អាជីវកម្ម

ផលប្រយោជន៍ការសន្សំលុយដើម្បីជាទុនសម្រាប់វិនិយោគខ្លួនអ្នក

ដំណោះស្រាយនៅថ្ងៃនេះ គឺថាអ្នកត្រូវតែសន្សំ នឹង ធ្វើវិនិយោគយ៉ាងហោចណាស់ ដោយដក១០ភាគរយនៃប្រាក់ចំណូលរបស់អ្នក ដែលបានមកពីប្រាក់ប្រចាំខែជារៀងរាល់លើក។ ការដកយក១០ភាគរយនៃប្រាក់ចំណូលរបស់អ្នក នោះអ្នកនឹងទទួលបានប្រាក់សន្សំមួយ ហើយដាក់វាចូលទៅក្នុងគណៈនេយ្យពិសេសមួយ ដើម្បីអោយមានកំណើនហិរញ្ញវត្ថុ។

រឿងពិតគឺថា ប្រសិនបើអ្នកគ្រាន់តែសន្សំ មួយខែ ត្រឹមតែ១០០ដុល្លារពេញមួយឆាកជីវិតការងាររបស់អ្នក ហើយអ្នកធ្វើវិនិយោគប្រាក់ទាំងនោះ ដែលអាចកើនបាន១០ភាគរយ បន្តតាមធម្មតានោះ នឹងធ្វើអោយលុយរបស់អ្នកកាន់ តែមានតម្លៃច្រើនជាង ១លានដុល្លារ នៅពេលត្រឹមអ្នកចូលនិវត្តន៍។ មធ្យោបាយនេះអ្នកណាក៏ធ្វើបាន ទោះបីជាប្រាក់ខែដែលរកបានតិចក៏ដោយ នៅពេលដែលអ្នកចាប់ផ្ដើមពីដំបូង សន្សំយូរៗទៅ វាកាន់តែច្រើន ហើយក្លាយទៅជាអ្នកមាន ក្នុងអាជីពនៃការងាររបស់អ្នក។

បង្កើតទម្លាប់ក្នុងឆាកជីវិតនៃការសន្សំ នឹង ការធ្វើវិនិយោគរបស់អ្នកគឺមិនមែនជាការងាយស្រួលទេ។ វាតម្រូវអោយមានការប្ដេជ្ញាចិត្ត និង មានឆន្ទះខ្ពស់។ អ្នកត្រូវតែកំណត់វាជាគោលដៅ ហើយសរសេរបង្កើតជាគម្រោង ធ្វើដូច្នេះគ្រប់ពេល។ ប្រសិនបើអ្នកអាចអនុវត្តិតាមគន្លឹះនេះអោយបានក្លាយជាទំលាប់នោះ អ្នកនឹងទទួលបានជោគជ័យខាងហិរញ្ញវត្ថុុ។

ចូរធ្វើការសន្សំ​ សន្សំ ហើយសន្សំទៀត គឺ សន្សំគ្រប់បែបយ៉ាង។ គិតតាំងមួយកាក់ មួយសេនឡើង ហើយត្រូវចេះចំណាយទៅលើអ្វីដែលមានប្រយោជន៍ នឹង សំខាន់ចាំបាច់ប៉ុណ្ណោះ គឺត្រូវសួរខ្លួនឯងគ្រប់ពេលរាល់ការចំណាយ។ ចូរផ្អាក ឬ ពន្យាពេលការទិញអ្វីៗដែលអ្នកសម្រេចទិញ កាលពីសប្ដាហ៍មុន ប្រសិនបើមិនមានក្នុងខែនេះ។ អ្នកទិញអ្វីៗដែលអ្នកបានសម្រេចជាយូរមកហើយ ការសម្រេចចិត្តរបស់អ្នកនឹងបានល្អប្រសើរជាមួយនឹងតម្លៃត្រឹមត្រូវ ដូចនេះអ្នកមិនត្រូវចំណាយទៅលើអ្វីដែលឥតប្រយោជន៍ វាធ្វើអោយបាត់បង់ទ្រព្យ។

