
ព្រះមហាក្សត្រថៃ ត្រូវបានគេស្គាល់ថា ជាព្រះមហាក្សត្រដែលមានជីវិតអាថ៌កំបាំងជាច្រើន កាលពីទ្រង់មិនទាន់បានគ្រង់រាជ្យ ហើយស្ថិតនៅក្នុងព្រះនាមជារាជ្យទាយាទ។ ព្រះអង្គម្ចាស់ Maha Vajiralongkorn ព្រះជន្ម៦៤ព្រះវស្សា ហើយត្រូវបានព្រះមហាក្សត្រថៃ Bhumibol Adulyadej ត្រាស់បង្គាប់តែងតាំងជារាជទាយាទកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ ពោលគឺតាំងពីមានព្រះជន្ម២០ព្រះវស្សាមកម្ល៉េះ។
ហើយបន្ទាប់ពីព្រះរាជាថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យ ត្រូវបានចុះបញ្ជីជាស្ដេចដែលមានជាងគេបំផុតនៅលើពិភពលោកដោយការប៉ាន់ស្មានអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីប្រមាណ ៣០ ពាន់លានដុល្លាររហូតដល់ ៤៣ ពាន់លានដុល្លារអាមេរិក។
នេះជាតួលេខដែលវ៉ាឈ្នះស្ដេចស៊ុលតង់ ហាសាណាល់ បុលគា នៃប្រទេសប្រ៊ុយណេ ដែលបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទ្រព្យសម្បត្តិសរុបមានតម្លៃ ២៨ ពាន់លានដុល្លារអាមេរិកនិងស្តេច Salman bin Abdul Aziz al-Saud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១៨ ពាន់លានដុល្លារអាមេរិក។ខាងក្រោមនេះជាអ្វី ៥ យ៉ាងដែលដែលសារព័ត៌មានបរទេស តែងតែចាប់អារម្មណ៍លើ ព្រះរាជាថៃ Vajiralongkorn ៖
១ ការអប់រំនៅប្រទេសថៃ និង ចក្រភពអង់គ្លេស-អូស្ត្រាលី
កាលពីនៅក្មេងទ្រង់ King Vajiralongkorn បានចូលរៀននៅសាលាព្រះរាជវាំងមួយកន្លែងនៅទីក្រុងបាងកក ប៉ុន្តែនៅអាយុ ១៣ ឆ្នាំទ្រង់ត្រូវបានបញ្ជូនទៅសាលាឯកជនចំនួន ២ នៅចក្រភពអង់គ្លេសរយៈពេល ៥ ឆ្នាំ ហើយបន្ទាប់មកទ្រង់បានទៅសាលារៀនមួយទៀតនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរយៈពេលមួយឆ្នាំ។
ព្រះអង្គបានចំណាយពេល ៤ ឆ្នាំទៀតជាមួយនឹងការបណ្ដុះបណ្ដាលនៅឯមហាវិទ្យាល័យភូមិន្ទយោធា ដុនរ៉ូណុន ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីដដែល។ បន្ទាប់មកទ្រង់ បានបន្តទទួលការបណ្ដុះបណ្ដាលយោធានៅប្រទេសថៃ និងបានក្លាយជាមន្ត្រី នៅក្នុងកងកម្លាំងប្រដាប់អាវុធជាតិ។
២ ជាអ្នកបើកយន្តហោះដ៏ពូកែ
ទ្រង់ជាអ្នកបើកយន្តហោះដែលមានសមត្ថភាពបញ្ជាយន្តហោះប៊ូអ៊ីង ៧៣៧ ផ្ទាល់ខ្លួននៅរាល់ពេលធ្វើដំណើរទៅបរទេស។ ទ្រព្យសម្បត្តិភាគច្រើនរបស់ព្រះចៅ Vajiralongkorn បានមកពីការកាន់កាប់អចលនទ្រព្យរាជវង្សានុវង្ស ដែលជាម្ចាស់កម្មសិទ្ធិដី ១៦,២១០ ហិចតានៅក្នុងក្រុងធំៗរបស់ប្រទេសថៃ ដែលទីទាំងនោះកំពុងមានកិច្ចសន្យាជួលពេញនិយមជាង ៤ ម៉ឺនកន្លែងរាយប៉ាយសឹងនៅទូទាំងប្រទេសក្នុងនោះមាន ១៧.០០០ កន្លែងនៅរដ្ឋធានីបាងកក។
