
នៅពេលដែលយើងម្នាក់ៗទើបតែចាប់ផ្ដើមអាជីព អ្នកខ្លះប្រហែលជាត្រូវផ្លាស់ប្ដូរក្រុមហ៊ុន ឬការងារច្រើន រហូតដល់រកឃើញថា ជាប់ចិត្ត ឬពិតមានកម្លាំង នឹងប្ដេជ្ញាថា អាចចូលរួមទីនោះយូរអង្វែង។
ជារឿងធម្មតាទេ ដែលត្រូវរកការងារអាចផ្គូផ្គងគ្នារកមួយណាចំណេញឬល្អជាង ជាពិសេសនៅរាល់ពេលដែលយើងមិនសប្បាយចិត្ត យើងអាចនឹងសាកផ្លាស់ប្ដូរទីតាំងធ្វើការ ឬដូរមេដឹកនាំ ព្រោះយើងមិនមែនម្ចាស់អាជីវកម្មទេ យើងមានសិទ្ធិប្តូរវា ត្រឹមប្រើការគិតមួយយប់ប៉ុណ្ណោះ ប៉ុន្តែ តែតើរាល់ការប្តូរចុះឡើងសុទ្ធតែជារឿងល្អ? អត់ទេ !វាធ្វើឲ្យយើងខាតពេល ថៅកែយើងក៏ខាតពេលទាំងអស់គ្នា ហើយចុងក្រោយយើងអាចនឹងទទួលបានការblack List (គ្មានអ្នកណាហ៊ានយក)។
ការងារដែលយើងនឹងទទួលយកគឺជាអនាគតរបស់យើង ដូច្នេះមិនថាកន្លែងថ្មី ឬចាស់ទេពិចារណាសញ្ញាណខាងក្រោមបង្ហាញថា នោះជាកន្លែងត្រឹមត្រូវសម្រាប់យើងសំចតហើយ។
១. កម្រិតជំនាញកើនឡើង
យើងស្រាប់តែទទួលស្គាល់ថា ការងារដ៏លំបាក និងឧបសគ្គជាសង្វាក់បានធ្វើឲ្យយើងសុខៗក្លាយជាមនុស្សអាចប្រឈមមុខនឹងបញ្ហាប្រឈមនានាខ្លាំងជាងពីមុនក្នុងថេរៈវេលាខ្លីសឹងមិនគួរឲ្យជឿបានន័យថាការងារយើងកំពុងក្លាយជាសាលាដែលបង្រៀនយើងដោយគ្មានគិតថ្លៃ ថែមទាំងឲ្យប្រាក់ខែយើងទៀត។ គ្មានការងារ ឬ ក្រុមហ៊ុនណាអាចល្អឥតខ្ចោះបានទេ។
ព្រោះវាតែងតែមានអ្វីមួយ ឬ នរណាម្នាក់ដែលធ្វើឲ្យការងាររបស់យើងពិបាកមិនអញ្ចឹងក៏យើងមិនរៀនបានអ្វីមួយដែលគេហៅថា បទពិសោធន៍ដោះស្រាយ និងមនុស្ស ឬបទពិសោធន៍ដោះស្រាយនឹងបញ្ហានោះដែរ។ តែប្រសិនបើយើងមានឆន្ទៈ និងអាចរៀនសូត្រពីបញ្ហាប្រឈម ក៏ដូចជាការរាំងស្ទះដែលកើតឡើងនៅកន្លែងធ្វើការ យើងទំនងជារីកលូតលាស់ និងអាចមើលឃើញអនាគតដែលអាចឈានទៅក្នុងតួនាទីជាអ្នកសោះស្រាយបញ្ហាបាន ឬហៅថាអាជីពរយៈពេលវែង។
២. គុណតម្លៃរបស់អ្នក ស្របនឹងក្រុមហ៊ុន
ពិតជាលំបាកណាស់ ក្នុងការធ្វើការ សម្រាប់តែនរណាម្នាក់បានជោគជ័យចំណែកយើងគ្មានន័យអ្វី ឬបម្រើបុព្វហេតុដែលមិនមានគុណធម៌ អ្នកផងរុះគន់ ឬបុព្វហេតុដែលយើងមិនជឿមិនយល់ស្រប។ ល។ ប្រសិនបើសាមីខ្លួន និងក្រុមហ៊ុនបានចែករំលែកគុណតម្លៃជារួម ឬ ជឿជាមួយគ្នា នឹងធ្វើឲ្យការងារកាន់តែរីករាយ ហើយគ្រប់គ្នាអាចនឹងពេញចិត្តនឹងសមិទ្ធផលព្រោះអ្នកជឿជាក់លើរូបភាពធំ Big Picture។
អំពីជំនឿ ត្រូវគ្នារវាងបុគ្គលិក និងនិយោជក គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាយើងកំពុងស្ថិតនៅកន្លែងធ្វើការត្រឹមត្រូវមួយ។ ឧទាហរណ៍យើងស្រលាញ់សត្វ ហើយក្រុមហ៊ុននោះមានការអភិរក្សប្រឆាំងការសម្លាប់សត្វនេះ បង្ហាញថាគុណតម្លៃភាគីទាំងសងត្រូវគ្នា១០០ភាគរយ នឹងនៅជាមួយគ្នាបានយូរអង្វែង ទម្លុះឧបសគ្គបានជាមួយគ្នា។
៣. ចូលចិត្តទៅធ្វើការ
ប្រាកដណាស់ ជីវិតមនុស្សយើងមិនអាចល្អឥតខ្ចោះរាល់ព្រឹកនោះទេ ប៉ុន្តែប្រសិនបើអ្នកពិតជារំភើបចំពោះការងារហើយស្រលាញ់Office ចង់ទៅធ្វើការរាល់ថ្ងៃបានន័យថាយើងកំពុងធ្វើការ ឬក្នុងកន្លែងត្រឹមត្រូវ មិនមែននិយោជិតផ្សេងទៀតនៅទីផ្សេងសុទ្ធតែមានអារម្មណ៍នេះទេ។
ប្រសិនបើមានអារម្មណ៍ថាការងារធ្វើឲ្យរំភើបបានច្នៃប្រឌិតភ្លេចអស់ទុក្ខព្រួយកង្វល់ មានក្រុមការងារដែលសប្បាយៗ មានតុធ្វើការស្អាតបាត អនាម័យបន្ទប់ទឹកល្អ ការធ្វើចរាចរណ៍មិនឆ្ងាយហួសហេតុពេក មានទីតាំងធំអាចធ្វើសមាធិលំហាត់ប្រាណកាត់បន្ថយស្ត្រសបាន មានរចនាសម្ព័ន្ធដឹកនាំគ្រាន់បើ អ្វីៗទុកថា អូខេ។ តោះ ឈានទៅរកចំណុចធំទីពីរ។