
ប្រវត្តិរូបវិទូសញ្ជាតិអាល្លឺម៉ង់
ជីវប្រវត្តិរបស់ សាស្រ្តាចារ្យ ម៉ាក្ស ផ្លែងក៍ (Max Planck) កើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៨៥៨ ទទួលមរណភាពនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ១៩៤៧ នៅអាយុ៨៩ឆ្នាំ។
លោក ម៉ាក្ស ផ្លែងក៍ បានកើតនៅ កីល (Kiel) និងបានទទួលការសិក្សាអប់រំនៅទីក្រុងម៉ូនិច (Munich) និង ទីក្រុងប៉ែកឡាំង (Berlin) ។ គាត់បានចូលរួមជាមួយមហាវិទ្យាល័យនៅ ម៉ូនិច នៅឆ្នាំ១៨៨០ ហើយរយៈពេលប្រាំឆ្នាំក្រោយក៏បានទទួលងារជា សាស្រ្តាចារ្យ នៅឯសាកលវិទ្យាល័យ កីល។ គាត់បានជំនួស កុសស្ទេវ រ៉ូបឺត កឺឈោហ្វ៍ (Gustav Robert Kirchhoff ) នៅឯសាកលវិទ្យាល័យប៉ែកឡាំង (University of berlin) នៅឆ្នាំ១៨៨៩ ហើយបន្តនៅទីនោះរហូតឆ្នាំ១៩២៦។
គាត់បានណែនាំឲគេស្គាល់អំពី “សកម្មភាពនៃកង់ទិច (Quantum of action)” ក្នុងការព្យាយាមពន្យល់អំពីការភាយចេញនៃរបាយស្ប៊ិច (Spectral distribution) របស់អង្គធាតុខ្មៅ ដែលនេះនាំឲមានការកើតឡើងនៃទ្រឹស្តីកង់ទិច។ គាត់បានទទួលពានរង្វាន់ណូបែល (Nobel Prize in Physics) នៅឆ្នាំ១៩១៨ សំរាប់របបគំហើញរបស់គាត់លើធម្មជាតិដែលត្រូវវងនូវកង់ទិចកម្មរបស់ថាមពល (Quantized nature of energy)។
ការងារនេះបាននាំឆ្ពោះទៅរក“សំណាងល្អ“ដោយរូបមន្តនៃការបំភាយចេញនៃអង្គធាតុខ្មៅ ត្រូវបានពិពណ៌នាដោយ ផ្លេងក៍ នៅក្នុងសុន្ទរកថាដែលបញ្ជាក់អំពី ការទទួលយកពានរង្វាន់ ណូបែល នៅឆ្នាំ១៩២០ ក៏ប៉ុន្តែ ថ្វីបើរូបមន្តបំភាយត្រូវបានបង្ហាញថាវាត្រឹមត្រូវឥតខ្ចោះយ៉ាងណា ក៏នៅពេលនោះវាគ្រាន់តែជារូបមន្តកែច្នៃដែលត្រូវបានរកឃើញដោយសំណាងនៃអ្វីដែលគេធ្វើដោយស្មានដែលជាហេតុធ្វើឲមានការពុំពេញចិត្តកើតមានឡើងពីសំណាក់អ្នកស្រាវជ្រាវទូទៅ ហើយអ្នកស្រាវជ្រាវទាំងនោះផ្តោតការសិក្សារស្រាវជ្រាវបន្ថែម។
ជីវិតរបស់លោក ម៉ាក្ស ផ្លែងក៍ ពោរពេញទៅដោយសោកនាកម្ម។ កូនប្រុសម្នាក់របស់គាត់ត្រូវបានសម្លាប់នៅអំឡុងសង្រ្គាមលោកលើកទី១។ ចំណែកកូនស្រីពីរនាក់របស់គាត់ត្រូវបានបាត់បង់ក្នុងវ័យកុមារភាពនៅអំឡុងពេលជាមួយគ្នានេះដែរ។ ផ្ទះរបស់គាត់ត្រូវបានកំទេចដោយសង្រ្គាមលោកលើកទី២ ចំណែកកូនប្រុសគាត់ឈ្មោះ អីវិន (Erwin) ត្រូវបានប្រហារជីវិតដោយរបប ណាស៊ី (Nazis) នៅឆ្នាំ១៩៤៤។
លោក ផ្លេក បានក្លាយជាប្រធាននៃវិទ្យាស្ថាន កៃសឺរ វិលហេម (Kaiser Wilhelm) ទីក្រុងប៉ែកឡាំង នៅឆ្នាំ១៩៣០។ វិទ្យាស្ថាននេះត្រូវបានគេប្តូរឈ្មោះជាវិទ្យាស្ថាន ម៉ាក្ស ផ្លែងក៍ បន្ទាប់ពីសង្រ្គាមលោកលើកទី២។ លោក ផ្លែក មានឈ្មោះខ្លាំងនៅរបប អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) ព្រោះតែគាត់បានចេញមុខតវាជាចំហប្រឆាំងនឹង ពួកណាស៊ី ដែលជាហេតុនាំឲគាត់ត្រូវបានបង្ខំឲចុះចេញពីតំណែងជាប្រធាននៅឆ្នាំ ១៩៣៧។
បន្ទាប់ពីសង្រ្គាមលោកទី២ គាត់ត្រូវបានគេតែងតាំងសារជាថ្មីជាប្រធានវិទ្យាស្ថាន ម៉ាក្ស ផ្លែងក៍។ គាត់បានចំណាយពេលវេលារយៈពេលពីរឆ្នាំចុងក្រោយនៃជីវិតរបស់គាត់នៅ ហ្គតធិនហ្គេន (Gottingen) ក្នុងនាមជាអ្នកវិទ្យាសស្រ្តដ៏គួរឲគោរពម្នាក់ និងត្រូវបានគេទទួលស្គាល់ថាជាបុគ្គលប្រកបដោយមនុស្សធម៌។