
មនុស្សគ្រប់គ្រប់គ្នាសុទ្ធតែស្គាល់ពីម៉ាកយីហោកីឡាដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលមនុស្សជាទូទៅបានស្គាល់នៅលើទីផ្សារសព្វថ្ងៃ និង អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ គឺស្បែកជើងសម្រាប់កីឡាករលំដាប់ពិភពលោក ដែលបានបង្ហាញនៅលើទីលាននៃការប្រកួត។
តើលោក Adolf Dassler ជាអ្នកណា?
លោក Adolf Dassler គឺជាអ្នកជួសជុលស្បែកជើង អ្នកផលិតស្បែកជើង ដែលជាជនជាតិអាឡឺម៉ង់ ហើយលោកក៏ជាអ្នកច្នៃប្រឌិត និង សហគ្រិនម្នាក់ដែលបានបង្កើតក្រុមហ៊ុនសំលៀកបំពាក់កីឡាដ៏ធំបំផុតមួយនៅលើពិភពលោក ដែលគ្រប់គ្នាស្គាល់ថា ក្រុមហ៊ុន Adidas។

នៅពេលដែលគាត់បង្កើតក្រុមហ៊ុន Adidas លោក Adolf Dassler ធ្លាប់ជាស្ថាបនិកក្រុមហ៊ុនផលិតស្បែកជើងកីឡាជាមួយនឹងបងប្រុសរបស់គាត់គឺលោក Rudolf Dassler។ ហើយអ្នកទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈពេលជាងពីរទស្សវត្ស ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរបានធ្វើការមិនសូវជាចុះសម្រុងគ្នា ហើយបន្ទាប់មកក៏បានបែងចែកគ្នាទឿបង្កើតក្រុមហ៊ុនរៀងៗខ្លួន ដោយលោក Adolf Dassler បង្កើតក្រុមហ៊ុន Adidas ហើយបងប្រុសរបស់គាត់ Rudolf បង្កើតក្រុមហ៊ុន PUMA។
អ្នកច្នៃម៉ូដស្បែកជើងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកកីឡា លោក Adi Dassler បានយល់ឃើញថាមុននេះដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរកីឡានីមួយៗត្រូវការស្បែកជើងដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អត្តពលិកទាំងនោះ។

ការទទួលបានរបស់ Adi Dassler ជាមួយអ្នកលេងកីឡា មិនត្រឹមតែផ្តល់ឱ្យគាត់នូវមតិឆ្លើយតបគ្រប់គ្រាន់ ដើម្បីកែលម្អផលិតផលរបស់គាត់អោយកាន់តែល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឱ្យគាត់ក្លាយជាអាចផ្សព្វផ្សាយដំបូងដោយអត្តពលិកកម្រិតពិភពលោក ដូចជា Lina Radke និង Jesse Owens ដែលជាហេតុនាំអោយផលិតផលរបស់គាត់លក់មានការកើនឡើង។ នៅពេល លោក Adi Dessler បានទទួលមរណភាពក្នុងឆ្នាំ ១៩៧៨ គាត់បានគ្រប់គ្រងដោយជោគជ័យ ដើម្បីធ្វើឱ្យ Adidas ក្លាយជាអ្នកផលិតឧបករណ៍កីឡាធំជាងគេបំផុតនៅលើពិភពលោក។
កុមារភាព និង ការអបរំ
លោក Adolf Dassler បានកើតនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ១៩០០ នៅ ទីក្រុង Herzogenaurach ប្រទេសអាឡឺម៉ង់ជាកូនពៅរបស់លោក Christoph និង អ្នកស្រី Pauline Dassler។ មិនតែប៉ុណ្ណោះគាត់ក៏មានបងប្អូនប្រុសពីរនាក់ គឺ លោក Fritz និង Rudolf រួមជាមួយនឹងប្អូនស្រីម្នាក់គឺ Marie។
