ប្រវត្តិបុគ្គលល្បីៗ

ពីអ្នកលក់ដ៏តូចតាចម្នាក់ បានក្លាយជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ លោក រ៉ូពើត មួរឌុច

នៅពេលដែលយើងគិតអំពីលោក រូពើត ម៉ូឌុច (Ropert Murdoch) គឺជាមហាសេដ្ឋី ដោយបានចាប់ផ្ដើមពីអ្នកលក់កាសែតដ៏តូចមួយនៅក្នុងទីក្រុង ដែលបច្ចុប្បន្ននេះគាត់បានក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយក្នុងពិភពលោកនោះគឺ ក្រុមហុនផ្សព្វផ្សាយពត៌មាន។ ក្រុមហ៊ុនដ៏ធំមួយនេះបានគ្រប់គ្រងទៅលើទូរទស្សន៍ ខ្សែរភាពយន្ត បណ្ដាញខ្សែកាប ការបោះពុម្ភសៀវភៅ ទូរទស្សន៍ផ្កាយរណប ទស្សនាវដ្ដី និង កាសែតនៅទូទាំងពិភពលោក ដែលមានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី អ៊ឺរ៉ុប អង់គ្លេស និង តំបន់ប៉ាស៊ីហ្វិច។

កុមារភាព និង ការអប់រំ

លោក រូពើត ម៉ូឌុច បានកើតនៅថ្ងៃទី១១ ខែមិនា​ ឆ្នាំ១៩៣១ នៅទីក្រុង វិចតូរៀ ប្រទេសអូស្រ្តាលី ដោយលោកបានរស់នៅជាមួយបងប្អូនប្រុស និង បងប្អូនស្រី២នាក់ នៅក្នុងកសិដ្ឋានមួយកន្លែង។ ដោយម្ដាយរបស់គាត់បានបញ្ជាក់ថាកូនរបស់គាត់នឹងរៀនអក្សរសាស្ត្រ និង ផ្នែកតន្ត្រី។

នៅពេលដែលលោកមានអាយុបាន៥ឆ្នាំ លោក រូពើត បានរៀនជិះសេះ ដោយកុមារភាពរបស់គាត់អស្ចារ្យយ៉ាងក្រៃលែង​ដោយមិនខ្លះរបស់ប្រើប្រាស់ឡើយ។ ដោយឪពុករបស់គាត់ឈ្មោះ កេត បានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី២ ហើយក្រោយមកទៀតលោកបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនកាសែតមួយចំនួន។ នៅក្នុងនោះក៏មានក្រុមហ៊ុនល្បីឈ្មឡមួយគឺ New Limited ដែលបានបោះពុម្ពផ្សាយកាសែត The New ដោយអ្នកចងក្រងកាសែតនេះជាមិត្តភក្តរបស់គាត់មានឈ្មោះថា រូហាន់ រីវ៉ែត ហើយក៏ជាអ្នកដែលបានណែនាំដល់លោករ៉ូពើត ផងដែរ។

លោក រ៉ូហាន់ មានតួនាទីជាអ្នកបណ្ដុះបណ្ដាលដល់ រ៉ូពើត ដើម្បីអោយក្លាយជាអ្នកកាសែតអាជីព ដែលនេះក៏ជាក្ដីសង្ឃឹមរបស់លោក កេត នៅក្រោយពីលោក រ៉ូពើត បានបញ្ចប់ការសិក្សា។

ក្រោយបញ្ចប់ការសិក្សា លោកបានចុះឈ្មោះបន្តការសិក្សាក្នុងមហាវិទ្យាល័យ វ័រសេស្ទិ (Worcester College) នៅក្នុងសកលវិទ្យាល័យអ៊ុកហ្វដ ប្រទេសអ់គ្លេស។ គាត់បានសិក្សាផ្នែកទស្សនវិជ្ជា និង សេដ្ឋកិច្ច ដោយគាត់បានសរសេរអត្ថបទជាច្រើនអោយក្រុមហ៊ុនកាសែតរបស់និស្សិត នៅសាលា អ៊ុកហ្វដ ហើយគាត់បានបន្តធ្វើការងារអោយក្រុមហ៊ុនកាសែតជាច្រើន ប៉ុន្តគាត់ហាក់ដូចជាចាប់អារម្មណ៍ទៅការរកលុយ និង លេងល្បែង ច្រើនជាងអាជីពជាអ្នកយកពត៌មាន។

