
អ្នកមានអារម្មណ៍ថាមិនពេញចិត្តនៅកន្លែងធ្វើការ? ប្រសិនបើអ្នកចង់បង្វែរវាហើយទទួលបានការសរសើរនិងការទទួលស្គាល់ដែលអ្នកសមនឹងទទួលបាននោះ រឿងមួយដែលអ្នកមិនអាចធ្វើបានគឺទុកឱ្យការងាររបស់អ្នកធ្លាក់ចុះ។
យោងតាមការស្ទង់មតិរបស់ Gallup Poll នៃក្រុមអ្នកធ្វើការនៅសហរដ្ឋអាមេរិក ៦៥%នៃប្រជាជនបានរាយការណ៍ពីអារម្មណ៍របស់ពួកគេនៅកន្លែងធ្វើការ ហើយអារម្មណ៍នោះបានធ្វើឱ្យប៉ះពាល់ដល់ផលអវិជ្ជមាន អាកប្បកិរិយានិងផលិតភាពការងារធ្លាក់ចុះ។ ខាងក្រោមនេះជាចំណុចខ្លះៗដែលជួយឱ្យអ្នកចៀសវាងការធ្លាក់ទឹកចិត្តនិងភាពអស់សង្ឃឹម។
១. លើកទឹកចិត្តខ្លួនឯងជាមួយនឹងគោលដៅ

រឿងដែលអស្ចារ្យអំពីការធ្វើជាមនុស្សគឺយើងមានសមត្ថភាពក្នុងការកំណត់គោលដៅរបស់ខ្លួននិងការស្វែងរកសេចក្តីអំណរនោះសម្រាប់គោលដៅយើង។ បើសិនជាមិនទទួលបានការឆ្លើយតបពីថ្នាក់លើយើងគួរតែកំណត់គោលឱ្យទៅដល់ដោយខ្លួនឯង។ សហគ្រិន John Boitnott បានលើកឡើងថា « ប្រសិនបើការលើកទឹកចិត្តនេះកើតចេញពីការមើលឃើញពីរបៀបដែលការងាររបស់អ្នកធ្វើឱ្យមានភាពខុសប្លែកគ្នាបង្កើតឱ្យមានការបង្ហាញពីគំនិតនោះ» ។ នៅពេលដែលយើងធ្វើដូចនេះ យើងអាចបង្កើតការលើកទឹកចិត្តខាងក្នុង នោះគឺមានន័យថាលើកទឹកចិត្តខ្លួនឯង ខណៈពេលនេះមិនអាចជំនួសការលើកទឹកចិត្តវិជ្ជមានពីថ្នាក់លើបានទេតែវាជាការលួងលោមតូចមួយដើម្បីធ្វើឱ្យយើងស្ងប់អារម្មណ៍។
២. ហាត់ប្រាណមុនមកធ្វើការ

ពេលខ្លះប្រភពពីការលើកទឹកចិត្តមិនមែនតែនៅក្នុងការិយាល័យធ្វើការរបស់យើងនោះទេ។ ការហាត់ប្រាណជាកត្តាជំរុញនិងលើកទឹកចិត្តដល់យើងដូចគ្នា។ យើងអាចហាត់ប្រាណនៅក្នុងក្លឹបហាត់ប្រាណនាពេលព្រឹកមុនមកធ្វើការ ឬក៏រត់ជុំវិញផ្ទះរបស់យើង១ម៉ោងមុនពេលចេញមកពីធ្វើងាររបស់យើង។ ការធ្វើលំហាត់ប្រាណមួយចំនួននឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកណា និងជួយពង្រឹងកម្លាំងផ្លូវចិត្តឱ្យកាន់តែរឹងមាំ។
៣. ផ្តោតលើភាពជោគជ័យតូចតាច

