ប្រវត្តិបុគ្គលល្បីៗ

អតីតសិស្សពូកែគណិតវិទ្យា ក្លាយមេគុគទួលស្លែងក្នុងរបបខ្មែរក្រហម

បើនិយាយពីរបបខ្មែរក្រហមយើងមិនអាចភ្លេចបានទេពីមន្ទីស២១ ឬ គុគទួលស្លែងដែលជាកន្លែងធ្វើទារុណកម្មអ្នកទោសដែលជាប្រជាជនខ្មែរស្លូតត្រង់ដោយត្រូវពួកខ្មែរក្រហមចោទថាជាសត្រូវរាប់ម៉ឺននាក់ ដែលបច្ចុប្បន្ននេះត្រូវបានគេរក្សាទុកជាសារមន្ទីគុគទួលស្លែង។ មិនត្រឹមតែប៉ុណ្ណោះគ្រប់គ្នាក៏មិនអាចភ្លេចដែរនៅមេដឹកនាំនៃគុគទួលស្លែងមួយនេះ នោះគឺគាំង ហ្គេចអ៊ាវ ហៅឌុច។

កុមារភាព និង ការអប់រំ

លោក គាំង ហ្គេចអ៊ាវ ហៅឌុច បានកើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២​នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់បានចូលរៀននៅអាយុ៩ឆ្នាំ ហើយគាតបានបញ្ចប់ការសិក្សារបស់គាត់ជាបន្តបន្ទាប់នៅអនុវិទ្យាល័យសៀមរាប និង​ បន្ទាប់មកបន្តនៅវិទ្យាល័យស៊ីសុវត្ថិ​ ក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ១៩៦៤។

ក្នុងការប្រលងបាក់ឌុបទួទាំងប្រទេសនៅឆ្នា១៩៥៦ លោក គាំង ហ្គេចអ៊ាវ បានជាប់លេខពីរក្នុងមុខវិជ្ជាគណិតវិទ្យា។ បន្ទាប់ពី ពីរ ទៅបីឆ្នាំបន្ទាប់មកទៀត លោក គាំង ហ្គេចអ៊ាវ បានចាប់យកអាជីពជាគ្រូបង្រៀននៅមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យកំពង់ធំ។

ក្នុងឆ្នាំ១៩៦៤ លោក គាំង ហ្គេចអ៊ាវ បានទទួលតំណែងនៅវិទ្យាស្ថានគរុកោសល្យបន្ទាប់ពីលោក សុន សេន បានចាកចេញទៅ យុវជនវ័យក្មេងដែលរៀនពូកែខាងគណិតវិទ្យារូបនេះ​បានត្រួវអូសទាញឆ្ពោះទៅរកលទ្ធិកុម្មយនីស្តដោយនិស្សិតមួយក្រុមដែបានចូលរៀនមកសិក្សាអក្សរសាស្ត្រខ្មែរ នៅឯសាកលវិទ្យាល័យភ្នំពេញ។

ឆ្នាំ១៩៦៥ ឌុចត្រូវបានតែងតាំងជាគ្រូបង្រៀនផ្នែកគណិតវិទ្យានៅអនុវិទ្យាល័យស្គន់ បន្ទាប់ពីចាកចេញពីវិទ្យាស្ថានគរុកោសល្ស។ នៅឆ្នាំ១៩៧០ លោក គាំង ហ្គេចអ៊ាវ បានទទួលខុសត្រួវផ្នែកសន្តិសុខនៅតំបន់៣៣ ភាគខាងជើងទីក្រុងភ្នំពេញ។ នៅក្នុងឆ្នាំ១៩៧៣ លោក ឌុខ បានផ្លាស់មកតំបន់២៤ ភាគខាងជើងទីក្រុងភ្នំពេញ។

បន្ទាប់ពីខ្មែរក្រហមបានជ័យជម្នះក្នុងខែមេសា​ ឆ្នាំ១៩៧៥ ប៉ុន្តែអស់រយះពេលជាច្រើនខែក្រោយមក អង្គការនេះបានស្ថិតនៅក្រោមឈ្មោះ មន្ទី១៥។ ចំណាររបស់លោក ឌុច ទំនងជាមាននៅឯកសារជាច្រើនដែលមានប្រភពចេញមន្ទីរនេះ។ ឯកសារដំបូងបំផុតដែលភ្ជាប់ទៅនឹងមន្ទីរស២១ មានការបរិចេ្ឆទតាំងពីខែតុលា ឆ្នាំ១៩៧៥ តរហូតមក។

