ប្រវត្តិបុគ្គលល្បីៗ

សហស្ថាបនិកក្រុមហ៊ុនសាជីវកម្ម សូនី លោក អាគីអូ ម៉ូរីតា

បើយើងនិយាយាពីសូនី លោកអ្នកប្រហែលជាស្គាល់ ដែលវាជាឈ្មោះផលិតផលដ៏ល្បីល្បាញមួយនៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក ហើយម៉ាក់យីហោមួយនេះបានបង្កើតឡើងដោយលោក អាគីអូ ម៉ូរីតា ដែលជាមនុស្សម្នាក់មានគំនិតថ្នៃប្រឌិត ដោយលោកក៏ធ្វើជាអនុប្រធាន Keidanren ដែលជាសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន និង ជាសមាជិកក្រុមទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន ព្រមទាំងសហរដ្ឋអាមរិកផងដែរ។​ ដែលត្រូវបានគេស្គាល់ថា ជាក្រុមគតិបណ្ឌិត។

កុមារភាព

លោក អាគីអូ ម៉ូរីតា បានកើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩២១ នៅក្នុងទីក្រុងតូចមួយដលមានឈ្មោះថា ណាហ្គូយ៉ា ប្រទេសជប៉ុន។ ដោយមានឪពុករបស់គាត់ឈ្មោះ Kyuzaemon ដោយគ្រួសាររបស់លោកជាអ្នកផលិតស្រាសជប៉ុន អស់រយពេលជាង៤០០ឆ្នាំមកហើយនៅក្នុងក្រុង Tokoname ក្បែរក្រុង ណាហ្គូយ៉ា។

គ្រួសាររបស់លោកជាគ្រួសារមួយដែលមានជីវភាពធូរធារ។ លោកអាគីអូ ម៉ូរីតា​ត្រូវបានរំពឹងទុកថា នឹងក្លាយជាអ្នកស្នងតំណែងមុខជំនួញគ្រួសារមួយនេះ ដូច្នេះឪពុកគាត់បានអប់រំចិញ្ចឹមគាត់ដោយផ្ដល់ដំបូន្មានយ៉ងតឹងរឹងបំផុត។

នៅពលវ័យកុមារលោក អាគីអូ ម៉ូរីតា បានចូលរួមក្នុងកិច្ចប្រជុំក្រុមហ៊ុនជាញឹកញាប់ជាមយយឪពុក​ដោយតាំងពីពេលដំបូងនៅឯផ្ទះ​ គាត់ស្ថិតក្នុងបរិស្ថានមួយដែលដូចនឹងបរិស្ថានពានិជ្ចកម្មដែរ ហើយគាត់ថែមទាំងជួយមុខជំនួញគ្រួសារក្នុងថ្ងៃឈប់សម្រាកពីការសិក្សា។

ស្រមជាមួយគ្នា គ្រួសាររបស់លោក បានអនុវត្តន៍តាមប្រទេសបញ្ចឹមប្រទេស ដូចជារថយន្ត ម៉ាស៊ីនចាក់ចម្រៀង ដោយកុមារ លោក អាគីអូ បានរីករាយជាមួយនឹងរបស់ទាំងអស់នោះណាស់ ជាហេតុធ្វ់ើអោយគាត់បានរុះរើម៉ាស៊ីនទាំងនោះ ហើយបានធ្វើការរៀបចំឡើងវិញផងដែរ។

នៅពេលលោកបានរៀននៅបឋម និង អនុវិទ្យាល័យ លោកម៉ូរិតា បានចាប់អារម្មណ៍ទៅនឹងការសិក្សាគណិតវិទ្យា និង រូបវិទ្យា។​ ក្រៅតែពីការសិក្សាលោកចូលចិត្តឧបករណ៍អេឡិចត្រូនិច ហើយបន្ទាប់ពីបញ្ចប់ការសិក្សា លោក អាគីអូ បានបន្តការសិក្សានៅក្នុងផ្នែករូបវិទ្យា នៅសកលវិទ្យាល័យ Osaka Imperial។