មូលហេតុធំដែលបណ្ដាលអោយមនុស្សជួបនឹងភាពក្រីក្រ នៅពេលគេចូលនិវត្តន៍គឺ ដោយសារតែសន្ទុះនៃការទិញ។ មានន័យថានៅពេលដែលពួកគេឃើញអ្វីដែលពួកគេចូលចិត្តគឺពួកគេនឹងទិញ ដោយមិនចេះគិតគូរថាវាចាំបាច់ ឬ អត់។ ពួកគេក្លាយទៅជាជនរងគ្រោះ នៃអ្វីដែលមានពោលគឺនៅក្នុងច្បាប់របស់លោក Parkisons ដែលនិយាយថា កាលណាចំណាយច្រើនជាងចំណូល ទោះបីជាប្រាក់ខែដែលយើងរកបានច្រើនយ៉ាងណាក៏ដោយ អោយតែអ្នកមានទំនោលទៅរកចំណាយច្រើនជាង នោះទ្រព្យរបស់អ្នកមិនអាចកើនទេ ហើយអ្នកក៏មិនអាចគេចចេញពីបំណុលបានទេ។

ប៉ុន្តែបើអ្នក មិនត្រូវក្លាយជាជនរងគ្រោះក្នុងច្បាប់របស់លោក Parkisons នោះទេ។ ប្រសិនបើអ្នកមិនអាចសន្សំ១០ភាគរយនៃប្រាក់ចំណូលរបស់អ្នកបានទេ អ្នកគ្រាន់តែចាប់ផ្ដើមសន្សំមួយភាគរយនៃប្រាក់ចំណូលរបស់អ្នក ដាក់ក្នុងគណនេយ្យវិនិយោគ នឹង សន្សំពិសេសមួយ។ ចូរចាប់ផ្ដើមដាក់លុយចូលក្នងគណនេយ្យជារៀងរាល់ខែ ថ្វីត្បិតតែពីមុនអ្នកជាប់ជំពាក់បំណុល។

បន្តការរស់នៅដោយពឹងផ្អែកលើ៩៩ភាគរយនៃប្រាក់ចំណូល​ ខណៈពេលដែលអ្នកកំពុងបន្តការស់នៅ ប្រែក្លាយជាទំលាប់លើទឹកប្រាក់៩៩ភាគរយ កម្រិតនៃប្រាក់សន្សំរបស់អ្នក កើនឡើងបាន២ភាគរយនៃប្រាក់ចំណូល បន្ទាប់មក ៣ភាគរយ នឹង ៤ ភាគរយ នឹង បន្តទៅមុខទៀត។ ក្នុងរយះពេលមួយឆ្នាំ អ្នកនឹងសន្សំបាន១០ភាគរយ នឹងអាចប្រហែល ១៥ ឬ ២០ ភាគរយ នៃប្រាក់ចំណូល ហើយរស់នៅដោយមានតុល្យភាពយ៉ាងមានសុខភាព។ នៅពេលជាមួយគ្នានោះប្រាក់សន្សំរបស់អ្នកនឹងគណនេយ្យវិនិយោគនឹងចាប់ផ្ដើមរីកដុះដាលឡើង។

អ្នកនឹងកាន់តែមានការប្រយ័ត្នប្រយែងឡើង ក្នុងការចំណាយថែមទៀត ហើយបំណុលរបស់អ្នកនឹងចាប់ផ្ដើមសងអស់។ ក្នុងរយះពេល១ឆ្នាំ ឬ ២ឆ្នាំ ហិរញ្ញវត្ថុរបស់អ្នកទាំងស្រុង នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ហើយអ្នកនឹងស្ថិតនៅលើវិថីឆ្ពោះទៅរកភាពជាអ្នកមាន។ ដំណើរការនេះបម្រើអោយមនុស្សដែលធ្លាប់សាកល្បងវា។ អ្នកអាចសាកមើលបាន!!!!!!!!!!ហើយពេលនោះអ្នកអាចនឹងដឹងបានដោយខ្លួនឯង។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.