ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស វិចតូរៀ

តើព្រះអង្គម្ចាស់ស្ត្រី Victoria ជាអ្នកណា?

ព្រះមហាក្សត្រិយានី វិចតូរៀ (Victoria) បានបំពេញតួនាទីជាក្សត្រនៃចក្រភពអង់គ្លេស និង អៀរឡង់ ពីឆ្នាំ ១៨៣៧ រហូតដល់ទ្រង់បានចូលទីវង្គត់នៅឆ្នាំ១៩០១។ ព្រះមហាក្សត្រីយានី បានក្លាយជាអធិរាជិនី នៃប្រទេសឥណ្ឌាក្នុងឆ្នាំ ១៨៧៧។ បន្ទាប់ពីម្ចាស់ក្សត្រីអេលីសាបិតទី ២ ព្រះមហាក្សត្រីយានី វិចតូរៀ ក៏បានក្លាយជាព្រះមហាក្សត្រត្រីយានីទី ២ ដែលគ្រងរាជ្យយូរជាងគេលំដាប់ទី ២ នៅចក្រភពអង់គ្លេស។

នៅក្នុងរជ្ជកាល ព្រះមហាក្សត្រីយានី វិចតូរៀ បានប្រមើលមើលឃើញការពង្រីកវប្បធម៌ដ៏អស្ចារ្យ និង ភាពជឿនលឿនផ្នែកឧស្សាហកម្ម​ វិទ្យាសាស្ត្រ គមនាគមន៍ និង ការកសាងផ្លូវដែក និង ផ្លូវក្រោមដី នៅក្នុងទីក្រុងឡុងដ៍ថែមទៀតផង។

កុមារភាព និង ការអប់រំ

ព្រះមហាក្សត្រី វិចតូរៀ ដែលមានព្រះមានពេញថា អាឡិចសានឌើរ វិចតូរៀ (Alexandrina Victoria) ដោយបានប្រសូត្រនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ១៨១៩ ហើយព្រះបិតារបស់ម្ចាស់ក្សត្រី វិចតូរៀ បានសោ ប៉ុណ្ណោះ។ ចំណែកព្រះមាតារបស់ទ្រង់​បានក្លាយជារឿងដែលជះឥទ្ធិពលដល់អំណាចរបស់ទ្រង់នៅក្នុងជីវិត។ ដោយកាលពីក្មេងទ្រង់រស់នៅក្នុងភាពសោកសៅ ហើយបានពង្រឹងខ្លូនអោយមានភាពកកក្ដៅ និង ការរស់នៅក្នុងភាពរស់រវើកនៃជីវិតរបស់ទ្រង់។

ម្ចាស់ក្សត្រី វិចតូរៀ បានទទួលការអប់រំនៅក្នុងព្រះបរមរាជវាំង ដោយមានការថែទាំក្នុងលក្ខណៈអភិជន។ ព្រះនាងទ្រង់មានអំណោយទានពីធម្មជាតិសម្រាប់គូរគំរូប និង គូរគំនូរហើយបានបង្កើតចំណង់ចំណូលចិត្តក្នុងការសរសេរទិនានុប្បវត្តិ (កាសែត)។

See the source image

ថ្វីត្បិតតែមានចរិតស្វាហាប់ និង មានភាពអធ្យាស្រ័យក៏ដោយប៉ុន្តែម្ចាស់ក្សត្រី វិចតូរៀ មានរូបរាងតូចច្រឡឹង ហើយទ្រង់មានកំពស់ត្រឹមតែ ៤ ហ្វីត ១១ អ៊ីញ ដែលស្មើរនឹង ប្រហែលជា ១មែត្រ និង ២៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែមួយរយៈក្រោយមក ទ្រង់ចាប់ផ្ដើមមានការឡើងគីឡូ និង​ទំហំចង្កេះរបស់ទ្រង់ក៏ឡើងទៅតាមនោះដែរ។

ព្រះបិតា តាមា និង បងស្រីដែលមានព្រះបិតាផ្សេងគ្នា

ម្ចាស់ក្សត្រី វិចតូរៀ គឺជាបុត្រីតែមួយអង្គគត់របស់ព្រះអង្គម្ចាស់ អេដវឺដ(Edward) នៃរាជវង្សខេន ដែលជារាជបុត្រាទីបួនរបស់ស្តេច ចចទ ៣។ ព្រះមាតារបស់ព្រះនាង ព្រះនាម Victoria Saxe-Saalfield-Coburg ដែលជាប្អូនស្រីរបស់ Leopold ដែលជាស្តេចនៃប្រទេសបែលហ្ស៊ិក។ មិនតែប៉ុណ្ណោះ ទ្រង់ក៏មានបងស្រីដែលមានព្រះបិតាផ្សេងគ្នាដែលមានព្រះជន្ម១២ព្រះវស្សា គឺព្រះនាង Feodora បន្ទាប់ពីព្រះមាតារបស់ទ្រង់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Emich Carl ដែលជាសេ្ដចនៃLeiningen។

