
ការស្រាវជ្រាវជាច្រើន និង កោសល្យវិច្ច័យដែលមានបច្ចេកវិទ្យាខ្ពស់បានផ្តល់នូវទ្រឹស្តីជាច្រើនក្នុងរយះពេលជាច្រើនទសវត្សកន្លងមកនេះ។ នៅពេលដែលអ្នកបុរាណវិទូជនជាតិអង់គ្លេសលោក Howard Carter បានបើកក្ដារម្ឆូសដែលស្ថិតជ្រលងភ្នំអេហ្ស៊ីបជាលើកដំបូងនៅថ្ងៃទី ១៦ ខែកុម្ភះឆ្នាំ ១៩២៣ គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងអាថ៌កំបាំងចំពោះស្តេចក្មេងប្រុសអេហ្ស៊ីបបុរាណ។ តើស្តេច Tutankhamun ជានរណា? ព្រះអង្គជាជាអ្នកកាន់កាប់កន្លែងបញ្ចុះសពដែលគ្រប់គ្រងអស់រយះពេលជាង ៣.៣០០ឆ្នាំមុនហើយ តើព្រះអង្គបានសោយទិវង្គតនៅអាយុ ១៩ ព្រះវស្សាយ៉ាងដូចម្តេច?
ទោះបីជាយ៉ាងណាលោក Carter មិនមានទទួលចម្លើយនៅគ្រានោះទេ ប៉ុន្តែវេជ្ជសាស្ត្រខាងបច្ចេកទេស និង វេជ្ជសាស្រ្តទំនើបបានរកឃើញព័ត៌មានលម្អិតដែលផ្តល់នូវតម្រុយអំពីអ្វីដែលអាចធ្វើទុក្ខដល់ស្តេច Tutankhamun មុនពេលសោយទិវង្គត។ ការធ្វើតេស្តិ៍DNA និង ការពិនិត្យដោយ CT ស្កែន ដោយបានបង្ហាញថាព្រះអង្គទ្រង់បានទទួលរងពីជំងឺគ្រុនចាញ់ ការបាក់ឆ្អឹងជើង និង ខូចទ្រង់ទ្រាយពីកំណើត ដែលទាក់ទងនឹងការបង្កាត់ពូជដែលជារឿងធម្មតាក្នុងចំណោមរាជវង្សអេហ្ស៊ីប។
អ្នកជំនាញផ្នែកម៉ាំមីជនជាតិស្វីសលោក Frank Rühli បានកត់សម្គាល់នៅឆ្នាំ ២០១៤ ថាក្នុងប៉ុន្មានឆ្នាំចាប់តាំងពីការរកឃើញផ្នូរស្ដេច Tutankhamun អ្នកស្រាវជ្រាវអ្នកស្រាវជ្រាវនិងអ្នកជំនាញអេហ្ស៊ីបស្ម័គ្រចិត្តជាច្រើនបានបង្កើតទ្រឹស្តីអំពីអ្វីដែលបានសម្លាប់ស្តេចក្មេងប្រុសអេហ្សីប។ ទោះយ៉ាងណាក៏ដោយក្នុងករណីនីមួយៗភស្តុតាងគួរឱ្យចាប់អារម្មណ៍ប៉ុន្តែមិនគួរឱ្យទាក់ទាញអារម្មណ៍ទេ។
ការថតស្កេន CT នៃសាកសពរបស់ស្ដេច Tutankhamun បានរកឃើញនៅក្រអូមមាត់ឆែប និង ក្បាលវែងក៏ដូចជាឆ្អឹងខ្នងកោង និង ការលាយបញ្ចូលគ្នានៃឆ្អឹងកងខាងលើដែលជាលក្ខខណ្ឌដែលទាក់ទងនឹងរោគសញ្ញារបស់ជម្ងឺ Marfan ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តិ៍ DNA ក្នុងឆ្នាំ ២០១០ បង្ហាញថាមានលក្ខណៈអវិជ្ជមានចំពោះការធ្វើរោគវិនិច្ឆ័យនៃជម្ងឺខាងលើនោះ។
ទ្រឹស្ដីនៃការក្រឡាប់រទេះសេះ

នៅឆ្នាំ ២០១៤ អ្នកផលិតខ្សែភាពយន្តឯកសារទូរទស្សន៍ BBC បានសរសេរថាស្ដេច Tut បានសោយទីវង្គត់ដោយសារក្រឡាប់រទេះសេះ ដែលបង្កអោយបាក់ជើងរបស់ព្រះអង្គ និង ឆ្អឹងអាងត្រគាក ហើយក៏បណ្តាលឱ្យមានការឆ្លងរោគ និង ប្រហែលជាសោយទីវង្គត់ដោយសារការមេរោគឆ្លងចូលទៅក្នុងឈាម។ អ្នកគាំទ្រទ្រឹស្តីនេះកត់សម្គាល់ថាស្ដេច Tut ត្រូវបានគេពណ៌នាថាកំពុងជិះលើរទេះសេះហើយក៏រងរបួសពីជើងឆ្វេងដែលខូចទ្រង់ទ្រាយដែលធ្វើឱ្យទ្រង់អាចដួលនិងបាក់ជើងរបស់ទ្រង់។