គ្រួសាររបស់ លោក Christophគឺជាម្ចាស់នៃសប្បកម្មតម្បាញ និង ជ្រលក់ថ្នាំមួយ។ ហើយបន្ទាប់មក លោកក៏បានបោះបង់អាជីពនេះចោល ដោយសារតែក្រុមហ៊ុនឧស្សាហកម្មធ្លាក់ចុះ បន្ទាប់មកគាត់បានចូលធ្វើការជាអ្នកជួសជុលស្បែកជើង នៅក្នុងក្រុមហ៊ុនក្នុងស្រុក។ ចំណែកឯអ្នកស្រី Pauline បានបង្កើតសេវាកម្មបោកគក់នៅខាងក្រោយផ្ទះ។ ខណៈកូនស្រីគាត់ នាងម៉ារី ជួយក្នុងការបោកគក់ ហើយបងប្អូនប្រុសទាំង៣នាក់ ត្រូវទទួលខុសត្រូវក្នុងការដឹកជញ្ជូនវាទៅនិងមកពីអតិថិជន។
បន្ទាប់ពីបញ្ចប់វិទ្យាល័យនៅឆ្នាំ ១៩១៣ លោក Adolf បានចាប់ផ្តើមធ្វើការជាកូនជាងនៅហាងនំប៉័ងមួយកន្លែង ប៉ុន្តែការងារមួយនេះ លោកមិនបានចាប់អារម្មណ៍ទៅនឹងការងារនេះនោះទេ។
ផ្ទុយទៅវិញ លោកជាមួយមិត្តភក្តិរបស់គាត់ឈ្មោះ Fritz Zehlein បានចាប់អារម្មណ៍លើកីឡា ហើយបានចំណាយពេលទំនេរជាច្រើនរបស់គាត់ដើម្បីចូលរួមនិងប្រកួតកីឡាដូចជា៖ បាល់ទាត់ វាយកូនគោល កីឡា javelin និង ជិះស្គីលើទឹកកក។
ក្នុងអំឡុងពេលនេះ គាត់ក៏បានរៀនធ្វើស្បែកជើងពីឪពុករបស់គាត់។ ដោយគាត់ចាប់ផ្តើមដឹងថាកីឡានីមួយៗប្រហែលជាត្រូវការស្បែកជើងដែលត្រូវបានរចនាយ៉ាងពិសេសដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
អាជីពការងារ
នៅចន្លោះខែមិថុនា ឆ្នាំ១៩១៨ ដល់ខែតុលា ឆ្នាំ១៩១៩ លោក Adolf Dassler បានចូលបម្រើការនៅក្នុងជួរកងទ័ព។ ហើយពេលត្រឡប់មកវិញ គាត់បានប្តូរបន្ទប់បោកគក់របស់ម្តាយគាត់ ដោយបានលោកបានប្តូរទៅជារោងស្បែកជើងតូចមួយ។ ប៉ុន្តែស្ថានភាពក្រោយសង្គ្រាមមិនល្អទេ ដោយមានបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់សម្ភារៈ ឥណទាន និង អគ្គិសនីនៅក្នុងប្រទេសអាឡឺម៉ង់។

ដំបូងឡើយលោក Adolf Dassler រកបានប្រាក់ចំណូលដោយការជួសជុលស្បែកជើងរបស់ប្រជាជនក្នុងតំបន់ មិនតែប៉ុណ្ណោះគាត់ក៏បានពិសោធន៍ជាមួយម៉ូដែលស្បែកជើងថ្មីៗផងដែរ។ ស្បែកជើងបានធ្វើឱ្យក្លឹបកីឡានៅតំបន់នោះចាប់អារម្មណ៍ ហើយជាលទ្ធផលគាត់ត្រូវបានទទួលការបញ្ជាទិញជាច្រើន។
នៅឆ្នាំ ១៩២៣ បងប្រុសរបស់Adolf ឈ្មោះRudolf បានចូលរួមក្នុងអាជីវកម្ម ហើយក្រុមហ៊ុនរបស់ពួកគេឈ្មោះGebrüder Dassler Sports chuhfabrik ដែលជារោងចក្រស្បែកជើងកីឡាបងប្អូន Dassler ដោយត្រូវបានចុះបញ្ជីពាណិជ្ជកម្មក្នុងរយៈពេលមួយឆ្នាំក្រោយមក។ ដោយបងប្អូនពួកគេទាំងពីរបានបែងចែកគ្នាគ្រប់គ្រង ដោយ Adolf គ្របគ្រងលើផ្នែកអភីវឌ្ឈន៍ និង កែច្នៃស្បែកជើង ចំណែកឯបងប្រុសរបស់គាត់ Rudolf គ្របគ្រងផ្នែកលក់ និងទីផ្សារ។
