
តើលោក Jack Dorsey ជាអ្នកណា?
Jack Dorsey គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃបណ្តាញទំនាក់ទំនងសង្គម Twitterដ៏ពេញនិយមនៅទូទាំងពិភពលោក ដែលមានប្រជាប្រិយភាព។ លោក Jack Dorsey បានចូលរួមក្នុងការអភិវឌ្ឍគេហទំព័រក្នុងនាមជានិស្សិតមហាវិទ្យាល័យ ដោយលោកបានបង្កើតគេហទំព័របណ្តាញសង្គមធ្វីតធឺក្នុងឆ្នាំ ២០០៦។
ចាប់តាំងពីពេលនោះមកលោក Dorsey បានបម្រើការងារជានាយកប្រតិបត្តិនិង ជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ដាញសង្កម Twitter។ មិនតែប៉ុណ្ណោះគាតក៏បានបង្កើតគាត់ក៏បានបង្កើតវេទិកាការទូទាត់តាមអ៊ិនធរណេតដែលទទួលបានជោគជ័យក្នុងឆ្នាំ ២០១០ថែមទៀតផង។
កុមារភាព និង ការអប់រំ
លោក Dorsey កើតនៅ St. Louis រដ្ឋMissouri និងបានកើតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ លោកបានធំធាត់នៅ St. Louis លោក Dorsey បានចាប់អារម្មណ៍ទៅនឹងកុំព្យូទ័រ និង ការទំនាក់ទំនងបានយ៉ាងល្អ តាំងពីលោកនៅក្មេងមកម្លេះ ហើយលោកក៨បានចាប់ផ្តើមសរសេរកម្មវិធី ខណៈពេលដែលគាត់នៅរៀនជាសិស្សក្នុងវិទ្យាល័យ Bishop DuBourg។

ដោយសារលោកមើលខ្លួនពីភាពពិបាកក្នុងការទំនាក់ទំនងចំពោះបញ្ហាប្រឈមខាងបច្ចេកវិទ្យានៃការសម្របសម្រួលអ្នកបើកបរតាក់ស៊ី រថយន្តដឹកទំនិញ និង យានយន្តផ្សេងទៀត ដែលត្រូវការដើម្បីរក្សាទំនាក់ទំនងថេរ និង ពេលវេលាជាមួយគ្នាទៅវិញទៅមក។ នៅពេលគាត់មានអាយុ ១៥ ឆ្នាំលោក Dorsey បានសរសេរកម្មវិធីនៅតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនតាក់ស៊ីរាប់ទសវត្សក្រោយមក។
ការបង្កើតបណ្ដាញសង្គម Twetter
បន្ទាប់ពីការសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Missouri ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា លោក Dorsey បានផ្ទេរទៅសិក្សានៅសាកលវិទ្យាល័យញូវយ៉ក។
មុននឹងឈានដល់ការបង្កើតក្រុមហ៊ុននេះជាផ្លូវការ គឺមានអ្នកជំនាញបច្ចេកវិទ្យា និងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់បានជួបប្រជុំ ជជែកនិងពិភាក្សាគ្នាដើម្បីបង្កើតសេវាកម្មមួយនៅលើអ៊ីនធឺណិតមាន លក្ខណៈខុសពីគេ។ ក្នុងក្រុមពិភាក្សានេះ ក៏មានលោក Jack Dorsey ម្នាក់ផងដែរ ជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតសេវាកម្មមួយដោយប្រើ SMS សម្រាប់ទំនាក់ទំនងគ្នានៅក្នុងក្រុមប្លុកតូចៗ។
ឈ្មោះកូដដំបូងដែលក្រុមរបស់គាត់ជ្រើសរើសយកមកប្រើប្រាស់គឺ twttr។ ឈ្មោះកូដនេះគឺតម្រូវឲ្យសមាជិក ឬអ្នកប្រើប្រាស់សេវាកម្មនោះ ផ្ញើសារជាអក្សរទៅកាន់លេខកូដ TWTTR។ អ្នកប្រើប្រាស់អាចសរសេរព័ត៌មាន ការបញ្ចេញយោបល់ ការសំដែងអារម្មណ៍ និងមតិផ្សេងៗផ្ញើទៅកាន់ twttr ដើម្បីចែករំលែកជាមួយអ្នកផ្សេងទៀតដែលស្ថិតក្នុងប្លុកជាមួយ គ្នា។
គម្រោងនេះ សម្រេចជោគជ័យជាផ្លូវការនៅថ្ងៃទី២១ មីនា ឆ្នាំ២០០៦។ ស្ថាបនិកគេហទំព័រសង្គមមួយនេះគឺលោក Dorsey បានផ្សាយចេញជាលើកដំបូងនៅវេលាម៉ោង៩:៥០ល្ងាច (ល្វែងម៉ោងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក) នៅក្នុងសារមួយមានអត្ថន័យបែបនេះ “twttr របស់ខ្ញុំទើបតែតម្លើងរួចមុននេះ” ដែលអត្ថន័យសារដើមសរសេរថា “just setting up my twttr”។