ខណៈពេលដែលទ្រឹស្តីនោះស្តាប់ទៅដូចជារឿងល្អមួយដោយមិនមានកំណត់ត្រាណាមួយដែលបានចារពីគ្រោះថ្នាក់បានកើតឡើងឡើយ។ តាមពិតអ្នកជំនាញអេហ្ស៊ីបម្នាក់ចូលរួមក្នុងកម្មវិធីទូរទស្សន៍អង់គ្លេសនោះនៅតែមានការសង្ស័យរបស់គាត់អំពីអ្វីដែលបានកើតឡើងទៅលើស្ដេច Tut។
លោក Christopher Naunton ជាអ្នកជំនាញខាងបុរាណវិទ្យាអេហ្ស៊ីប និង ជាអតីតប្រធានក្រុមស្រាវជ្រាវអេហ្ស៊ីបបានមានប្រសាសន៍ថា «បច្ចុប្បន្នយើងមិនអាចដឹងពីរបៀបដែលស្ដេច Tutankhamun បានសោយទីវង្គត់នោះទេ។» លោក Naunton ក៏បាននិយាយនៅលើទូរទស្សន៍BBC ថាដោយបានចាប់ផ្តើមពីការសន្និដ្ឋានថាសាកសពម៉ាំម៉ីបានបង្ហាញភស្ដុតាងរបស់ព្រះរាជាដែលបានទទួលរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរទៅលើដងខ្លួនខាងឆ្វេង និង ចំហៀងរបស់ទ្រង់។ ទាក់ទងនឹងបញ្ហារបួសនេះ អ្នកផលិតខ្សែភាពយន្តម្នាក់បានធ្វើការស្រាវជ្រាវដែលបង្ហាញថាការរងរបួសប្រភេទនេះអាចបណ្តាលមកពីផលប៉ះពាល់នៃរទេះសេះ ប៉ុន្តែមិនមែនមកពីការធ្លាក់ពីរទេះសេះទេ។
លោក Naunton មានប្រសាសន៍បន្ថែមថាអ្វីដែលមិនទាន់ច្បាស់គឺថាតើការខូចខាតគ្រោងឆ្អឹងបានកើតឡើងក្នុងកំឡុងពេលនៃជីវិតរបស់ស្តេច ឬ បន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់ ជាលទ្ធផលនៃការដោះស្រាយសាកសព បន្ទាប់ពីការរកឃើញផ្នូរដោយលោក Howard Carter ។ ហើយលោក Naunton ក៏បានបន្ថែមថា «វាពិតជាអាចទៅរួចដែលទីបំផុតបានសម្លាប់គាត់ដោយគ្មានដាន។»
កត្តាក្រោយរកឃើញផ្នូររបស់ស្ដេច Tut
ឧបសគ្គមួយក្នុងការកសាងទីតាំងសម្រាប់តម្កល់សពស្ដេច Tut គឺជាស្ថានភាពសាកសពម៉ាំម៉ីរបស់លោកCarter បន្ទាប់ពីបានរកឃើញនៅឆ្នាំ ១៩២៣។ លោក Carter បានពិនិត្យអដ្ឋិធាតុដំបូងនៅឆ្នាំ ១៩២៦ ហើយបន្ទាប់មកបានបញ្ជូនសាកសពទៅបន្ទប់បញ្ចុះសពខាងក្រៅជាកន្លែងដែលវានៅសល់រហូតដល់ឆ្នាំ ២០០៧។ ក្នុងអំឡុងពេលនោះខ្សែក និង គ្រឿងអលង្ការមួយចំនួនដែលត្រូវបានកប់ជាមួយស្ដេច Tut ត្រូវបានដកចេញប្រហែលជាធ្វើឱ្យប្រេះស្រាំនូវបំណែកដែលនៅសេសសល់។
លោកស្រី Betsy M. Bryan ដែលជាសាស្រ្តាចារ្យនៃការសិក្សា ឯសាកលវិទ្យាល័យចនហបគីនស៍ដែលបានធ្វើការអស់រយៈពេលជាច្រើនទសវត្សស្រាវជ្រាវនៅអេហ្ស៊ីបបុរាណបានមានប្រសាសន៍ថា“ ពួកយើងដែលមានអ្វីទាក់ទងនឹងម៉ាំម៉ីយើងដឹងថាកំរិតនៃស្លាប់របស់ម៉ាំម៉ី ជាមួយនឹងអ្វីដែលបានកើតឡើងពិតជាពិបាកក្នុងបង្កើតរឿងរ៉ាវដែលគួរឱ្យជឿជាក់ណាស់”។ លោកស្រី Bryan មានប្រសាសន៍បន្ថែមថាលោកស្រីជឿជាក់ថាបច្ចេកវិជ្ជាធ្វើកោសល្យវិច្ច័យចុងក្រោយនឹងប្រសើរឡើងគ្រប់គ្រាន់ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង ដោយអ្នកស្រីមានជំនឿជឿជាក់លើវិទ្យាសាស្ត្រ។