ក្នុងឆ្នាំ១៩៤៤ លោកអាគីអូ​ បានបញ្ចប់ការសិក្សា ហើយបានចូលបម្រើការសិក្សា ហើយបានចូលបម្រើកងទ័ពភ្លាមៗ ក្នុងឋានៈជាអនុសេនីយ៍ស្ដីទី ដោយពេលនោះគឺនៅក្នុងសង្គ្រាមលោកលើកទី២។ ដោយពេលនោះជប៉ុនគឺត្រូវបានប្រឡូកទាំងស្រុងនៅក្នុងសង្គ្រាមលោកលើកទី២ទាំងស្រុង ហើយពេលនោះលោកក៏បានជួបលោក ម៉ាសារុ អ៊ិបូកា នៅគណកម្មាធិកាស្រាវជ្រាវក្នុងសង្គ្រាមកងទ័ពជើងទឹក ហើយលោកក៏មិនបានដឹងទេថា ពូកគេទាំងពីរនឹងក្លាយជាដៃគូរពានិជ្ជកម្មនាពេលក្រោយនោះទេ។

ក្រោយពីសង្គ្រាមបានបញ្ចប់ លោកអាគីអូ បានរងនូវភាពលំបាកគឺមួយត្រួវប្រឈមនឹងជំនួញក្នុងគ្រួសារ​ និង អាជីពជាគ្រូបង្រៀនផ្នែកបច្ចេកវិទ្យា ដែលចុងក្រោយលោកត្រូវបានជ្រើសរើជាគ្រូបង្រៀន។

ការបង្កើតក្រុមហ៊ុន រវាងលោក អាគីអូ ម៉ូរីតា និង លោក អ៊ិបូកា

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៤៦ លោក ម៉ាសារុ អ៊ិបិកា និង អាគីអូ ម៉ូរីតា បានបង្កើតក្រុមហ៊ុន Tokyo Tsushin Kogyo ជាសាជីវកម្មបច្ចេកវិទ្យាទូរគមនាគមន៍តូក្យូ ដោយមានបុគ្គលិកប្រហែលជា២០នាក់ និង ដើមទុនដំបូងចំនួន១៩០ ០០០យេន ហើយពេលនោះលោក អាគីអូ ទើបតែមានអាយុប្រហែលជា២៥ឆ្នាំប៉ុណ្ណោះ។ រួមគ្នាជាមួយលោក ម៉ាសារុ អ៊ិបូកា អាយុ៣៨ឆ្នាំហើយលោកអាគិអូ បានប្រមើមើល ថានឹងមានតម្រូវការខ្លាំងលើឧបករណ៍អគ្គិសនី និង អេឡិចត្រូនិច ក្នុងដំណើរការកសាងប្រទេសជប៉ុនឡើងវិញ។

See the source image

ក្រុមហ៊ុនមានចក្ខុវិស័យកសាងប្រទេសជប៉ុនឡើងវិញត្រឹមតែក្នុងរយៈពេលខ្លីបំផុតតាមតែអាចធ្វើទៅបាន។ ដោយភាពជាដៃគូររវាងលោក អាគីអូ និង លោក អ៊ីបូកា ដ៏ល្អ ក្នុងនោះលោក អ៊ិបូកា ជាអ្នកទទួលបន្ទុកលើការស្រាវជ្រាវ និង ការអភិវឌ្ឈន៍ផលិតផល និង ជាអ្នកនៅពីក្រោយប្រតិបត្តិការនេះ ចំណែកឯលោក អាគីអូ ជាអ្នក ឯកទេសទីផ្សាសកលភាវូពានិជ្ជកម្ម ហិរញ្ញវត្ថុ និង ធនធានមនុស្ស ដោយលោកបានដឹកនាំក្រុមហ៊ុនលូតលាស់រីកចម្រើន។

