
ការរំលឹកសង្ខេបនូវប្រវត្តិសាស្ត្រដើម
នៅឆ្នាំ១១៧៧ទ័ពចាម ដឹកនាំដោយស្ដេចពានរាជ្យ ចាម ព្រះនាមព្រះយោឥន្ត្រវរ្ម័នទី៤ បានវាយសម្រុកកាន់កាប់ព្រះរាជធានីអង្គរ ដោយទីក្រុងឥតបានដឹងខ្លួនមុន ហើយបានធ្វើគត់ព្រះរាជាពានរាជ្យខ្មែរ ព្រះនាមត្រីភូនទិត្យវ្ម័ន ដែលគ្រង់រាជ្យនៅទីក្រុងអង្គរ នៅគ្រានោះ។ គឺជាលើកដំបូងហើយ ដែលព្រះរាជធានី យសោធបុរៈ បានត្រូវខ្មាំងសត្រូវក្រៅប្រទេសចូលកាន់កាប់។
រហូតមកទល់នឹងពេលនេះ ទំបន់ការពារព្រះរាជធានី គឺផ្អែកច្រើនទៅលើបារមី នៃជំនឿសាសនា ជាងទៅលើបច្ចេកទេសយោធា។ រីឯខ្សែក្រវាត់ទឹកដែលហ៊ុំព័ន្ធជុំវិញអង្គរវិញ ក៏មិនមែនធ្វើឡើងសម្រាប់ការពារប្រាសាទ ដូចជាខ្សែក្រវាត់ទឹកដែលការពារដំណាក់នៅប្រទេសអុឺរ៉ុបទេ។ ខាងវិស័យយោធាព្រះរាជធានី មិនបានទទួលការការពារហ្មតចត់ឡើយ ហើយបរាជ័យនៅចំពោះមុខខ្មាំង គឺពេញលេញទាំងស្រុង។
អត្ថបទចិនមួយ បាននិយាយចំពោះព្រឹត្តិការណ៍នេះដូចតទៅ៖ ស្ដេចចាម បាននាំទ័ពនាវាចរចូលមកដល់ព្រះរាជធានី ប្រទេសចេនឡា ដោយទីក្រុងនេះមិនបានដឹងខ្លួនមុន ហើយបានកំទេចទីក្រុងនេះខ្ទេចខ្ទីអស់ ព្រមទាំងធ្វើគត់ព្រះចៅក្រុងកម្ពុជាដោយមិនព្រមស្ដាប់នូវសំណើរចរចារដើម្បីសន្តិភាពសោះ។ នេះបង្កើតអោយខ្មែរមានគំនុំមួយយ៉ាងធំ ដែលនិងត្រូវបានទទួលផ្លែផ្កានៅឆ្នាំទី៩ នៃ សករាជ គឹងយន់ ឆ្នាំ១១៩៩។
រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
តាមរយៈព្រះមាតា ព្រនាមជូដមានី ព្រះបាទជ័យវរ្ម័នត្រូវផ្ជាប់ព្រអង្គទៅជាមួយនិងព្រះរាជវង្សមុនសម័យអង្គរ ហើយតាមរយៈព្រះបិតា ព្រះបាទតារានិន្ទ្រវរ្ម័នទី២ ទៅជាមួយនិងព្រះរាជវង្ស មហិតារាបូរា។ ព្រះអង្គត្រូវជាចៅក្មួយព្រះបាទសូរិយាវរ្ម័នទី២ គឺខ្លួនព្រះអង្គនេះហើយដែលត្រូវទទួលភារកិច្ចយ៉ាងទម្ងន់បំផុត ដើម្បីរំដោះប្រទេសកម្ពុជាអោយ ដកខ្លួនផុតពីសមុទ្រគ្រាអាសន្ន គឺការកាន់កាប់ពីកណ្ដាប់ដៃចាម។