ពេលបញ្ចប់ការសិក្សា​លោកបានចូលរួមជាមួយក្រុមហ៊ុនBrimingham Gasette ជាអ្នកសារពត៌មាន ហើយក្រោយមកទៀតក៏បានចូលធ្វើការក្នុងក្រុមហ៊ុន Daily Express នៅក្នុងទីក្រុងឡុងដ៏។ ដោយនៅទីនោះលោកបានរៀនសូត្រជាច្រើនពីអាថ៌កំបាំងផ្សេងៗ និង បច្ចេកទេសបង្កើនការចេញផ្សាយជាច្រើន។

ក្រោយមកឪពុករបស់គាត់បានជំពាក់លុយគេជាច្រើន ហើយនៅឆ្នាំ១៩៥២ គាត់ក៏បានស្លាប់​ហើយម្ដាយរបស់លោករ៉ូពើត គឺអ្នកស្រី អ៊ែលីហ្សាបែត ត្រូវបានបង្ខំចិត្តលក់ភាគហ៊ុនជាច្រើន និង ទ្រព្យសម្បត្តិដើម្បីសងបំណុល និង ពន្ធផ្ទេរមរតក ទ្រព្យដែលនៅសល់គឺមានតែកសិដ្ឋានមួយ និង មានភាពហ៊ុនតិចតួចនៅក្នុងក្រុមហ៊ុន New Limited។

មួយឆ្នាំក្រោយ លោក រ៉ូពើត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអ៊ុកហ្វដ ហើយលោកបានទទួលតំណែងជានាយកគ្រប់គ្រងក្រុមហ៊ុន New Limited ដោយមិនយូរប៉ុន្មានគាត់ចាប់ផ្ដើមពេញចិត្តនឹងការងារជាអ្នកកាសែត។ ស្ថិតនៅក្នុងភាពជាអ្នកដឹកនាំដែលមានការពេញចិត្ត និង ឆន្ទះ ធ្វើអោយការចេញផ្សាយរបស់កាសែតបានកើនឡើងយ៉ាងឆាប់រហ័ស ហើយចំណូលក៏មានការកើនឡើងដែរ។

ការងារក្រោយបញ្ចប់ការសិក្សា

ក្រោយពីភាពជោគជ័យក្នុងក្រុមហ៊ុន New Limited គាត់ក៏បានទទួលទិញក្រុមហ៊ុនកាសែតផ្សេងទៀត និង ការពង្រីកអាជីវកម្មរបស់ខ្លួន ដោយដំបូងបានទិញ Sunday Newspaper នៅតំបន់ Perth ប្រទេសអូស្ត្រាលី ដោយសារក្រុមហ៊ុននេះមានការប៉ះពាល់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយមកលោក រ៉ូពើត បានទទួលជោគជ័យយ៉ាងធំធេង ដោយសារតែបច្ចេកទេសថ្មី នៃវិជ្ជាជីវរបស់គាត់។

នៅឆ្នាំ១៩៥៦ លោករ៉ូពើត បានរៀបការជាមួយនឹងនាង ប៉ាទ្រីស៊ីយ៉ា ប៊ុកឃឺ ដែលជាអ្នកបម្រើការតាមយន្តហោះពីទីក្រុង មែលប៊ន។ ពីរឆ្នាំក្រោយមកមកទៀត ពួកគេបានមានកូនស្រីម្នាក់ឈ្មោះ Prudence។ ទោះបីជាយ៉ាងណាគ្រួសារមួយនេះ មិនសូវជាមានសុភមង្គលនោះទេ ដោយសារតែលោក រ៉ូពើតមានការមមាញឹកក្នុងអាជីវកម្ម។