ស្បែកជើងដំបូងដែលក្រុមហ៊ុនបង្កើតឡើងគឺជាប្រភេទស្បែកជើងកីឡាកវែង។ ហើយនៅឆ្នាំ ១៩២៦ ដល់ឆ្នាំ១៩២៧ អាជីវកម្មនេះ បានរីកចម្រើនគួរឱ្យកត់សម្គាល់ដោយបានផ្លាស់ប្តូរទៅរោងចក្រថ្មីដែលមានម៉ាស៊ីនថ្មី និង បង្កើនបុគ្គលិកអោយចូលធ្វើការផងដែរ។
ស្បែកជើងដែលរចនាដោយ Adolf បានចាប់ផ្តើមប្រើក្នុងការប្រកួតអន្តរជាតិនានា ដោយនៅឆ្នាំ ១៩២៨ នៅក្នុងកីឡាអូឡាំពិករដូវក្ដៅ កីឡាកររត់ចម្ងាយជនជាតិអាឡឺម៉ង់ឈ្មោះ Lina Radke ដោយបានពាក់ស្បែកជើងដែលត្រូវបានរចនាដោយ Adolf ហើយបានឈ្នះមេដាយមាសនាពេលនោះផងដែរ។
នៅឆ្នាំ១៩៤៨ បងប្អូនទាំងពីរត្រូវបានបែងចែកគ្នា ដោយការមិនចុះសម្រុងគ្នា ដោយលោក Rudolf បានបង្កើត និង ជាស្ថាបនិកក្រុមហ៊ុន PUMA។ ទន្ទឹមនឹងនេះដែរ លោក Adolf វិញបានទៅបង្កើតក្រុមហ៊ុនថ្មីមួយទៀតដែរ ដែលមានឈ្មោះថា Adidas ហើយបានបង្កើតរូបសញ្ញារបស់វាដែលអាចសម្គាល់បានចំនួន៣ឆ្នូតវែង។

នៅឆ្នាំ ១៩៥៤ ការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិអាឡឺម៉ង់បានយកឈ្នះក្រុមហុងគ្រីដោយមិនបានរំពឹងទុក ដែលជាអ្វីដែលគេស្គាល់ថាអព្ភូតហេតុនៅទីក្រុងប៊ែន។ កិត្តិយសសម្រាប់ការឈ្នះនេះក៏ត្រូវបានផ្តល់ឱ្យលោក Adolf ដែលលោកបានផ្ដល់ស្បែកជើងកីឡាបាល់ទាត់ដល់កីឡាករជម្រើសជាតិអាឡឺម៉ងពាក់់។ ជ័យជម្នះដ៏ធំបានធ្វើឱ្យក្រុមហ៊ុន Adidas មានប្រជាប្រិយភាពខ្លាំងនៅកម្រិតអន្តរជាតិ។
ក្រោយពីនោះមកទៀតក្រុមហ៊ុនAdidas បានបង្កើតរោងចក្រនៅប្រទេសបារាំង ហើយអ្វីដែលពិសេសជាងនេះទៅទៀត បន្ទាប់ពីការស្លាប់របស់លោក Adolf នោះគឺក្រុមហ៊ុន Adidas បានក្លាយជាអ្នកផលិតសម្ភារកីឡាល្អបំផុត។ ភរិយានិងកូនប្រុសរបស់គាត់បានទទួលបន្ទុកអាជីវកម្មនេះបន្ទាប់ពីគាត់បានស្លាប់។
រង្វាន់ និង សមិទ្ធិផល
- លោក Adolf Dassler ត្រូវបានគេទទួលស្គាល់ចំពោះការងាររបស់គាត់ក្នុងឱកាសជាច្រើន។ គាត់ត្រូវបានគេប្រគល់រង្វាន់លំដាប់ប្រទេសអាឡឺម៉ង់ ថ្នាក់លេខ១ នៅឆ្នាំ១៩៦៨។
- ពានរង្វាន់«German Order of Merit» ថ្នាក់លេខ១ នៅឆ្នាំ ១៩៧៤ និង បានក្លាយជាសហគ្រិនដែលមិនមែនជាជនជាតិអាមេរិកាំងដំបូងគេដែលត្រូវបានបញ្ចូលទៅក្នុងសាលឧស្សាហកម្មកីឡាជាតិ នៅឆ្នាំ១៩៧៨។
- គាត់បានទទួលមរណភាពដោយសារជំងឺខ្សោយបេះដូងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងអាយុ ៧៧ ឆ្នាំ។