ក្រោយពីព្រះអង្គបានទទួលដំណឹងពីអនិច្ចកម្មនៃព្រះបិតាព្រះអង្គ ព្រមទាំងពានរាជ្យពីសំណាក់ ត្រីភូវនទិត្យរវ្ម័ន ដំណាលគ្នានឹងការបាត់ខ្លួននៃព្រះបាទយសោរវ្ម័នទី២ ដែលជាក្សត្រគ្រប់គ្រងរាជ្យដោយស្របច្បាប់ អានាគតព្រះបាទជ័យវរ្ម័នទី៧ ដែលកំពុងតែហ៊ុំព័ន្ធទីក្រុងវិជ័យ នៃប្រទេសចម្ប៉ា ក៏បានប្រញ៉ាប់ប្រញាល់វិលត្រលប់មកមហានគរវិញជាបន្ទាន់ ប្រហែលជាក្នុងព្រះរាជបំណងចង់អនុវត្តនូវសិទ្ធឡើងគ្រងរាជ្យរបស់ព្រះអង្គ។
តែលុះព្រះអង្គបានមកដល់ព្រះរាជធានីហើយ ព្រះអង្គទ្រងឈ្វេងយល់ថាគម្បីព្រះអង្គស្ងៀមមួយរយៈសិន ដោយសម្ងំលាក់ខ្លួនព្រះអង្គក្នុងអនាមិក ទម្រាំស្ថានការណ៍ហុចឪកាស ដើម្បីអោយព្រះអង្គបញ្ចេញខ្លួនព្រះង្គឡើងវិញ។ សីលាចារឹកនៅភិមានអាកាស និយាយពីព្រឹត្តិការណ៍នេះថា ក្រោយពីព្រះបាទយសោវរ្ម័ន បានត្រូវខ្មាំងពានរាជ្យ ដណ្ដើមយកព្រះរាជសម្បត្តិ និង ប្រហារជីវិត ព្រះបាទជ័យវរ្ម័នបានគង់សណ្ឋិតនៅក្នុងប្រទេស រង់ចាំឪកាសដើម្បីរំដោះទឹកដី។
ក្នុងកំឡុងពេលរង់ចាំដ៏យូរលង់នេះ ព្រះរាជនីព្រះនាងជ័យរាជាទេវី ដែលជាអ្នកគោរពបូជាព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅ បានសុខព្រះទ័យ ធ្វើព្រះទុក្ករកិយាយ៉ាងយូរអង្វែង ដើម្បីជួយស្វាមីអោយមានជោគជ័យ ក្នុងការរំដោះប្រទេសជាតិ អោយបានគេចផុតពីកណ្ដាប់ដៃស្ដេចពានរាជ្យ។ ព្រះទុក្ករកិរិយានេះ ត្រូវបានសិលាចារឹកភិមាណអាកាសបរិយាយដ៏វែងអន្លាយ ដោយការគោរពបូជាជំពោះព្រះស្វាមី ព្រះទេវក្សត្រីយ៍នេះ បានបន់ស្រន់សុំអោយព្រះស្វាមី រំដោះទឹកដីអោយរួចផុតពីជម្រៅនៃមហាសមុទ្រគ្រាអាសន្ន។
ក្រោយពីការវាយលុកកាន់កាប់ព្រះរាជធានីនៃទ័ពចាម ព្រមទាំង ការបាត់បង់ជីវិតនៃព្រះចៅត្រីភុវនវរ្ម័ន ព្រះបាទជ័យវរ្ម័ន ទ្រង់ឈ្វេងយល់ថា ឪកាសដែលរង់ចាំ បានហុចមកហើយ។ គ្រានោះព្រះអង្គបានកើនលើកទ័ពទៅវាយទ័ពឈ្លានពានចាមជាច្រើនកន្លែង ដោយជោគជ័យ តែជ័យជំនះជាកំហិត គឺជ័យជំនះដែលព្រះអង្គដណ្ដើមបានពីទ័ពចាមនលើទន្លេសាប ដែលជាសញ្ញានៃការរំដោះប្រទេសជាតិ ក្រញ៉ាំងចាម ជាស្ថាពរ។