ក្រោយមកលោកបានទិញក្រុមហ៊ុនសារពត៌មានជាច្រើននៅក្នុងរដ្ឋ New South Wales, Queensland នៅក្នុងទីក្រុង វិចតូរៀ និង ទឹកដីគោគខាងជើង ដោយទាំងនេះរួមមានក្រុមហ៊ុន The Daily Mirror ជាក្រុមហ៊ុនកាសែតទំហំសន្លឹកតូចលំអរដោយរូបភាពជាច្រើន ដែលចេញផ្សាយនៅពេលរសៀលក្នុងទីក្រុង ស៊ីដនី។

ហើយគាត់ក៏បានទិញក្រុមហ៊ុនថតសម្លេង តូចមួយឈ្មោះ Festival Records បន្ទាប់មកលោកក៏ចាប់ផ្ដើមធ្វើសង្គ្រាមជាមួយអ្នកប្រកួតប្រជែងរបស់គាត់ ដែលគាត់ប្ដេជ្ញានឹងយកឈ្នះអោយបាន។ ហើយរបៀបធ្វើជំនួញរបស់គាត់បានធ្វើអោយគាត់ត្រូវប្រជាជនធ្វើការរិះគន់ ដោយគាត់តែងតែប្រើប្រាស់ផែនការមួយដែលផ្អែកលើការគ្រប់គ្រងតម្លៃតឹងតែង ល្បិចបង្កើនការលក់ ចំណងជើងបែបសម្ងែងហួសហេតុពក ដោយផ្ដោតទៅលើរឿងរ៉ាវដែលបំផ្លើស។

ឆ្នាំ១៩៦៤ លោក រ៉ូពើត បានបោះពុម្ភផ្សាយកាសែតប្រចាំថ្ងៃលក្ខណៈជាតិជាលើកដំបូងរបស់ប្រទេសអូស្ត្រាលី មានឈ្មោះថា The Australian ជាកាសែតពិសេសដែលមិនប្រើក្រដាសធម្មតា ដោយប្រើក្រដាសដែលមានទំហំខ្នាតធំ។

សម័យកាលនោះកើតមាននូវភាពវឹកវរខាងនយោបាយ ដោយនាយករដ្ឋមន្ត្រីសេរីនិយមម្នាក់ត្រូវបានបណ្ដេញចេញពីអំណាច ប៉ុន្តែមានអ្នកស្នដងតំណែងជាច្រើនរូបកំពុងរង់ចាំ។ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៧២ លោក រ៉ូពើតបានគាំទ្របេក្ខជនគណបក្សពលករអូស្ត្រាលីឈ្មោះថា Gough Whilan ហើយគណបក្សនេះបានឈ្នះឆ្នោត។

លោករ៉ូ ពើត បានគ្រប់គ្រង់លោកក្រុមហ៊ុនមួយដែលមានឈ្មោះថា The News of the World ដែលក្រុមហ៊ុននេះត្រូវបានប្រកួតប្រជែងជាមួយអ្នកជំនូញម្នាក់ឈ្មោះ Robert Maxwell នៅក្នុងដំណាក់នេះពួកគេក៏បានធ្វើការសម្របសម្រួលគ្នា។ ក្រោយមកទៀតលោក រ៉ូពើត បានដាក់បញ្ចាំទ្រព្យសម្បត្តិរបស់គាត់ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីមានសិទ្ធក្នុងការទិញផ្ដាច់ក្រុមហ៊ុន The News of the World។

