
ការដេកចាំសំណាង ធ្វើឲ្យនុស្សទៅជាកម្ចិល ឃើញឱកាសចំពោះមុខក៏មិនចេះគ្រប់គ្រង ហើយចូលចិត្តតែយកតម្រាប់អ្នកផ្សេងណាដែលជោគជ័យមុន។ ណាមួយចូលចិត្តវិធីស្រួលៗ ហើយពូកែ រកលេសមកអាងបានយ៉ាងល្អ ដើម្បីគេចវេះពីឱកាស គេចវេះពីការខំប្រឹងតស៊ូឲ្យដូចគេឯងធម្មតា។ ដោយសារតែការយកលេសជាច្រើនដែលធ្វើអោយយើងអាចសម្រេចបានជោគជ័យ និង មិនអាចបង្កើតអាជីពមួយច្បាស់លាស់។ ខាងក្រោមនេះគឺជាលេសដែលពេញនិយមប្រើ៖
គ្មានពេល
បើយើងគ្រប់គ្រងពេលវេលាមិនបានល្អ លទ្ធផលការងារនឹងអាចបង្ហាញឲ្យឃើញតាមនោះ។ គ្មាននរណាគេមកជំរឿនយើងថា យើងចំណាយពេលធ្វើអ្វីខ្លះទេ តែគេនឹងមើលលើផលិតភាពទទួលបានពីការប្រើប្រាស់ពេលវេលារបស់យើង។
គ្មានលុយ
អត់លុយ ជាពាក្យដែលមនុស្សឧស្សាហ៍និយាយជាលេសមិនចាប់ផ្តើមអ្វីទំាងអស់។ គ្មាននរណាកើតមកមានលុយមកតាមនោះទេ បើទោះនិយាយពាក្យនេះច្រើនដងក៏លុយមិនអាចធ្លាក់មកពីលើមេឃដែរ។ ជាជាងពោលពាក្យនេះ អ្វីដែលគួរធ្វើ គឺគិតរកលុយតាមវិធីណាឲ្យមាននឹងគេ។
អត់ចេះ
មនុស្សគ្រប់រូបសុទ្ធតែត្រូវឆ្លងកាំទី១ ទើបទៅដល់កាំបន្ទាប់ឬកាំចុងក្រោយបាន។ មិនចេះធ្វើ មិនមែនមានន័យថា ធ្វើមិនបាននោះទេ។ មនុស្សចេះពិតប្រាកដគេនឹងមិនពោលពាក្យនេះទេ តែគេនឹងរៀនធ្វើវាពីតិចទៅច្រើន និងតូចទៅធំ។
មិនបានរៀនផ្នែកហ្នឹង
ការសិក្សាស្វែងរកចំណេះដឹងមិនមែនបញ្ចប់ត្រឹមតែ ១២ ឆ្នាំ ឬ ១៦ ឆ្នាំនៅសាលានោះទេ។ វាត្រូវការស្វ័យសិក្សាបន្ថែម និងរៀននូវអ្វីដែលថ្មីជានិច្ច។ អនាគតមនុស្សម្នាក់ៗមិនមែនពឹងផ្អែកតែចំណេះលើសញ្ញាប័ត្រនោះដែរ។ បើយើងមិនចេះ យើងត្រូវរៀន។
មិនបានត្រៀមខ្លួន
មនុស្សខ្ជិល ចូលចិត្តពាក្យ មិនបានត្រៀមខ្លួន នេះណាស់។ ធ្វើអ្វីក៏ថា មិនទាន់ត្រៀម ឬ មិនទាន់មាន ដែរ។ ការដែលនរណាម្នាក់ទទួលជោគជ័យមិនមែនគេបានត្រៀមឬមិនត្រៀមនោះទេ តែមកពីគេចេះបង្កើតនិងចាប់យកឱកាស៕