មហាជោគជ័យខាងជើងទឹកនេះ ជាឪកាសដែលធ្វើអោយព្រះអង្គបានសងសឹកទៅលើទ័ពចាម ដោយព្រះអង្គបានកំទេចនូវនាវាចរ ដែល៤ឆ្នាំមុនជាមធ្យោបាយនាំអោយខ្មាំងអាចចូលមកកាន់កាប់ព្រះរាជធានីបាន។ យុទ្ធនាការនេះត្រូវចម្លាក់ប្រាសាទបាយ័ន និង បន្ទាយឆ្មារ និយាយរៀបរាប់ដោយល្អិតល្អន់។ នៅឆ្នាំ១១៨១ ក្រោយពីព្រះអង្គបានរំដោះប្រទេសចប់សព្វគ្រប់ហើយ ទើបព្រះអង្គរៀបចំរាជាភិសេកឡើងគ្រងរាជ្យ។ បន្ទាប់ពីនោះភ្លាម ព្រះអង្គទ្រង់បានរៀបចំជួសជុលទីក្រុង ដោយគ្មានបង្អង់ព្រមទាំង ស្ថាបនាព្រះរាជធានីឡើងវិញ ដែលនឹងមានឈ្មោះថាអង្គរធំ ឬ មហានគរ។
សង្គ្រាមសងសឹកចំពោះប្រទេសចាម ពីសំណាក់ព្រះបាទជ័យវរ្ម័នទី៧
បើតាមអ្នកដំណើរវិញរបស់លោក ម៉ាត្វាន់ លីន ព្រះបាទជ័យវរ្ម័ន បានសច្ចាថា និង វាយដណ្ដើមយកជ័យ លើប្រទេសចាម អោយបានត្រចះត្រចង់រន្ទឺខ្ទ័រខ្ទារ។ សច្ចាប្រណិធាននេះព្រះអង្គបានសម្រេច ក្រោយពីព្រះអង្គបានរង់ចាំអស់រយៈពេល១៨ឆ្នាំ។ នៅឆ្នាំ១១៩០ ក្រោពីព្រះអង្គបានទទួលការធានាពីអព្យាក្រិតភាព ព្រះទេសដៃវៀត ឳកាសបានហុចអោយព្រះអង្គនៅគ្រាដែលព្រះបាទឥន្ទ្រវរ្ម័ន ដែលជាព្រចៅចាម បានលើកទ័ពមកវាយប្រទេសកម្ពុជាសារជាថ្មី។
នៅក្នុងពេលនោះព្រះបាទជ័យវរ្ម័នទី៧ ដោយមានព្រះអង្គម្ចាស់ចាម ដែលព្រះអង្គបានអប់រំនៅក្នុងរាជវាំង ហើយប្រទានងារជាព្រះយុវរាជា ជាអគ្គសេនាអបម ផង បានវាយលុកចូលក្នុងប្រទេសចម្បា យកបានទីក្រុងវិជ័យា ព្រមទាំងរឹបអូសយកលឹង្គព្រះសិវៈ បញ្ជូនមកមហានគរទាំងអស់។ រួចហើយព្រះអង្គបានតែងតាំងព្រះអនុជ័យថ្លៃ ព្រះនាមអុិន អោយសោយរាជ្យនៅទីក្រុងវីជ័យា។
តែក្រោយមកនៅឆ្នាំ១១៩២ ព្រះយុវរាជាចាម ខាងលើបានឆ្លៀតឳកាសពីការបះបោរដេញស្ដេចខ្មែរ បំផុសអោយមានឯករាជ្យ និង ឯកភាព ប្រទេសចម្ប៉ាឡើងវិញ ហើយឡើងគ្រងរាជ្យសម្បត្តិនៅវិជ័យ។ អតិតស្ដេចចាម ដែលត្រូវជាឈ្លើយសឹកនៅមហានគរហើយដែលព្រះបាទជ័យវរ្ម័នទី៧បញ្ជូនអោយមកបង្ក្រាប ស្ដេចថ្មីនេះ បានត្រូវស្ដេចនេះប្រហារជីវិត។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់នៅរង់ចាំរហូតដល់ឆ្នាំ១២០៣ ទើបព្រះអង្គដេញកំចាត់ស្ដេចនេះបាន ដោយទទួលការស៊ុំគ្រលំពីឪពុកមាររបស់ស្ដេចនេះព្រះនាមអុងដាណាបតិក្រាមា។