មួយឆ្នាំក្រោយមក កាសែតដែលចេញផ្សាយរៀងរាល់ថ្ងៃឈ្មោះថា «The Sun» បានចូលដល់ទីផ្សារ ដោយលោករ៉ូ ពើតបានទិញ និង ប្រែក្លាយវាជាកាសែតមានទំហំតូចលំអរដោយរូបភាពច្រើន។ នៅមុនឆ្នាំ២០០៦ កាសែតនេះលក់បាន៣លានច្បាប់ក្នុងមួយថ្ងៃ។ លោករ៉ូ ពើត​ មួរឌុច បានទិញក្រុមហ៊ុនកាសែត The Times ដែលគ្រប់គ្រងដោយលោក Viscont Northeliffe ដែលជាអ្នកដែលណែនាំដល់ឪពុករបស់គាត់។ ការគ្របគ្រងក្រុមហ៊ុន The Times បានធ្វើអោយគាត់ស្ថិននៅក្នុងតំណែងល្អប្រសើរ ដោយសារតែភាពល្បីល្បាញខាងបោះពុម្ភផ្សាយ។

នៅឆ្នាំ១៩៧៣ លោក រ៉ូ ពើត បានងាកមចាប់អារម្មណ៍សហរដ្ឋអាមេរិកវិញ ដោយគាត់បានទិញក្រុមហ៊ុនសារពត៌មាន San Antonio Express News ហើយគាត់ក៏ចាប់ផ្ដើមកាសែតដែលមានឈ្មោះថា «Star» ដែលជាកាសែតមានសន្លឹកតូចលំអរទៅដោយរូបភាពច្រើនលក់ក្នុងទីផ្សារទំនើប។ ហើយបីឆ្នាំក្រោយមក​គាត់បានទិញក្រុមហ៊ុនសារពត៌មាន The New York Post ដែលជាកាសែតសេរីនិយម និង ល្បីល្បាញបំផុត ហើយក្រោយពីលោក រ៉ូពើត បានគ្របគ្រងមក គឺគាត់បានផ្លាស់ប្ដូរការផ្សព្វផ្សាយពត៌មានទ្វេរដង ប៉ុន្តែវាមិនសូវជាបានជោគជ័យប៉ុន្មាននោះទេ។

នៅក្នុងឆ្នាំ១៩៨២ លោក រ៉ូពើត បានទិញភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុន​Satellite Television នៅក្នុងទីក្រុងឡុងដ៏។ គម្រោងរប់គាត់ត្រូវបានបញ្ចូលកម្មវិធីទូរទស្សន៍នៅតាមគេហដ្ឋាននានា​ដោយផ្ទាល់ តាមរយ់ផ្កាយរណប ប៉ុន្តែមិនទទួលបានជោគជ័យប៉ុន្មានឡើយ ដោយសារគាត់ប្រើប្រាស់ប្រព័ន្ធសំឡេងតូច ហើយមិនអាចដំណើរការល្អបានទេ។

នៅក្នុងឆ្នាំ១៩៨៥ គាត់បានលៃលកក្រុមហ៊ុនខ្សរភាពយន្ត Twentieth Century Fox ហើយមួយឆ្នាំក្រោយមក​គាត់បានទិញស្ថានីយ៍ទូរទស្សន៍ចំនួន៦ ដោយប្រការនេះគាត់បានសម្រេចចិត្តថា នឹងបង្កើតបណ្ដាញសំខាន់មួយដែលហៅថា Fox Television ប៉ុន្តែគម្រោងនេះមិនត្រូវបានអនុញ្ញាតិ ដោយគាតជាជនបរទេស។ ដូច្នេះគាត់ត្រូវបានរត់ការក្នុងការក្លាយខ្លួនជាជនជាតិអាមេរិកស្របច្បាប និង បានមករស់នៅក្នុងទីក្រុងញ៉ូយ៉ក។ ហើយពីរឆ្នាំក្រោយមក គាត់បានទីញរោងពុម្ភ Harper និង Row របស់អាមេរិក។

បន្ទាប់មកលោក រ៉ូ ពើត បានងាកមកចាប់អារម្មណ៍នៅអាស៊ីវិញម្ដង ដោយឆ្នាំ១៩៩៣ គាត់បានទិញក្រុមហ៊ុន Star TV ពីក្រុមហ៊ុនមួយនៅហុងកុង និង បានបង្កើតការិយាល័យនៅ សឹង្ហបុរី ចិន ឥណ្ឌា ប៉ាហ្គីស្ថាន និងប្រទេសដ៏ទៃៗទៀតជាច្រើន ដែលជាបណ្ដាញផ្កាយរណបដ៏ធំបំផុតមួយនៅអាស៊ី។

