ប្រវត្តិបុគ្គលល្បីៗ

​ប្រវត្តិបិតាស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ

កុមារភាព និង ការសិក្សា

លោក វណ្ណ-មូលីវណ្ណ បានកើតនៅថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ ដោយមានឈ្មោះជាឡាតាំងថា Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា លោកកើតនៅស្រុករាម ខេត្តកំពត។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្ម ដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។

ហើយព្រះបាទនរោត្តម សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។

លោកបានទទួលសញ្ញាបត្រទុតិយភូមិ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤។ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧។

ការស្ថាបនាការគូរប្លង់

នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។

នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិ ដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០,០០០នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣។

តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើនកុះករ។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។

នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។

ការចាកចេញទៅរស់នៅក្រៅប្រទេស

នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញ នៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ស្នាដៃសំខាន់ៗ

  • សាលសន្និសីទចតុមុខ
  • វិមានឯករាជ្យ
  • ពហុកីឡដ្ឋានជាតិអូឡាំពិក
  • សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
  • វិមានរដ្ឋចំការមន
  • សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។)
  • អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
  • វិទ្យាស្ថានភាសាបរទេស

រង្វាន់ និង កិត្តិយស

  • នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណ បានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌។
  • រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ (ការអភិវឌ្ឍតំបន់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ដន៍ និង វប្បធម៌)។
Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ និង ដំបូន្មានអប់រំកូនល្អៗរបស់ភរិយាប្រធានាធិបតីចិន លោក ស៊ី ជីងពីង អ្នកស្រី Peng Liyuan

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតិតភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យា Bill Gate លោកស្រី Melinda Gate

ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីវ័យក្មេង Kylie Jenner ដែលបង្កើតទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារត្រឹមអាយុ២៣ឆ្នាំ

ប្រវត្តិបុគ្គលល្បីៗ

លោក​កាឡា​ស្នីកូវ​ អ្នក​បង្កើត​កាំ​ភ្លើង​ AK-47 ដែល​លក់​ដាច់​ជាង​គេ​បំផុត​លើ​ពិភព​លោក​

Leave a Reply

Your email address will not be published. Required fields are marked *