ការផលិតផលិតផល និង ការប្ដូរឈ្មោះក្រុមហ៊ុន

នៅក្នងឆ្នាំ១៩៤៩ ក្រុមហ៊ុនបានអភិវឌ្ឈន៍កាសែតថត ម៉ាញ៉េទិក ហើយក្នុងឆ្នាំ១៩៥០ ក្រុមហ៊ុនបានដាក់លក់ម៉ាញ៉ែទិ២ នៅក្នុងប្រទេសជប់ុន។ នៅក្នុងឆ្នាំ១៩៥០ ក្រុមហ៊ុនបានផលិតវិទ្យុខ្នាតតូច ដោយវាជាវិទ្យុបច្ចេកវិទ្យាត្រង់ស៊ីស្ទ័រទីមួយនៅលើពិភពលោកនេះ។ ហើយនៅឆ្នាម១៩៥៨ លោក អាគីអូ ប៉ូរីតា និង លោក ម៉ាសារុ អ៊ិបូកា បានសម្រេចចិត្តកែឈញមោះក្រុមហ៊ុនទៅជា សូនីវិញ។

See the source image

បើទោះបីជាយ៉ាងណាការប្ដូរឈ្មោះនះគឺមិនបានសម្រេចនោះទេពីសំណាក់ក្នុង និង​ គ្រៅប្រទេសនោះទេ ព្រោះក្រុមហ៊ុនចាស់មានភាពល្បីល្បាញរួចទៅហើយ។ ប៉ុន្តែគោលដែលលោក អាគីអូ ចង់ធ្វើការប្ដូរឈ្មោះនេះព្រោះលោកចង់បង្កើតអ្វីផ្សេងជាច្រើនទៀត ក្រៅពីឧបករណ៍អេឡិចត្រូនិច។ ដោយសារតែបែបនេះហើយទើបលោកចង់ប្ដុរឈ្មោះ ដោយសារក្រុមហ៊ុនចាស់មិនមែនជាឈ្មោះសកល។

ដូច្នេះហើយក្រុមហ៊ុនត្រូវបានកែឈ្មោះទៅជា SONY វិញ ដោយពាក្យ Sonus ជាភាសារឡាតាំងមានន័យថា សម្លេង ចំណែកពាក្យ Sony Boys ជាគ្រាមភាសារជប៉ុនមានន័យថា ក្មេងប្រុសជំនាញ។

ការបង្កើតទីផ្សារនៅសហរដ្ឋអាមេរិក

នៅក្នុងឆ្នាំ១៩៦០ លោក អាគីអូ ម៉ូរីតា បានបង្កើតសាជីវកម្ម SONY នៃសហរដ្ឋអាមេរិក ហើយគាត់បានសម្រេចចិត្ត ផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់គាត់។ ពេលនោះលោកបានចាប់ផ្ដើមច្រកលក់ថ្មីសម្រាបក្រុមហ៊ុន ដោយគាត់មានបទពិសោធន៍ និង ចក្ខុវិស័យបានដឹងថា ក្រុមហ៊ុនរបស់គាត់គួរមានបន្ទប់តាំងបង្ហាញផ្ទាល់ ដែលល្អជាងការពឹងផ្អែកលើអ្នកលក់ និង អ្នកចែកចាយក្នុងស្រុក។

See the source image

ទស្សនៈនេះទទួលបានជោគជ័យយ៉ាងធំធេងពិតប្រាកដ សូម្បីតែមកដល់នាពេលបច្ចុប្បន្ននេះ ការរៀបចំការលក់របស់ក្រុមហ៊ុនSONY ក៏នៅតែអនុវត្តន៍តាមគោលគំនិត និង ទស្សនៈរបស់លោក អាគីអូ ដូចដើម ដោយគ្មានការកែប្រែ។

ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ លោក អាគីអូ​ បានប្រើពេលវេលា ដើម្បីបង្កើតទីផ្សារសម្រាប់ផលិតផល SONY នៅសហរដ្ឋអាមេរិក ហើយទន្ទឹមនឹងនេះគំនិតច្នៃប្រឌិតរបស់លោក បានឈានទៅរកឯកត្តកម្មផ្សេងៗ ដូចជា Walkman និង ម៉ាស៊ីនចាក់កាសែតវីដេអូ ដោយផលិតផល SONY កំពុងតែបង្កើតរបៀបរស់នៅថ្មីទាំងស្រុងក្នុងចំណោមប្រជាជនទូទាំងពិភពលោក។