នៅឆ្នាំ១៩៩៥ គាត់បានឈានចូលទោដល់ពិភពសារពត៌មានជាមួយក្រុមហ៊ុន Fox News Channels ដលជាក្រុមហ៊ុនពត៌មានខ្សែកាបដែលមានមនុស្សច្រើនបំផុត ដោយដៃគូប្រកួតប្រជែងដ៏ធំជាមួយនឹង CNN ហើយក្រោយមកគឺបណ្ដាញទូរទស្សន៍បង់ថ្លៃ Foxtel ត្រូវបង្កើតឡើងក្នុងប្រទេសអូស្រ្តាលី។

នៅឆ្នាំ១៩៩៩ លោក រ៉ូ ពើត បានត្រូវលែងលះជាមួយអ្នកស្រី អាន់ណា ដោយបានទទួលសំណងទឹកប្រាក់២០០លានដុល្លារ។ ក្រោយការលែងលះត្រឹមតែបីសប្ដាហ៍ប៉ុណ្ណោះលោកក៏បានរៀបការជាមួយ អ្នកនាង Deng Wendi ដែលមានអាយុត្រឹមតែ៣០ឆ្នាំ ដលជាអនុប្រធានក្រុមហ៊ុន Star TV ហើយពួគេបានមានកូន២នាក់។

ឆ្នាំ២០០៣ លោក រ៉ូ ពើត បានទទួលទិញភាគហ៊ុនមួយយ៉ាងធំក្នុងក្រុមហ៊ុន Hughes Electronices ដោយក្រុមហ៊ុនទូរទស្សន៍ផ្កាយរណប ដោយបានចំណាយ៦ពាន់លានដុល្លារ។

នៅឆ្នាំ២០០៦ គាត់បានទិញវេបសាយ MySpace.com​ដ៏ល្បីល្បាញបំផុត ដែលជាវេបសាយអាចធ្វើការទំនាក់ទំនងគ្នា​បាននៅក្នុងសង្គម ដោយគាត់បានបង្ហោះបោះពុម្ភផ្សាយរបស់គាត់ទាំងអស់តាមប្រព័ន្ធអនឡាញ។

វិធានការណ៍ចុងក្រោយរបស់លោក រ៉ូ ពើត គឺជាការប៉ុនប៉ងទិញក្រុមហ៊ុន Newsday ដែលជាក្រុមហ៊ុនសារពត៌មានដ៏ធំបំផុតក្នុងចំណោម១០ក្នុងទីក្រុងញ៉ូយ៉ក នៃប្រព័ន្ធឌីជីថល គឺជាការទិញវេបសាយខាងចេញផ្សាយ។ ការចាត់វិធានការសំខាន់មួយទៀតគឺការបង្កើតប្រព័ន្ធផ្កាយរណបនៅមជ្ឈឹមបូព៌ា ចំនួន២ ជាភាសារអង់គ្លេស ដែកមានរូបភាពច្បាស់ល្អ។

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក រ៉ូ ពើត មួរឌុច ត្រូវបានគេប៉ាន់ប្រមាណឃើញមានចំនួនជាង១៨ពាន់លានដុល្លារ។ ដោយគាត់បានផ្លាស់ប្ដូរនីមុខមាត់នៅមុខមាត់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគេស្គាល់ថា គាត់ជាអ្នកជំនួញដ៏ខ្លាំងក្លា ពីព្រោះតែគាត់បានប្រឹងប្រែងយកមកហើយ គឺតាំងតែពីគាត់បានគ្របើគ្រងក្រុមហ៊ុនកាសែតដ៏តូចមួយនៅក្នុងប្រទេសអូស្ត្រាលី។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.