ពីឆ្នាំ១២០៣ រហូងដល់១២២០ ប្រទេសចាមត្រូវស្ថិននៅក្នុងជាអាណាខេត្តមួយនៃរាជាអាណាចក្រខ្មែរ។ នៅឆ្នាំ១២០៧ ព្រះរាជបុត្រចាមមួយព្រះអង្គដែលបានទទួលការអប់រំនៅមហានគរ បានត្រូវទទួលព្រះរាជបញ្ជាលើកទ័ពទៅវាយប្រទេសដៃវៀត។ នៅក្នុងទ័ពឈ្លានពាននេះមានផ្នែកទ័ព ភូមា សៀម លាយចម្រុះផង។ នៅឆ្នាំ១២២៦ ព្រះរាជបុត្រនេះឡើងគ្រងរាជ្យសម្បត្តិនៅប្រទេសចម្ប៉ាក្នុងព្រះនាមថា ជយាបរមិស្វរវរ្ម័នទី២។ នៅក្នុងរជ្ជកាលស្ដេចអង្គនេះអរ្យធម៌ខ្មែរជិះឥទ្ធិពលច្រើន ទៅក្នុងប្រទេសចម្ប៉ា។
ឬទ្ធិអំណាចខ្មែរបានឡើងខ្ពស់ដល់ម្រិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ព្រះបាទជ័យវរ្ម័នទី៧ បានពង្រីកទឹកដីខ្មែរជាអតិបរមា ទៅទិសខាងជើង និង ខាងលិច។ គឺនៅក្នុងរជ្ជកាលព្រះអង្គនេះហើយ ដែលខន្ធសីមាព្រះអធិរាជាណាចក្របានរីកដល់កម្រិត ដូចដែលសិលាចារឹកនៅសាយដុង នីខាងមុខក្រុងវៀងចន្ទ ចង្អុលជាតឹកតាងស្រាប់។ អធិបតីភាពប្រទេសខ្មែរកាលនោះ លាតស្នធឹងទៅលើប្រទេសលាវ សៀម សព្វថ្ងៃនេះទាំងមូល ទៅលើជ្រោយម៉ាឡាយូ រហូតដល់កណ្ដៀរក្រា និង ទៅលើប្រទេភូមា រហូតដល់ទន្លេសាឡូវិន។
ព្រះរាជសំណង់
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ជាកសិណដែលមិនអាចធ្វើអ្វីកើត ពេលដែលចាមវាយកាន់កាប់ព្រះរាជធានីនាឆ្នាំ១១៧៧។ ព្រះអង្គទ្រង់យល់ថា ការការពារព្រះរាជធានីតាមជំនឿសាសនា មិនបានទទួលប្រសិទ្ធភាពគ្រប់គ្រាន់ឡើយ ហើយគប្បីបន្ថែមឥទ្ធិពលជំនឿសាសនាបន្ថែមទៀត។ ជំនឿនេះត្រូវបានអង្រឹងក្នុងន័យនេះដោយសារព្រះអង្គផ្ទាល់មានជំនឿស៊ុបទៅលើអង្គព្រះពុទ្ធ។