នៅក្នុងឆ្នាំ១៩៩១ សាជីវកម្ម SONY អាមេរិក ត្រូវបានចុះបញ្ជីលើទីផ្សារភាគហ៊ុនបរទេសនៅសហរដ្ឋអាមេរិក ដោយនេះជាលើកទី១ហើយ ដែលក្រុមហ៊ុនជប៉ុនបានចុះបញ្ជីដាក់លក់នៅលើទីផ្សារទីក្រុងញ៉ូយ៉ក់។ ដែលនេះក៏បង្ហាញពីគំនតគតិបណ្ឌិតរបស់លោក អាគីអូ ម៉ូរីតា ទទួលបានទុនដាក់ចូលក្នុងក្រុមហ៊ុនបានកាន់តែច្រើន ជាហេតុធ្វើអោយមានការលះបង់បន្ថែមទៀតក្នុងការស្រាវជ្រាវ និង អភិវឌ្ឈន៍។

នៅក្នុងឆ្នាំ១៩៦៦ លោកបានសរសេរសៀវភៅដែលមានចំណងជើងថា «Never Mind School Record» ដោយសៀវភៅនេះបានរៀបរាប់ពីធនធានមនុស្ស និងសង្កត់ធ្ងន់លើការពិតដលថា ប្រវត្តិការសិក្សាមិនមានសារសំខាន់ទេ ចំពោះជោគជ័យ ឬ សមត្ថភាពរបស់នរណាម្នាក់ក្នុងការធ្វើពានិជ្ជកម្ម។

ឆ្នាំ១៩៧៩ ក្រុមហ៊ុន SONY បានឈានចូលក្នុងវិស័យហិរញ្ញវត្ថុនៅពេលលោក អាគីអូ ម៉ូរីតា បានបង្កើតក្រុមហ៊ុន Sony Prudential Life Insurance Co ដែលជាការួមវិនយោគទុនជាមួយក្រុមហ៊ុន Prudential Life Insurance ៥០/៥០ របស់អាមេរិក។

ពានរង្វាន់ និង សមិទ្ធផលដែលលោកបានទួល

លោកអាគីអូ ម៉ូរីតា បានទាញហេតុផលថា ផលិតកម្មជាកត្តាកំណត់ពីចំណុចខ្លាំងនៃសេដ្ឋកិច្ច ហើយកិច្ចខំប្រឹងប្រែងរបស់គាត់មានការទទួលស្គាល់ពេលដែលគាត់ទទួលបានរង្វាន់ជាច្រើន ដោយជាជនជាតិជប៉ុនទី១ ដែលទទួលបានមេដាយ Albert ពីអង្គការ RoyalSociety of Arts របស់ចក្រភពអង់គ្លេសនៅឆ្នាំ១៩៨២។

ក្នុងឆ្នាំ១៩៨៤ គាត់បានទទួលគ្រឿងឥស្សរយសជាតិ Order Nation de la Lagion d’Honneur ដែលជាគ្រឿងឥស្សរយសខ្ពស់បំផុត និង ល្បីល្បាញបំផុតរបស់ប្រទេសបារាំង។

នៅអំឡុងពេលលោក អាគីអូ​ ម៉ូរីតា បានទទួលមេដាយម និង គ្រឿងឥស្សរយសដោយទាំងអស់គាត់បានបន្តធ្វើការងារ និង ពង្រីកមុខជំនួញបន្ថែមទៀត។

នៅក្នុងឆ្នាំ១៩៨៨ ក្រុមហ៊ុន SONY បានទិញបានទិញក្រុមហ៊ុន CBS Record Inc ជាក្រុមហ៊ុនចម្រៀងរបស់ CBS ហើយមួយឆ្នាំក្រោយមកទៀតគាត់បានទិញក្រុមហ៊ុន Colmbia Picture Entertainment Inc នេះបានផ្ដល់លទ្ធភាពអោយក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មកំសាន្តពេញលេញមួយ ដែលមានទាំងកម្មវិធីតន្រ្តី ក៏ដូចជាឧបករណ៍។

