ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីពាន់លានដុល្លាជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យា លោកស្រី ​SHERLY SANDBERG

បើនិយាយពីស្រ្តីមានឥទ្ធិពលមកពីបណ្ដាវិស័យនានា មនុស្សស្រីនៅតែមិនមានចំនួនច្រើនកួរកត់សម្គាល់នៅឡើយទេ។ យ៉ាងណា ស្រ្តីបច្ចុប្បន្ន នៅតែមានភាពលេចធ្លោគួរសមដែរ។ ក្នុងនោះវិស័យមួយដែលកំពុងពេញនិយមនិងល្បីល្បាញគឺបណ្ដាញសង្គម Facebook មានស្រ្តីជើងខ្លាំងម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។

អ្នកស្រី Sherly Sandberg ជាស្រ្តីមួយរូបដែលតាំងចិត្តជំនះនូវឧបសគ្គ និងភាពមិនអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនគិតថាស្រ្តីធ្វើមិនបាន។ សព្វថ្ងៃអ្នកស្រីជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏ជាកវីនិពន្ធសៀវភៅដែលត្រូវបានគេទទួលស្គាល់ថាជាសៀវភៅលក់ដាច់ជាងគេបំផុតទៀតផង។

កុមារភាព និង ការអបរំ

នកស្រី Sherly Sandberg កើតក្នុងឆ្នាំ ១៩៦៩ នៅទីក្រុង Washington ក្នុងនាមជាកូនច្បងក្នុងចំណោមបងប្អូន ៣ ​នាក់។ ប៉ុន្តែនៅអាយុ ២ ឆ្នាំ អ្នកស្រីត្រូវប្តូរទីលំនៅទៅរស់នៅ North Miamin Beach វិញ។ តាំងពីតូចដល់ធំ ម្តាយនិងលោកយាយជាស្រ្តីគំរូសម្រាប់ Sherly ពីព្រោះពួកគាត់ទាំងពីរតែងតែខិតខំយ៉ាងណាធ្វើឲ្យគ្រួសារទាំងមូលទទួលបានការអប់រំនិងការងារល្អ។

Sherly Sandberg បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Miami ដោយជោគជ័យជាមួយកម្រិតពិន្ទុ 4.6 GPA និងត្រូវបានគេចាត់ទុកជាសិស្សពូកែប្រចាំសាលាផងដែរ។ ក្រោយមកអ្នកស្រីបានចូលរៀននៅសកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រ ហើយបន្ទាប់ពីរៀនចប់ អ្នកស្រីបម្រើការនៅធនាគារពិភពលោក ។

ស្ត្រីក្នុងវិស័យជំនួញ និង អ្នកនិពន្ធ

នៅក្នុងវិស័យជំនួញ ស្ត្រីជើងខ្លាំងរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សស្រីដ៏មានឥទ្ធិពលបំផុត។ បន្ថែមពីលើនោះ អ្នកស្រីក៏ជាតំណាងស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅ​ “Lean In” ដែលជាសៀវភៅសម្រាប់លើកទឹកចិត្តស្រ្តីឲ្យមានការអភិវឌ្ឍន៍។

ក្រោយមក Sherly Sandberg បានចេញសៀវភៅមួយក្បាលទៀតចំណងជើង “Option B” ដែលជាការផ្តួចផ្តើមគំនិតពីស្វាមីនិងខ្លួនផ្ទាល់។ ជាអកុសលស្វាមីបានស្លាប់ ដូច្នេះសៀវភៅថ្មីនេះ ច្រើនតែនិយាយាទាក់ទងនឹងទុក្ខសោកនៃការបាត់បង់ស្វាមី។

ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី Harvard អ្នកស្រីធ្វើជាជំនួយការផ្នែកស្រាវជ្រាវនៅធនាគារពិភពលោក។ ក្រោយមកទៀត Sherly រៀនបន្តថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យដដែល។ បន្ទាប់ពីរៀនចប់ អ្នកស្រីក៏ធ្វើការនៅនាយកដ្ឋានរតនាគារវិញ ដែលត្រូវបានគេប្រគល់តំណែងជាលេខារង។

ក្នុងឆ្នាំ ២០០១ ស្រ្តីជោគជ័យរូបនេះ បានប្តូរទៅ California ដើម្បីធ្វើជាអនុប្រធានផ្នែកលក់អនឡាញ និងប្រតិបត្តិការនៅក្រុមហ៊ុន Google ។ លុះដល់ឆ្នាំ ២០០៨ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលធ្វើការក្នុងផ្នែកបច្ចេកវិទ្យាត្រូវបានគេស្គាល់ច្រើនឡើងៗ​ រហូតក្រោយមកអ្នកស្រីសម្រេចចិត្តធ្វើការជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook ។ តួនាទីរបស់នាយកប្រតិបត្តិរូបនេះរួមមាន ផ្នែកទីផ្សា ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍ជំនួញ និងគ្រប់គ្រងធនធានមនុស្ស។

ក្នុងឆ្នាំ ២០១២ អ្នកស្រីបានក្លាយជាស្រ្តីទីមួយក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃ Facebook និងទទួលបានសិទ្ធក្នុងការទទួលបានភាគលាភពី Facebook ដែលពេលនោះហើយ អ្នកស្រីបានក្លាយជាអ្នកមានមួយរូប។

នៅឆ្នាំ ២០២០ នេះតម្លៃនៃទ្រព្យសកម្មរបស់ Sherly Sandberg មានប្រមាណ ១.៨ ពាន់លានដុល្លា និងត្រូវបានទស្សនាវដ្ដី Forbes ផ្តល់ចំណាត់ថ្នាក់ទី ១២ នៃស្រ្តីដែលមានឥទ្ធិពលក្នុងពិភពលោក៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ និង ដំបូន្មានអប់រំកូនល្អៗរបស់ភរិយាប្រធានាធិបតីចិន លោក ស៊ី ជីងពីង អ្នកស្រី Peng Liyuan

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតិតភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យា Bill Gate លោកស្រី Melinda Gate

ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីវ័យក្មេង Kylie Jenner ដែលបង្កើតទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារត្រឹមអាយុ២៣ឆ្នាំ

ប្រវត្តិបុគ្គលល្បីៗ

លោក​កាឡា​ស្នីកូវ​ អ្នក​បង្កើត​កាំ​ភ្លើង​ AK-47 ដែល​លក់​ដាច់​ជាង​គេ​បំផុត​លើ​ពិភព​លោក​

Leave a Reply

Your email address will not be published. Required fields are marked *