រហូតមកទល់និឹងពេលនេះ គឺមានតែព្រអង្គមួយអង្គទេ ដែលបានទុកសំណាក់រូបចម្លាក់ព្រះអង្គ អោយយើងបានស្គាល់។ រូបចម្លាក់នេះបង្ហាញព្រះអង្គស្ថិតក្នុងស្ថានភាពសមាធិធម៌។ ដោយហេតុនេះហើយបានជាមិនយូប៉ុន្មាន ក្រោយពីព្រះរាជាភិសេក ព្រះអង្គបានអនុវត្តមិនឈប់ឈរ នូវគម្រោងសមណង់ដ៏ធំរបស់ព្រះអង្គសម្រាប់ក្នុងផ្ទៃប្រទេស និងណៅក្នុងទីក្រុងដែលព្រះអង្គដាក់ឈ្មោះថាជា នគរជ័យស្រី (ក្រុងមានជ័យភ័ព្វ។ គឺជាអង្គរទី៣ ឬ អង្គរធំ ដែលសង់ដោយសម្របតាមប្រាសាទបាយ័ន ជាស្នូលកណ្ដាល ហើយដែលមានជញ្ជាំងដ៏ធំ ហ៊ុំព័ន្ធជុំវិញ ជាមួយនឹងខ្សែរក្រវាត់ទឹក។
សំណងសាសនា
សំណង់ជាច្រើនក្នុងទិសដៅសាសនា បានត្រូវសង់នៅគ្រប់តំបន់ នៅក្នុងព្រអធិរាជាណាចក្រ តាំពីមាត់ស្ទឹងមេណាម រហូតដល់មាត់ស្ទឹងមេង្គង និង នៅក្នុងប្រទេសលាវខាងត្បូង។ សំណង់ដែលគួរកត់សម្គាល់គឺ ប្រាសាទបន្ទាយឆ្មារ។ និងសំណង់ផ្សេងៗទៀតត្រូវបានសាងសង់នៅជុំវិញព្រះរាជធានី។
ប្រាសាទបន្ទាយស្រី និង តាព្រហ្ម (១១៨៦) ៖ ដោយហេតុគ្មានសិលាចារឹក គេមិនអាចសន្និដ្ឋានបាននូវបូជនីយទិស នៃប្រាសាទនេះឡើយ។ នៅខាងមុខប្រាសាទជរានេះ មានស្រះមួយធំឈ្មោះស្រះស្រង់ ដែលមានកំពង់ដ៏ល្អ មានរូបនាគជារបង។
ប្រាសាទតាព្រហ្ម គឺត្រូវបានស្ថាបនាឡើងដើម្បីបូជាថ្វាយព្រះមាតារបស់ព្រះអង្គដែលមានរូបចម្លាក់ជាតំណាងព្រះប្រាជនបរមីតា (សិលធម៌គ្មានខ្ខោះនឹងព្រះមាតា នៃគ្រប់ព្រះពុទ្ធ) ព្រះទាំងថ្វាយដល់ព្រះគ្រូរបស់ព្រះអង្គផង។
ប្រសាទព្រខ័ន (១១៩១) ៖ ប្រាសាទនេះប្រៀបបាននឹងទីក្រុងមួយតូច បានត្រូវស្ថាបនានៅទីសមរភូមិដែលតឹកតាងនៃជោគជ័យរបស់ព្រះអង្គទៅលើទ័ពឈ្លានពានចាម។ ប្រាសាទនេះសាងឡើង ដើម្បីដាក់ដំបងព្រះខ័ន ដែលជារតនវត្ថុការពារប្រទេស។ ព្រមទាំរូបចម្លាក់ព្រះបិតារបស់ព្រះអង្គ មានលំនាំជាព្រលោកិស្វរៈ (ព្រះពោធិសាត់) ដែលព្រះបាទជ័យវរ្ម័នទី៧ មានជំនឿទៅលើដ៏ស៊ុបច្បាស់។ នៅជុំវិញរូបចម្លាក់នេះព្រះអង្គមានដាក់តំកល់រូបចម្លាក់តំណាងទេវជាច្រើន ដោយមានរូបចម្លាក៉ព្រះអតិតព្រះមហាក្សត្រក្នុងនោះផង។