គេហទំព័រនេះ ដំបូងឡើយត្រូវបានគេដាក់ឲ្យប្រើប្រាស់តែសម្រាប់ឲ្យបុគ្គលិក ក្រុមហ៊ុន Odeo ប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលក្រោយមក កំណែពេញលេញត្រូវបានគេប្រកាសដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៦។ នៅខែតុលា ឆ្នាំ២០០៦ លោក Biz Stone, Evan Williams, Dorsey និងបុគ្គលិករបស់ក្រុមហ៊ុន Odeo ផ្សេងទៀតបានសម្រេចប្រែក្លាយក្រុមហ៊ុននេះជាក្រុមហ៊ុនសាជីវកម្ម ពេញសិទ្ធិ ហើយថែមទាំងទិញយកភាគហ៊ុន និងទ្រព្យសកម្មទាំងអស់របស់ក្រុមហ៊ុន Odeo ពីវិនិយោគិន និងម្ចាស់ភាគហ៊ុនផ្សេងទៀត។
ក្រោយពីឡើងជា CEO លោកបានកែប្រែរូបលោកជាច្រើនដូចជា ដោះក្រវឹលច្រមុះចេញ បានកត់សក់ខ្លី និង រូបសាក់ប្រវែងកំភួនដៃដែលរូបរាងរបស់វាតំណាងឱ្យឆ្អឹង clavicle របស់មនុស្ស។ ក្នុងខែតុលាឆ្នាំ ២០០៨ សហស្ថាបនិក លោក Evan Williams បានជំនួសលោក Dorsey ជានាយកប្រតិបត្តិរបស់ Twitter ដោយលោក Dorsey បានបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។
ភាពជោគជ័យរបស់ Twitter
គេហទំព័រសង្គមមួយនេះ ចាប់ផ្ដើមបោះសំឡេង និងល្បីរន្ទឺចាប់ពីឆ្នាំ២០០៧ ហើយកំណត់ត្រាដែលក្រុមហ៊ុននេះចាប់ផ្ដើមទទួលបានជោគជ័យបំផុត នោះគឺនៅក្នុងកម្មវិធីបុណ្យ Festival។ នៅក្នុងព្រឹត្តិការណ៍នោះ Twitter មានអ្នកប្រើប្រាស់ផ្ញើសារឲ្យគ្នាកើនឡើងពី២ម៉ឺនសារក្នុង មួយថ្ងៃដល់៦ម៉ឺនសារក្នុងមួយថ្ងៃ។
នៅក្នុងឆ្នាំ២០០៧ បើគិតជាមធ្យមក្នុងមួយត្រីមាស Twittter មានអ្នកប្រើប្រាស់ផ្ញើសារប្រមាណ៤សែនសារ ក៏ប៉ុន្តែមកដល់ឆ្នាំ២០០៨ គេហទំព័រនេះមានអ្នកផ្ញើសារកើនឡើងដល់ ១០០លានសារ ក្នុង មួយត្រីមាស។ មកដល់ដើមឆ្នាំ២០១០ (គិតត្រឹមខែកុម្ភៈ) គិតជាមធ្យមក្នុងមួយថ្ងៃ គេហទំព័រនេះមានអ្នកផ្ញើសារប្រមាណ៥០លានសារ តែមកដល់ខែមិថុនា ចំនួនសារបានកើនឡើងដល់៦៥លាន សារក្នុងមួយថ្ងៃ ហើយបើគិតជាវិនាទីមានប្រមាណ ៧៥០សារ ក្នុងមួយវិនាទី។

ភាគជោគជ័យចាប់ឆ្នាំពីឆ្នាំ២០០៧នេះ បានបង្កើនចំណាត់ថ្នាក់គេហទំព័រសង្គមមួយនេះ ក្លាយជាគេហទំព័រសង្គមធំលំដាប់លេខបី ក្នុងពិភពលោក ដែលកាលពីដំបូងឡើយ ចំណាត់ថ្នាក់ទី២២ ឯណោះ។
កាន់តែជោគជ័យមួយកម្រិតទៀត គឺគេហទំព័រនេះបានទិញអ្នកជំនាញខាងសរសេរកម្មវិធី Atebits នៅថ្ងៃទី១១ មេសា ឆ្នាំ២០១០។ Atebits បានរៀបចំកម្មវិធី Twitter ដែលមានឈ្មោះថា Tweetie ដាក់ឲ្យដំណើរការដំបូងជាមួយ Mac និង iPhone។ កម្មវិធីនោះ ត្រូវបានគេប្ដូរឈ្មោះថា Twitter វិញ ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃសម្រាប់ iPhone, iPad និង Mac។
ពេលដែល Twitter ត្រូវបានដាក់លើទីផ្សារភាគហ៊ុនក្នុងឆ្នាំ ២០១៣ លោកដរស៊ីបានក្លាយជាមហាសេដ្ឋី ។ ក្នុងខែមិនានាឆ្នាំនេះ Forbes បានសន្មត់ថាលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៥.១ប៊ីលានដុល្លារ ។ប៉ុន្តែលោកទទួលបានប្រាក់បៀវត្សន៍តែ ១.៤០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំពីតំណែងជានាយកប្រតិបត្តិរបស់ Twitter ។
លោកមានទម្លាប់ទទួលទានអាហារចម្លែកមួយ ។ លោកទទួលទានអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលលោកទទួលទានអាហារច្រើននៅចុងសប្តាហ៍វិញ ។ ទម្លាប់នេះបាននាំឲ្យមានការិះគន់ជាច្រើនដែរ ។