នៅទីក្រុងបាងកកការិយាល័យអចលនទ្រព្យរបស់រាជវង្សថៃ កាន់កាប់លើផ្ទៃដីប្រមាណ ៣,២៨១ ហិចតា ដោយផ្នែកខ្លះស្ថិតនៅក្នុងតំបន់អចលនទ្រព្យជាបេះដូងនៃZoneពាណិជ្ជកម្ម។
៣ ជាម្ចាស់ត្បូងពេជ្រកម្រ
ទ្រង់ Vajiralongkorn ជាម្ចាស់ត្បូងពេជ្រកម្រដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក គ្រាប់ពេជ្រមាសជឺ គឺជាឈ្មោះ នៃគ្រឿងអលង្ការមកុដ និងជាត្បូងពេជ្រពណ៌ត្នោតដ៏អស្ចារ្យដែលមានទំហំ ៥៤៦,៦៧ ការ៉ាត់។ វាក្លាយជាត្បូងពេជ្រដែលធំជាងគេបំផុតនៅលើពិភពលោក។
យោងតាមគេហទំព័រ Worth ដែលជាគេហទំព័រវាយតម្លៃទំនិញប្រណីតនានាក្នុងលោកគឺត្បូងពេជ្រដែលមានតម្លៃប្រមាណពី ៤ ទៅ ១២ លានដុល្លារអាមេរិកនោះ នៅតែស្ថិតនៅក្នុងព្រះបរមរាជវាំងថៃនិងត្រូវបានការពារយ៉ាងប្រុងប្រយ័ត្ន។
៤ អភិសេកព្រះមហេសី៤លើក
អាពាហ៍ពិពាហ៍លើកដំបូងរបស់ស្ដេច Vajiralongkorn គឺនៅឆ្នាំ ១៩៧៧ ជាមួយបងប្អូនជីដូនមួយ នាមម្ចាស់ក្សត្រី សូសាវ៉ា លីលី គីយ៉ាការ៉ានិងបានទទួល បុត្រីដំបូង ប្រសូត្រនា ខែ ធ្នូឆ្នាំ ១៩៧៨។ អាពាហ៍ពិពាហ៍នេះមានរយៈពេល ១៦ ឆ្នាំ មុនពេល ទ្រង់ Vajiralongkorn បានលែងលះនិងបានរៀបការជាមួយតារាសម្ដែងថៃ Yuvadhida Suratsawadee ។
អាពាហ៍ពិពាហ៍នោះមានអាយុកាលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ក្រោយមកទ្រង់បានអភិសេកជាមួយលើកទី ៣ ជាមួយមហេសី Srirasmi Suwanee ក្នុងឆ្នាំ ២០០១។ ទ្រង់ Suwadee បានផ្ដល់កំណើតដល់ព្រះអង្គម្ចាស់មួយអង្គនៅឆ្នាំ ២០០៥។ អាពាហ៍ពិពាហ៍នេះបានរយៈពេល ១៣ ឆ្នាំរហូតដល់ឆ្នាំ ២០១៤ នៅពេលដែលមហេសីត្រូវបានគេដកហូតតំណែងរាជវង្សដោយចោទប្រកាន់ថា នាងនិងសាច់ញាតិបានរំលោភបំពានច្បាប់។
ស្ដេច Vajiralongkorn មានអាពាហ៍ពិពាហ៍លើកទីបួននៅខែ ឧសភា ឆ្នាំ ២០១៩ គឺប៉ុន្មានថ្ងៃមុនការឡើងគ្រងរាជ្យ ដោយមហេសីថ្មីក្លាយជាមហាក្សត្រី Suthida។
៥ ស្រលាញ់សត្វ និង ចូលចិត្តជិះកង់
ស្ដេចថៃអង្គនេះក៏ត្រូវបានគេដឹងពីរឿងស្រឡាញ់ឆ្កែបំផុត។ នៅពេលឆ្កែឈ្មោះ Foo Foo បានទទួលមរណភាពក្នុងឆ្នាំ ២០១៦ ទ្រង់បានធ្វើពិធីបុណ្យសពតាម ព្រះពុទ្ធសាសនារយៈពេល ៤ ថ្ងៃ។
ម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន
ម្ចាស់ក្សត្រី Suthida Bajrasudhabimalalakshana ជាព្រះមហេសីបច្ចុប្បន្ន នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ធ្លាប់ជាអង្គរក្សនៃព្រះរាជាផ្ទាល់។បន្ទាប់មកត្រូវបានព្រះមហាក្សត្រ វិជ្ជរ៉ា ឡុងកន តែងតាំងជាអ្នកម្នាង ហើយចុងក្រោយមុនពេលព្រះរាជទាយាទថៃ ព្រះមហាវិជ្ជរ៉ា ឡុងកន មុនឡើងគ្រងរាជ្យម្លេះ។ ខាងក្រោមជាកម្រងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន៖