នៅពេលដែលព្រះនាង Feodora មានព្រះជន្ម ៦ព្រះវស្សា ហើយព្រះបិតារបស់ព្រះនាងបានសោយទីវង្គត់។ បន្ទាប់មកព្រះមាតារបស់ព្រះនាងបានអភិសេកម្តងទៀត ជាមួយព្រះអង្គម្ចាស់ Edward ដែលជាព្រះបិតារបស់ព្រះនាង វិចតូរៀ ហើយបានផ្លាស់ពីប្រទេសអាឡឺម៉ង់ទៅប្រទេសអង់គ្លេសភ្លាមៗសម្រាប់ការប្រសូត្រ របស់ព្រះនាងនាពេលអនាគត។

See the source image

ការឡើងក្នុងរាជបល្ល័ង្ក

បន្ទាប់ពីមានការបានប្រសូត្ររបស់ព្រះនាង វិចតូរៀ ដោយទ្រង់បានឈរនៅក្នុងលំដាប់ថ្នាក់ទី៥នៃរាជទាយាទ។ បើទោះបីជាយ៉ាងណាព្រះបិតារបស់ទ្រង់បានសោយទីវង្គត់នៅឆ្នាំ១៨២០។ ដូច្នេះព្រះនាង វិចតូរៀ ទ្រង់បានទទួលមរតក បើទោះបីជាព្រះបេតុលា (ពូ)ទាំងបីរបស់ព្រះនាងនៅមានជីវិតនៅឡើយ ដែលជាហេតុធ្វើអោយការទទួលរបស់ព្រះនាងជារឿងដែលផ្ទុយទៅនឹងច្បាប់។ នៅពេលដែលស្តេច វីលៀមទី ៤ បានសោយទីវង្គតនៅខែមិថុនា ឆ្នាំ១៨៣៧ ព្រះនាងវិចតូរៀ បានក្លាយជាព្រះមហាក្សត្រីនៅព្រះជន្មត្រឹមតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។

Lord Melbourne បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ ក្នុងរាជម្ចាស់ក្សត្រី វិចតូរៀ

លោក Lord Melbourne បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេក្នុងរាជម្ចាស់ស្ត្រី វិចតូរៀ ដោយបានបម្រើការដំបូងនៅឆ្នាំ ១៨៣៤ និង​បានកាន់តំណែងនេះបន្តនៅឆ្នាំ១៨៣៥ ដល់ឆ្នាំ១៨៤១។

នៅពេលដែលព្រះនាងបានឡើងគ្រង់ម្កុដ ឡើងសោយរាជ្យដំបូងនៅព្រះជន្ម១៨ព្រះវស្សានៅឆ្នាំ១៨៣៧ Melbourne បានបង្រៀនកិច្ចការជាច្រើនដល់ម្ចាស់ក្សត្រីវិចតូរៀ នូវភាពស្មុគស្មាញនៃការធ្វើជាព្រះមហាក្សត្រដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ។ លោក Melbourne បានដើរតួរនាទី ជាទីប្រឹក្សានយោបាយរបស់ព្រះមហាក្សត្រិយានី និង ជាទីទុកចិត្តក្នុងកំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃរជ្ជកាលរបស់ព្រះអង្គ។

ការសោយរាជ្យ

ម្ចាស់ក្សត្រី វិចតូរៀ បានឡើងសោយរាជ្យនៅព្រះជន្ម ១៨ព្រះវស្សា នៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ១៨៣៧ ហើយព្រះនាងបានបម្រើព្រះជន្មាយុរហូតដល់អាយុ ៨១ ឆ្នាំនៅថ្ងៃទី ២២ ខែមករាឆ្នាំ ១៩០១។ នៅក្រោមរជ្ជកាលរបស់ក្សត្រី វិចតូរៀ ចក្រភពអង់គ្លេសបានឆ្លងកាត់ការអភិវឌ្ឈន៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងឧស្សាហកម្មការកសាងផ្លូវដែក ស្ពាន លូទឹកក្រោមដី និង បណ្តាញចែកចាយថាមពលនៅទូទាំងចក្រភពជាច្រើនទៀត។ ម្ចាស់ក្សត្រី វិចតូរៀ ត្រូវបានប៉ុនប៉ងធ្វើឃាតចំនួនប្រាំពីរដងនៅជីវិតរបស់ទ្រង់់។

មានការជឿនលឿនផ្នែកវិទ្យាសាស្ត្រ ទ្រឹស្តីនៃការវិវត្តន៍របស់ឆាលស៍ដាវីន និង បច្ចេកវិទ្យាដូចជា ទូរលេខ និង សារព័ត៌មានពេញនិយម ដោយមានការច្នៃប្រឌិតជាច្រើន។ ទ្រព្យសម្បត្តិ និង ភាពក្រីក្រយ៉ាងខ្លាំង កំណើននៃការអភិវឌ្ឈន៍ទីក្រុងដ៏អស្ចារ្យដូចជា Manchester, Leeds និង Birmingham បង្កើនអក្ខរកម្ម និង ការងារពលរដ្ឋដ៏អស្ចារ្យ ដែលជាញឹកញាប់ត្រូវបានផ្តល់មូលនិធិដោយសប្បុរសជនឧស្សាហកម្ម។