ប្រាសាទនាគព័ន្ធ៖ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅលើកណ្ដាលទំបន់ទឹក ឈ្មោះជ័យតតក្កៈ(ទំនប់ព្រះជ័យវរ្ម័ន ឬ បារាយព្រះខ័ន)។ ប្រាសាទនេះមានឈ្មោះថា ជ័យស្រី ឬ រាជភ័ព្វ។ គឺជាប្រាសាទដែលទ្រដោយផ្កាឈូក តំកល់លើគ្រិស្ដមយយ ដែលហ៊ុំព័ន្ធដោយនាគដែលខំព័ន្ធជុំវិញ។
សំណង់ជាប្រយោជន៍សាធារណៈ
នៅមាត់ផ្លូវដែលត្រូវបានបូជនីយវត្ថុដែរ ហើយដែលគុសចេញពីមហានគរឆ្ពោះទៅកាន់ខេត្តនានា ព្រះបាទជ័យរ្ម័នទី៧ បានសង់សាលាសំណាក់ និង មន្ទីពេទ្យជាច្រើនដោយមានវិហារតូចនៅក្នុងនោះផងដែរ។ សិលាចារឹកតាព្រហ្មអោយចំនួន១០២ មន្ទីពេទ្យដែលសង់រាយគ្រប់ទីកន្លែងនៅក្នុងព្រះអធិរាជាណាចក្រ។ សិលាចារឹកនៅសាយផុងនិយាយថាៈ ជម្ងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាងជម្ងឺផ្ទាល់ខ្លួនព្រះអអង្គទៅទៀត ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណជននេះហើយ ជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់។ ចំណែកសាលាសំណាក់គឺមានចំនួន១២១ ដែលមានផ្ទះសម្រាប់សំចត់ ព្រមទាំងចង្រ្កានបាយផង។ នៅផ្លូវទៅកាន់ប្រទេចាមមានសាលានេះចំនួន៥៧។
សំណង់អង្គរធំ និង ប្រាសាទបាយ័នដែលជាមជ្ឈមណ្ឌលគ្រិស្ដសម្រាប់រាជ្យ
បរិវេណអង្គរធំមានចំនួន៣គ.ម បួនជ្រុង ដោយមានប្រាសាទបាយ័ននោកណ្ដាលជាស្នូល។ ជញ្ជាំងបរិវេណនេះសង់ដោយថ្មបាយក្រៀម ហើយមានប្រឡាចង្អូរទឹកទទឹង១០០ម ព័ន្ធជុំវិញផង។ បរិវេណនេះមានទ្វារ ៥ដ៏ធំ ហើយទ្វារបែរទៅបូព៌ាទិសមាន២ គឺទ្វារមរណៈ និង ទ្វារជ័យ។ នៅលើដំបូលទ្វារនេះមានរូបចម្លាក់មុខ៤ ដែលជាតំណាងព្រះចតុបាលដែលជាព្រះរាជានៃទិសទាំង៤។ ផ្លូវដែលចេញពីទ្វារឆ្លងប្រឡាយទេក ត្រូវអមដោយរូបយក្សដែលទាញនាគជាខ្សែរព្រ័ត្រ។