១. ម្ចាស់ក្សត្រី Suthida ជាមហេសីទី៤
មុនពេលព្រះនាង Suthida តែងតាំងជាម្ចាស់ក្សត្រី ព្រះរាជា Vajiralongkorn បានអភិសេកជាមួយមហេសីទី១ ព្រះនាង Soamsawali Kitiyakara (ឆ្នាំ ១៩៧៧-៩៩៣) មហេសីទី២ព្រះនាង Sujarinee Vivacharawongse (១៩៩៤-១៩៩៦) និងទី៣ព្រះនាង Srirasmi Suwadee (២០០១-២០១៤) ។
អាពាហ៍ពិពាហ៍មុនទាំងអស់ត្រូវបានបញ្ចប់ដោយការលែងលះ។ រីឯម្ចាស់ក្សត្រី Suthida បានរៀបអភិសេកជាមួយព្រះមហាក្សត្រនៅខែ ឧសភា ឆ្នាំ ២០១៩ ។
២. ម្ចាស់ក្សត្រី Suthida ធ្លាប់ជាអ្នកបម្រើតាមយន្តហោះនិងជាអង្គរក្សបរមរាជវាំង
ព្រះមហេសី Suthida ជាអតីតនារីអាកាសចរក្រុមហ៊ុន JALways Airlines កាលពីឆ្នាំ ២០០០ ដល់ ២០០៣ ក្រោយមកទ្រង់ធ្វើការឲ្យក្រុមហ៊ុន Thai Airways ពីឆ្នាំ ២០០៣ ដល់ ២០០៨ ។
ក្នុងឆ្នាំ ២០១៣ ព្រះក្សត្រីអង្គនេះ បានចូលបម្រើការជាមួយក្រុមឆ្មាំអង្គរក្សក្នុងវាំង និងត្រូវបានតែងតាំង ជាអង្គភាពពិសេសនៃកងអង្គរក្សរបស់ព្រះអង្គម្ចាស់ Crown។ នៅខែសីហាឆ្នាំ ២០១៥ ព្រះនាងត្រូវបានដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ត្រី។ ក្រៅពីនោះ ទ្រង់ក៏បានចូលរួមក្នុងកងយោធពលបរមរាជវាំង និងត្រូវបានដំឡើងឋានៈជាឧត្ដមសេនីយ៍ឯកក្នុងឆ្នាំ ២០១៦ ។
៣. ការរៀបអភិសេកដ៏ភ្ញាក់ផ្អើល
ការអភិសេកជាមួយមេអង្គរក្សនៅត្រឹមពីរបីថ្ងៃមុន ពិធីឡើងគ្រងរាជ្យ បានក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងប្រទេសថៃ ព្រោះព្រះរាជវាំងពុំធ្លាប់បញ្ជាក់ពីទំនាក់ទំនងមួយនេះឡើយ។ ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានតភ្ជាប់ត្រឡប់ទៅក្រោយ រួចឃើញថា នៅខែតុលា ឆ្នាំ ២០១៦ ព្រះមហេសីនិងព្រះរាជា ធ្លាប់ត្រូវបានគេឃើញជិតស្និទ្ធនឹងគ្នាញឹកញាប់ដែរ។
៤. ការរិះគន់មហាក្សត្រិយានីនិងសមាជិករាជវង្សត្រូវជាប់ទោសបទឧក្រិដ្ឋ
ប្រទេសថៃមានច្បាប់ដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនណាដែលបរិហារកេរ្តិ៍ ប្រមាថ ឬរិះគន់សមាជិកណាមួយនៃគ្រួសាររាជវង្សថៃ។ ការផ្តន្ទាទោសអាចបណ្តាលឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
ក្នុងនោះក្រុមសិទ្ធិមនុស្សបានធ្វើការតវ៉ាលើច្បាប់នេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានអះអាងថា វាពិតជាចាំបាច់ដើម្បីការពារគ្រួសាររាជវង្ស មិនអាចលុបចោលឡើយ៕