ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​ អ្នកស្រី SHERLY SANDBERG

មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​SHERLY SANDBERG ដោយបើនិយាយពីស្រ្តីមានឥទ្ធិពលមកពីបណ្ដាវិស័យនានា មនុស្សស្រីនៅតែមិនមានចំនួនច្រើនកួរកត់សម្គាល់នៅឡើយទេ។ យ៉ាងណា ស្រ្តីបច្ចុប្បន្ន នៅតែមានភាពលេចធ្លោគួរសមដែរ។ ក្នុងនោះវិស័យមួយដែលកំពុងពេញនិយមនិងល្បីល្បាញគឺបណ្ដាញសង្គម Facebook មានស្រ្តីជើងខ្លាំងម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។

តើអ្នកស្រី Sherly Sandberg ជាអ្នកណា?

អ្នកស្រី Sherly Sandberg ជាស្រ្តីមួយរូបដែលតាំងចិត្តជំនះនូវឧបសគ្គ និងភាពមិនអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនគិតថាស្រ្តីធ្វើមិនបាន។ សព្វថ្ងៃអ្នកស្រីជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏ជាកវីនិពន្ធសៀវភៅដែលត្រូវបានគេទទួលស្គាល់ថាជាសៀវភៅលក់ដាច់ជាងគេបំផុតទៀតផង។

ជីវិតកុមារភាព និង ការសិក្សា

អ្នកស្រី Sherly Sandberg កើតក្នុងឆ្នាំ ១៩៦៩ នៅទីក្រុង Washington ក្នុងនាមជាកូនច្បងក្នុងចំណោមបងប្អូន ៣ ​នាក់។ ប៉ុន្តែនៅអាយុ ២ ឆ្នាំ អ្នកស្រីត្រូវប្តូរទីលំនៅទៅរស់នៅ North Miamin Beach វិញ។ តាំងពីតូចដល់ធំ ម្តាយនិងលោកយាយជាស្រ្តីគំរូសម្រាប់ Sherly ពីព្រោះពួកគាត់ទាំងពីរតែងតែខិតខំយ៉ាងណាធ្វើឲ្យគ្រួសារទាំងមូលទទួលបានការអប់រំនិងការងារល្អ។

អ្នកស្រី Sherly Sandberg បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Miami ដោយជោគជ័យជាមួយកម្រិតពិន្ទុ 4.6 GPA និងត្រូវបានគេចាត់ទុកជាសិស្សពូកែប្រចាំសាលាផងដែរ។ ក្រោយមកអ្នកស្រីបានចូលរៀននៅសកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រ ហើយបន្ទាប់ពីរៀនចប់ អ្នកស្រីបម្រើការនៅធនាគារពិភពលោក ។

ការងារក្នុងវិស័យជំនួញ

នៅក្នុងវិស័យជំនួញ ស្ត្រីជើងខ្លាំងរូបនេះ ត្រូវបានគេចាត់ទុកជាមនុស្សស្រីដ៏មានឥទ្ធិពលបំផុត។ បន្ថែមពីលើនោះ អ្នកស្រីក៏ជាតំណាងស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅ​ “Lean In” ដែលជាសៀវភៅសម្រាប់លើកទឹកចិត្តស្រ្តីឲ្យមានការអភិវឌ្ឍន៍។

ក្រោយមក Sherly Sandberg បានចេញសៀវភៅមួយក្បាលទៀតចំណងជើង “Option B” ដែលជាការផ្តួចផ្តើមគំនិតពីស្វាមីនិងខ្លួនផ្ទាល់។ ជាអកុសលស្វាមីបានស្លាប់ ដូច្នេះសៀវភៅថ្មីនេះ ច្រើនតែនិយាយាទាក់ទងនឹងទុក្ខសោកនៃការបាត់បង់ស្វាមី។

ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី Harvard អ្នកស្រីធ្វើជាជំនួយការផ្នែកស្រាវជ្រាវនៅធនាគារពិភពលោក។ ក្រោយមកទៀត Sherly រៀនបន្តថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យដដែល។ បន្ទាប់ពីរៀនចប់ អ្នកស្រីក៏ធ្វើការនៅនាយកដ្ឋានរតនាគារវិញ ដែលត្រូវបានគេប្រគល់តំណែងជាលេខារង។

ក្នុងឆ្នាំ ២០០១ ស្រ្តីជោគជ័យរូបនេះ បានប្តូរទៅ California ដើម្បីធ្វើជាអនុប្រធានផ្នែកលក់អនឡាញ និងប្រតិបត្តិការនៅក្រុមហ៊ុន Google ។ លុះដល់ឆ្នាំ ២០០៨ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលធ្វើការក្នុងផ្នែកបច្ចេកវិទ្យាត្រូវបានគេស្គាល់ច្រើនឡើងៗ​ រហូតក្រោយមកអ្នកស្រីសម្រេចចិត្តធ្វើការជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook ។ តួនាទីរបស់នាយកប្រតិបត្តិរូបនេះរួមមាន ផ្នែកទីផ្សា ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍ជំនួញ និងគ្រប់គ្រងធនធានមនុស្ស។

ទ្រព្យសម្បត្តិដែលក្លាយជាស្ត្រីមានឥទ្ធិពលក្នុងពិភពលោក

ក្នុងឆ្នាំ ២០១២ អ្នកស្រីបានក្លាយជាស្រ្តីទីមួយក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃ Facebook និងទទួលបានសិទ្ធក្នុងការទទួលបានភាគលាភពី Facebook ដែលពេលនោះហើយ អ្នកស្រីបានក្លាយជាអ្នកមានមួយរូប។

នៅឆ្នាំ ២០២០ នេះតម្លៃនៃទ្រព្យសកម្មរបស់ Sherly Sandberg មានប្រមាណ ១.៨ ពាន់លានដុល្លា និងត្រូវបានទស្សនាវដ្ដី Forbes ផ្តល់ចំណាត់ថ្នាក់ទី ១២ នៃស្រ្តីដែលមានឥទ្ធិពលក្នុងពិភពលោក៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើលោក ដាញ់ ហុង អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដជាអ្នកណា?

ប្រវត្តិបុគ្គលល្បីៗ

លោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ

ប្រវត្តិបុគ្គលល្បីៗ

មេដឹកនាំតាលីបង់សំខាន់៥រូបដែលបានដឹកនាំក្រុមសកម្មប្រយុទ្ធមួយនេះ​

Leave a Reply

Your email address will not be published. Required fields are marked *