គឺប្រហែលនៅឆ្នាំ១២០០ នៅចុងរាជ្យរបស់ព្រះអង្គ ដែលព្រះបាទជ័យវរ្ម័នទី៧ទ្រង់ស្ថាបនាព្រះមជ្ឈមណ្ឌលគ្រិស្តប្រចាំរាជ្ររបស់ព្រះអង្គ ដោយមានព្រះបំណងធ្វើសំណង់នេះអោយទៅជាតំណាងភ្នំព្រះសុមេរុ នៅលើដីតាមន័យព្រះពុទ្ធសាសនា។ ក្នុងន័យនេះស្របតាមភ្នំព្រះសុមេរុ ដែលមានកំពូល៥ ដែលមានព្រះចតុបាទស្ដិតនៅ ដែលមានជួរភ្នំព័ន្ធជុំវិញជាច្រើនជាន់ ហ៊ុំព័ន្ធដោយមានមហានគរប្រាសាទបាយ័ន ក៏មានប្រាង្គដែលចម្លាក់ព្រះភ័ក្រ៤នៅលើកំពូលមានបរិវេណធ្វើពីដីបាយក្រៀម និង ប្រឡាយអូព័ន្ធជុំវិញដែរ។
នៅក្នុងប្រាង្គធំដែលនៅជាន់ទី៣ ឥតមានដាក់តំកល់ព្រះទេរាជាដែលជាលិង្គព្រះរាជាទេគឺជារូបចម្លាក់ព្រះពុទ្ធរាជា ក្នុងរូបព្រះពោធិសាត់អវលោកទស្វរៈ។ នៅជញ្ជាំងថែវ ជាន់ទី១ មានចម្លាក់ជីវប្រវត្តិព្រះអង្គ និងយុទ្ធនាកដែលផ្ដល់នូវជោគជ័យដល់ព្រះអង្គ។ រឺឯជាន់ទី២ និង ទី៣ កឺមានបន្ទប់សម្រាប់តំកល់រូបតំណាងព្រះអតិតមហាក្សត្រខ្មែរតាំងពីបុរាណកាលមក ព្រមទាំងព្រះនានា ដែលត្រូវបានទទួលការគោរពបូជា ជាហូរហែរមក។
ដោយហេតុនេះហើយ បានជាយល់ថា ប្រាសាទបាយ័នជាមណ្ឌលគឺបើតាមយបល់លោក សឺ ដេស គឺជាលំនៅស្ថាន នៃឬទ្ធិអំណាចទូទៅដែលមានក្នុងលោក ជាប្រភពនៃ ឬទ្ធិអំណាចនេះ និងជាខ្សែប្រទល់ដែនផ្សព្វផ្សាយ នៃ ឬទ្ធិអំណាចនេះ។ ប្រាសាទបាយ័ន មិនគ្រាន់តែជាសីលាមណ្ឌលប៉ុណ្ណោះទេ គឺថែមទាំងជាសីលាយ័ន្ទ្ឬទៅទៀត។ តាមពិតពាក្យថាបាយ័ន្ទ្រ គឺមានន័យថា បា នៃយន្ទ្រ គឺកំពូលនៃយ័ន្ទ្រ សម្រាប់ថែរក្សាមហានគររាជសីមា។
ដូចជាអក្សរនីមួយៗ ដែលនៅក្នុងកន្សែងយ័ន្ទ្រ សុទ្ធសឹងតែសម្រាប់ជួយបង្កើនឥទ្ធិពលសក្ដិសិទ្ធ ថែរក្សាព្រះអធិរាជាណាចក្រដែរ។ ក្នុងន័យនេះ ព្រះសំណង់នេះមានន័យជានិមិត្តរូបធំសម្បើមណាស់ ទាំងក្នុងគំនិងផ្ដើម ទាំងក្នុងស្ថាបនាផ្ទាល់ ព្រោះជាលើកដំបូងហើយ ក្នុងប្រវត្តិក្បាច់រូបចម្លាក់សំណង់ខ្មែរ ដែលគេឃើញមានរូបព្រះភ័ត្រ្ត ព្រះអវលោកទិស្វរៈ នៅលើកំពូលប្រាសាទបើកព្រះនេត្រតម្រង់ទៅគ្រស់ទិស ដើម្បីផ្សព្វផ្សាយនូវមេត្តា ករុណាធម៌ផង ព្រមទាំងព្រមានកុំអោយមានសត្រូវមានបមណងអាក្រក់ ចំពោះព្រះអធិរាជាណាចក្រផង។
ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា និង វរជនខ្មែរ