អាជីវកម្ម

លក្ខណៈ​ពិសេស​ដែល​អ្នកដឹកនាំ​ល្អៗ​ តែងតែ​ប្រកាន់ជាប់ខ្លួនជានិច្ច

មុននឹងការក្លាយខ្លួន​ជាមេដឹកនាំ​ឆ្នើម​ម្នាក់ ពិតជា​មិន​ងាយស្រួល​ឡើយ គឺ​ត្រូវ​ហ្វឹកហាត់ លត់ដំ​ទាំង​ផ្លូវចិត្ត និង​ជំនាញ​ជាច្រើន ពិសេស​ជំនាញ​ទន់​ដែល​ទាមទារ ភាព​អត់ធន់ ឆន្ទៈ​ផ្លាស់ប្ដូរ និង​ចរិត​មិនរវើរវាយឆ្ងាយពីការពិត។ យ៉ាងណាមិញ ការ​បង្វឹក​ខ្លួន​ឲ្យ​ក្លាយ​ជា​ថ្នាក់ដឹកនាំ​តូចធំ​ប្រកប​ដោយ​ជោគជ័យត្រូវការ​មាន​លក្ខណៈ​សម្បតិ្ត​សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. បង្ហាញ​ភាព​ខុស​ពី​គេ​របស់​អ្នក

មេដឹកនាំ​មាន​ប្រសិទ្ធភាព រមែង​មាន​គុណសម្បត្តិ​ពិសេស​ម៉្យាង​ដែល​បុគ្គល​ធម្មតា​ពុំមាន។ ភាព​ពិសេស​នោះ​អាច​ជា​ការ​ចម្រុះ​នៃ​បុគ្គលិកលក្ខណៈ ទស្សនៈ ភាព​តស៊ូ​ខ្លាំង គុណធម៌​ខ្ពស់ និង​ជំនាញ​ទំនាក់ទំនង​ជាដើម។ មនុស្ស​ម្នាក់​មិន​អាច​ចេះ​គ្រប់សព្វ​បាន ប៉ុន្តែ​ការ​ពិត​នៃ​លក្ខណៈ​មេដឹកនាំ​ត្រូវ​ចេះ​ពហុ​ជំនាញ និង​ជួនកាល​អ្នក​មាន​គំនិត​ពិសេស​អ្វីមួយ​ដែល​អ្នកដទៃ​គ្មាន។ ដូច្នេះ សូម​យក​វា​ចេញ​មក ​ហើយ​បញ្ជូន​វា​ធ្វើ​ជា​គំរូ​ដ៏​ក្លា​ហាន​ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ឆ្នើម​ម្នាក់។

២. ហ៊ាន​ចាត់ទុក​ខ្លួនឯង​ជា​មេដឹកនាំ

ដើម្បី​ឲ្យអ្នក​ដទៃ​មើ​លឃើ​ញអ្នក​ក្នុង​នាម​ជាមេ​ដឹកនាំ ដំបូង​អ្នក​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ជា​មុនសិន។ សូមស្រមៃគិតពីខ្លួនឯងក្នុងនាមជាមេដឹកនាំម្នាក់ដែលអាច​ផ្លាស់ប្តូរ​ពិភពលោកបាន ហើយ​ពិចារណា ថាតើអ្នកនឹងបង្ហាញខ្លួនយ៉ាងដូចម្តេចឲ្យខុសពីអ្នកដទៃ ប្រសិន​បើ​ក្លាយ​ជា​អ្នកដឹកនាំ​ចាប់ពីពេលនេះ​ទៅ។

៣. ហ៊ាន​ប្រឈម​នឹង​ហានិភ័យ

កុំ​ផ្តេកផ្តួល តែត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលអាចធ្វើបាន ទើប​អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ។ ប្រសិនបើ​មានបញ្ហាអ្វីកើតឡើង ត្រូវ​ហ៊ាន​ប្រថុយប្រថាន និង​ទទួល​យកហានិភ័យទាំងនោះ កុំរួញរា។ ធ្វើ​បែបនេះ​ដើម្បី​អាច​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​កាន់​តែ​រឹងមាំ និង​ការ​រីកចម្រើន​នៃអាជីព។

៤. បង្កើត​ភាព​ក្លាហាន

ធ្វើកុំរង់ចាំការអនុញ្ញាតពីនរណា ត្រូវធ្វើជាមេដឹកនាំដែលអ្នកចង់ឃើញ ត្រូវ​ចាប់ផ្ដើម​ពី​ខ្លួនឯង​ហើយ​អត់ធ្មត់ នោះ​ប្រាកដជាសម្រេចមិនខាន។ បង្កើត​មហិច្ឆិតា​សម្រាប់អនាគត​ដើម្បី​ឲ្យ​ខ្លួន​មាន​អារម្មណ៍ថា ជីវិតមានអត្ថន័យនិងមានឥទ្ធិពលចំពោះភាពខ្លាំងនោះ បន្ទាប់មក​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​វា​ដោយ​ចាប់ផ្តើមពីជំហានដំបូងតូចៗ។

ប្រភព៖ Forbes

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.