំទ្រ​ពី​អតិថិជន ហើយ​នោះ​ក៏​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​ការ​ស៊ី​ឈានទៅរក​ភាពជោគជ័យ​ផងដែរ​។​

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.