យើងទាំងអស់គ្នាសុទ្ធតែមានថ្ងៃនោះ ថ្ងៃដែលអ្វីៗគឺមិនរលូន។ ឧទាហរណ៍ដូចជា ម៉ាស៊ីនព្រីនកកស្ទះមុនពេលការប្រជុំធំ អតិថិជនរបស់យើងមិនខលមកយើងវិញ ថ្ងៃខ្លះយើងធ្វើឱ្យកំពប់កាហ្វេលើអាវស ហើយពេលខ្លះចៅហ្វាយយើងទៅមើលឃើញអ្នកដទៃដែលធ្វើការងារដែលយើងតែងតែធ្វើជាប្រចាំនោះទៅវិញ។ អ្នកជំនាញផ្នែកទីផ្សារ Matt Keener បានផ្តល់យោបល់ថា «ថ្ងៃដែលយើងជួបបែបនេះ ជួលកាលវាអាចឱ្យយើងជួបរឿងជោគជ័យតូចមួយក៏ថាបាន» ។
នៅពេលដែលយើងស្វែងរកភាពជោគជ័យតូចតាចមួយនោះយើងត្រូវបង្ខំខួរក្បាលរបស់យើងឱ្យបង្វែរទៅរកតែផលវិជ្ជមាននិងបញ្ឈប់រំញោចអវិជ្ជមាន។ នេះជាការប្រឆាំងទៅនឹងភាពលំអៀង ភាពអវិជ្ជមាន ហើយជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីរឿងវិជ្ជមានទាំងនោះដែលកំពុងតែកើតឡើង។
៤. ការនិយាយស្ដី

ពេលខ្លះការពិតដែលយើងមានអារម្មណ៍ថាមិនត្រូវបានកោតសរសើរគឺស្ថិតនៅក្រោមការចាប់អារម្មណ៍របស់ចៅហ្វាយ។ ពួកគេប្រហែលជារវល់ខ្លាំងរហូតដល់មិនដឹងថាយើងមានអារម្មណ៍បែបនោះ បើសិនជាយើងសង្កេតឃើញថាខាងលើនេះអាចជាកត្តានោះ មិនបាច់មានអារម្មណ៍ថាខ្លាច គួរតែបើកចិត្តនិយាយជាមួយពួកគាត់។
ប៉ុន្តែមុននឹងនិយាយគួរតែមានយុទ្ធសាស្ត្រក្នុងការនិយាយស្តីជាមួយពួកគាត់ និងពន្យល់គាត់ពីអារម្មណ៍ដែលយើងមាន ពេលខ្លះយើងមាន ឬពន្យល់ពីអារម្មណ៍ថាយើងមិនបានបំពេញតាមការរំពឹងទុក ហើយចង់ពិភាក្សាពីវិធីមួយចំនួនដែលយើងអាចត្រូវបានលើកទឹកចិត្តដើម្បីបន្តជោគជ័យ។ ប្រសិនបើមិនមានអ្វីផ្សេងទៀតទេ យើងអាចឱ្យចៅហ្វាយរបស់យើងដឹងពីកន្លែងដែលកំពុងតែឈរ។
៥. ទទួលស្គាល់សារសំខាន់នៃការងាររបស់អ្នក

មនុស្សជាច្រើនមានអារម្មណ៍ថាមិនមានការកោតសរសើរនិងខ្វះការលើកទឹកចិត្ត ព្រោះពួកគេមិនបានមើលឃើញពីសារសំខាន់នៃការងាររបស់ពួកគេ។ ដំបូងអ្នកប្រហែលជាគិតថាកិច្ចការជាក់លាក់មួយគឺគ្មានប្រយោជន៍ទេ ប៉ុន្តែត្រូវគិតឱ្យជ្រៅ។ អ្នកមិនមែនគ្រាន់តែជាអ្នកហៅការលក់នោះទេ ប៉ុន្តែអ្នកកំពុងហៅការលក់ដើម្បីលក់ផលិតផលដែលនឹងផ្តល់តម្លៃសម្រាប់អាជីវកម្មរបស់អ្នកណាម្នាក់។
ប្រសិនបើពួកគេទិញផលិតផលវានឹងជួយពួកគេឱ្យរីកចម្រើនអាជីវកម្មនិងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ វាក៏នឹងបន្ថែមដល់ចំណុចសំខាន់របស់ក្រុមហ៊ុនអ្នកដែលនឹងនាំទៅរកការរីកចម្រើននិងឱកាសថ្មីសម្រាប់អ្នកនិងមិត្តរួមការងាររបស់អ្នក។