ក្រៅពីមុខជំនូញ និង ហិរញ្ញវត្ថុ លោក អាគីអូ ក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងការបង្កើតទំនាក់ទំនងវប្បធម៌រវាងជប៉ុន ហើយនឹងប្រទេសដ៏ទៃទៀតនៅលើពិភពលោក។ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងទិសដៅក្នុងទិសដៅនេះ មានភាពរីកចម្រើន តាមរយៈអង្កការមួយហៅថា សហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន ដោយលោកបានក្លាយជាអនុប្រធានអង្គការ Keidanrenផងដែរ។ ហើយលោកក៏ជាក្រុមបណ្ឌិតដែលបានប្រឹងប្រែងសម្របសម្រួលរវាងប្រទេសជប៉ុន និង អាមេរិក។

នៅដើមឆ្នាំ១៩៩០ លោក អាគីអូ បាននិពន្ធអត្ថបទ «The Japan That Can Say No» រួមគ្នាជានិងលោក ស៊ិនតារូ អ៊ិស៊ីហារា ដោយអត្ថបទនេះបានរិះគន់អំពីទម្លាប់ធ្វើពានិជ្ជកម្មរបស់អាមេរិក និង ជម្រុញជប៉ុនចាប់យកតួនាទីដែលករាជ្យថែមទៀតផងក្នុងមុខជំនួញ និង ការបរទេស ហើយអត្ថបទនះក៏ទទួលបានការសរសើរពីទូទាំងពិភពលោក។

នៅឆ្នាំ១៩៩១ លោក បានទទួលគ្រឿងឥស្សរយសថ្នាក់ទី១ ពីព្រះចៅអធិរាជជប៉ុន ហើយលើសពីនេះទៅទៀត គាត់បានទទួលរង្វាន់ជាច្រើនពីប្រទេសផ្សេងៗ ៃដូចជា ប្រទេសអូទ្រីស ប៊ែលហ្សិច ប្រេស៊ីល អាឡឺម៉ង់ អេស្បាញ ហូឡង់ និង សហរដ្ឋអាមេរិកផងដែរ។ កិត្តិយស និង ការសរសើរទាំអស់នេះបានបង្ហាញពីកម្រិតនៃការទទួលស្គាល់លោក អាគីអូ ម៉ូរីតា ជាសកល។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៩៤ លោកអាគីអូ ម៉ូរីតា បានប្រកាសលាលែងពីប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SONY ហើយលោក ណូរីអូ អូហ្គា បានបន្តវេនជំនួសគាត់វិញ

ក្នុងមួយជីវិតរបស់លោក អាគីអូ ម៉ូរីតា ប្ដេជ្ញាចិត្តទាំងស្រុងលើអ្វិក៏ដោយដែលគាត់បានបោះទុន ដោយផលិតផលជាច្រើនដែលបានដាក់លក់នៅក្នុងប្រវត្តិសាស្ត្រ SONY អាចនិយាយបានថា ដោយសារគំនិតថ្នៃប្រឌិត និង គំនិតបង្កើតថ្មីរបស់លោកអាគីអូ ម៉ូរីតា។

លោក អាគីអូ ក៏ជាអ្នកជម្រុញអោយមានការីកលូតលាស់ខ្លាំងនៃឧស្សាហកម្មអេឡិចត្រូនិចរបស់ជប៉ុនផងដែរអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅទីបំផុតបន្ទាប់ពីភាពជោគជ័យ និង រស់នៅបានយូរ លោកអាគីអូ បានទទួលមរណភាពដោយសារជំងឺរលាកសួត ក្នុងវ័យ៧៨ឆ្នាំ ដោយគាត់បានបន្សល់ទុកនូវអាណាចក្រជំនួញដ៏ធំសម្បើមដែលរីកសុសសាយនៅទូតាំងពិភពលោក។

លោកអាគីអូ ម៉ូរីតា ដែលជាអ្នកគួរអោយគោរពម្នាក់ក្នុងសាជីវកម្ម SONY នោះត្រូវបានគេចង់ចាំជានិច្ចថា ជាអ្នកច្នៃប្រឌិតអស្ចារ្យម្នាក់ ដែលបាននាំមកនូវសេចក្ដីសប្បាយរីករាយ ជូនប្រជាជនរាប់លានគ្រួសារនៅទូទាំងពិភពលោក។

See the source image
See the source image
Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.