ក្នុងរជ្ជកាលម្ចាស់ក្សត្រី វិចតូរៀ របស់ចក្រភពអង់គ្លេសបានពង្រីកវិសាលភាពអធិរាជរបស់ខ្លួនដែលមានទំហំទ្វេដង ហើយមាននៅលើទឹកដី កាណាដា អូស្ត្រាលី ឥណ្ឌា និង ទ្រព្យសម្បត្តិជាច្រើននៅទ្វីបអាហ្វ្រិក និង ប៉ាស៊ីហ្វិកខាងត្បូង។ ព្រះមហាក្សត្រិយានីគឺជានិមិត្តរូបនៃពេលវេលា៖ អ្នកគាំទ្រដ៏ក្លៀវក្លានៃចក្រភពអង់គ្លេសដែលលាតសន្ធឹងពាសពេញពិភពលោកនិងទទួលបានការកោតសរសើរថា៖“ ព្រះអាទិត្យមិនដែលលិចនៅលើចក្រភពអង់គ្លេសទេ” ។

ក្នុងរជ្ជកាលរបស់ម្ចាស់ក្សត្រី វិចតូរៀ បរិយាកាសនយោបាយនៅក្នុងសភាអង់គ្លេសបានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ។ គណបក្សតូរីបានបែកបាក់គ្នា ដោយបានបង្កើតបានជាគណបក្សសេរី និង អភិរក្ស ហើយបានចាប់ផ្តើមជាបន្តបន្ទាប់នៃរដ្ឋបាលប្រឆាំង។ ម្ចាស់ក្សត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកសម្រុះសម្រួលរវាងការចាកចេញ និង ការកាន់តំណែងនាយករដ្ឋមន្ត្រី។

ម្ចាស់ក្សត្រី Victoria និង ព្រះអង្គម្ចាស់ Albert

នៅឆ្នាំ ១៨៤០ ម្ចាស់ក្សត្រី វិចតូរៀ បានរៀបអភិសេកជាមួយបងប្អូនជីដូនមួយរបស់ព្រះនាងគឺព្រះអង្គម្ចាស់ Albert នៃ Saxe-Coburg និង Gotha ដែលជាបុត្រា បងប្រុសរបស់មព្រះមាតារបស់ព្រះនាង។ ពួកទ្រង់ទាំងពីរបានជួបគ្នានៅពេល ព្រះនាង វិចតូរៀ មានព្រះជន្មទើបតែ ១៦ព្រះវស្សា។ ព្រះបេតុលា (ពូ) របស់ពួកទ្រង់បានស្នើឱ្យពួកទ្រងរៀបអភិសេកជាមួយគ្នា។

See the source image

ដំបូងឡើយសាធារណៈជនអង់គ្លេសមិនបានផ្តល់ភាពកក់ក្តៅដល់ព្រះអង្គម្ចាស់អាឡឺម៉ង់ទេ ហើយព្រះអង្គក៏ត្រូវបានគេដកពីការកាន់តំណែងនយោបាយផ្លូវការ។ នៅពេលខ្លះ នៅក្នុងចំណងនៃការអភិសេករបស់ទ្រង់ទាំងពីរ គឺមានភាពច្របូកច្របល់ ដោយសារតែឆន្ទះ និង ចរិតលក្ខណៈរបស់ពូកទ្រង់។

ទោះយ៉ាងណាគូស្នេហ៍មួយគូនេះស្រលាញ់គ្នាខ្លាំងណាស់។ ព្រះអង្គម្ចាស់អាល់ប៊ើតបានក្លាយជាសម្ព័ន្ធមិត្តដ៏ខ្លាំងបំផុតរបស់ ម្ចាស់ក្សត្រីវិចតូរៀ ដែលបានជួយព្រះនាងក្នុងការស្វែងរកដែនទឹកនយោបាយដ៏ពិបាកក្នងរជ្ជកាលរបស់ព្រះនាង។

បន្ទាប់ពីទទួលរងពីជំងឺក្រពះអស់រយៈពេលជាច្រើនឆ្នាំព្រះអង្គម្ចាស់ អាល់ប៊េត ដែលជាទីស្រឡាញ់របស់ ម្ចាស់ក្សត្រី វិចតូរៀ បានសោយទីវង្គត់ដោយសារជំងឺគ្រុនពោះវៀនក្នុងឆ្នាំ ១៨៦១ ក្នុងព្រះជន្ម ៤២ព្រះវស្សា។

ម្ចាស់ក្សត្រី វិចតូរៀ បានខូចចិត្តយ៉ាងខ្លាំងដោយផ្ទុំក៏មិនសូវលក់ ហើយបានរស់នៅក្នុងភាពស្ងាត់ស្ងៀមរយៈពេល ២៥ ឆ្នាំ។ សម្រាប់រជ្ជកាលដែលនៅសល់ទ្រង់បានស្លៀកតែសម្លៀកបំពាក់ពណ៍ខ្មៅប៉ុណ្ណោះ។

See the source image
See the source image
Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.