លោក Rühli អ្នកជំនាញម៉ាំមីស្វ៊ីសនៅសាកលវិទ្យាល័យហ្សួរីចបានអះអាងថាអ្វីដែលត្រូវការគឺមិនចាំបាច់មានវិទ្យាសាស្រ្តទៀតទេ ប៉ុន្តែប្រហែលជាការត្រួតពិនិត្យមួយទៀតនៃអដ្ឋិធាតុរបស់ស្ដេច Tut។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាចជួយបានគឺការស៊ើបអង្កេតតែលើកែវភ្នែកដែលបង្ហាញពីស្នាមរបួស (ប្រអប់ជើងជង្គង់មុខ) នៅលើម៉ាំម៉ីខ្លួនឯងប៉ុណ្ណោះ។
ប្រវត្តិដែលបានលុបរបស់ស្តេចTutankhamun
មិនត្រឹមតែការសោយទិវង្គតរបស់ស្តេច Tut ជាអាថ៌កំបាំងមួយប៉ុណ្ណោះទេ តែវាក៏មានចន្លោះប្រហោងនៃខ្សែរជីវិតរបស់ទ្រង់ផងដែរ។ ស្ដេច Tutankhamun គឺជារាជបុត្ររបស់ស្តេចអេហ្ស៊ីបដែលមានភាពចម្រូងចម្រាសគឺស្ដេច Akhenaten ដែលបានសំរេចថាអេហ្ស៊ីបនឹងគោរពបូជាព្រះមួយអង្គឈ្មោះ Aten ជំនួសមនុស្សជាច្រើនហើយបានផ្លាស់រាជធានីពី Thebes មក Amarna។ ផ្នែកនយោបាយប្រទេសអេហ្ស៊ីបបានចុះខ្សោយក្នុងរជ្ជកាលរយះពេល១៣ ឆ្នាំរបស់ស្ដេច Akhenaten នេះបើយោងតាមលោក David P. Silverman សាស្ត្រាចារ្យផ្នែកអេហ្ស៊ីបនៅសាកលវិទ្យាល័យ Pennsylvania ដែលជាអ្នកអភិរក្សពិព័រណ៍ King Tut ដំបូងនៅឆ្នាំ ១៩៧៨ នៅឯសារមន្ទីរ Field of Chicago។
លោកក៏បានបន្ថែមទៀតថា ស្ដេច Tut បានជួសជុលព្រះចាស់ និង ប្រាសាទរបស់ពួកទ្រង់ឡើងវិញដោយលុបចោលការផ្លាស់ប្តូរដែលបាននាំមកដោយព្រះបិតារបស់ទ្រង់ហើយវិលត្រឡប់នគរទៅរកស្ថេរភាពនយោបាយវិញ។ គាត់ពន្យល់ថាមេដឹកនាំដែលបានលុបចោលនូវការតំណាងជាលាយលក្ខណ៍អក្សររបស់បិតា និង កូនត្រា ពីរព្រះអង្គនេះ ពីបញ្ជីស្តេចសំខាន់ៗរបស់អេហ្ស៊ីប និង ផ្នូរទាំងពីរត្រូវបានគេចាត់ទុកថាបានបាត់បង់រហូតដល់រកឃើញនៅដើមសតវត្សរ៍ទី ២០។
ខណៈដែលកំណត់ត្រានៃខ្សែរជីវិតរបស់ស្ដេច Tut ត្រូវបានលុបចោលក្នុងពេលសោយទីវង្គត់ ព្រះអង្គក៏បានក្លាយជាអធិរាជដ៏ល្បីល្បាញបំផុតរបស់អេហ្ស៊ីបបុរាណ។ ប៉ុន្តែបើទោះបីជាមានភាពល្បីល្បាញនៃអធិរាជអេហ្សីបបុរាណក៏ពិតមែន តែអាថ៌កំបាំងនៅតែមិនទាន់មានឯកសារបញ្ជាក់ពីការសោយទីវង្គត់របស់ទ្រង់រហូតមកដល់បច្ចុប្បន្ននេះ តាំងពីការរកឃើញផ្នូររបស់ទ្រង់នៅឆ្នាំ១៩២៣ របស់លោក Howard Carter អ្នកបុរាណវិទូ ជនជាតិអង់គ្លេស។






ប្រភព៖ History.com