ឌុច គាត់ជាអ្នកគ្រប់គ្រងមន្ទីរស២១ ដោយលោកបានខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដ់ើម្បីគ្រប់គ្រងរាល់កិច្ចការទាំងអស់របស់មន្ទីរមួយនេះ។ ហើយគាត់ក៏ស្ថិតនៅក្នុងមន្ទីរស២១រហូតដល់ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលឌុចបានដើរចេញពីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៦ ហើយឌុចក៏លែងក្នុងចលនាខ្មែរក្រហមទៀតដែរ។ ដោយពេលនោះឌុចបានជួបជាមួយនឹងក្រុមព្សព្វផ្សាយសាសនាគ្រឹស្ត ហើយលោកក៏បានក្លាយជាអ្នកប្រត្តិបត្តិ នឹង គោរពសាសនាគ្រឹស្តម្នាក់ផងដែរ។

ការបែកបាក់ផ្ទៃក្នុង

នៅខែតុលា ឆ្នាំ១៩៨៦ ប្រធានរបស់គាត់ឈ្មោះ សុន សេន ប្រធានមន្ទីរក១៨​ ជាកន្លែងដែលឌុចបានធ្វើការបញ្ជូនគាត់អោយទៅប្រទេសចិន ដើម្បីអោយគាត់ជួយបង្រៀនភាសារខ្មែរដល់និស្សិតចិន។ ដោយគាត់បានរស់នៅនិង ធ្វើការក្រោមការបញ្ជាររបស់លោកស្រីម្នាក់ ដែលជាប្រពន្ធរបស់លោក សុន សេន ឈ្មោះថាយុន យ៉ាត ដែលរស់នៅទីនោះអស់រយះពេលជាច្រើនឆ្នាំ។

នៅក្នុងឆ្នាំ១៩៩២ នៅពេលដែល ប៉ុល ពត ចាត់តាំងអោយគាត់ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៅភូមិផ្គាំ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឌុច បានចាប់ផ្ដើមបាត់បង់ទំនាក់ទំនងជាមួយថ្នាកលើរបស់គាត់។ ដោយគាត់ក៏បានពន្យល់បន្ថែមថា ការបែកបាក់ចេះតែធំឡើងៗទាហានខ្មែរក្រហមចាប់ផ្ដើមបែកខ្ញែកគ្នាបន្តិចម្ដងៗ ក្នខណៈពេលដែលសង្គ្រាមចេះតែបន្ត។ ដោយសារតែមានការចាប់ផ្ដើមឡើងវិញនៃការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរដ្ឋាភិបាល គេបានជម្លៀសប្រជាជនចេញពីក្នុងឃុំនោះ ហើយគាត់បានឆ្លងទៅរស់នៅក្នុងប្រទេសថៃជាមួយនឹងប្រជាជនទាំងអស់នោះ។​

នៅខែកក្កដា ឆ្នាំ១៩៩៧ គាត់បានចាប់ផ្ដើមធ្វើការអោយសមាគមន៍មួយដែលមានឈ្មោះថា គណៈកម្មាធិការអាមេរិកទទួលបន្ទុកជនភៀសខ្លួន និង​បានបន្តការងារនេះរហូតដល់ក្រុមអ្នកសារពត៌មានស្គាល់អត្តសញ្ញាណរបស់លោក នៅក្នុងខែឧសភា ឆ្នាំ១៩៩៩។

ការជំនុំជម្រះដោយតុលាការ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧ លោកឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅអោយអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មរក្រហមខ្មែរក្រហមវិញ។ លោក ឌុចត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ថ្វីត្បិតឌុចមិនមែនជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៃរបបខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែក្នឋានៈជាប្រធានគុគទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្ម និង សម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ព្រៃផ្សៃបំផុតនោះ ដូច្នេះឌុច ត្រូវបានចាត់បញ្ចូល្ក្នុងចំណោម អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម ដូចដែលមានចែងនៅក្នុងមាត្រា១នៃច្បាប់ស្ដីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ។

គាំង ហ្គេចអ៊ាវ ហៅឌុច ត្រូចបានតុលាការផ្ដន្ទាទោសដោយអង្គជំនុះជម្រះសាលាដំបូងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុគទួលស្លែងដោយសម្រចផ្តន្ទាទោស ដាកពន្ធនាគាររយះពេល៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់១០ឆ្នាំ និងសំណងលើការសហការចំនួយ៦ឆ្នាំ ទោសដែលត្រូវអនុវត្តិគឺ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអជ្ញារប្តឹងសារទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្ដីនៅថ្ងៃទី៣ ខែគុម្ភះ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

មរណភាពរបស់ឌុច

អ្វីដែលធ្វើគ្រប់បានដឹងច្បាស់នោះថា គាំង ហ្គេចអ៊ាវមិនអាចបន្តនៅក្នុងពន្ធនាគារបានរហូតដល់មួយជីវិត ឬ ២០​ ទៅ៣០ឆ្នាំនោះទេ គឺអ្នកទោសប្រវត្តិសាស្ត្រដែលជាមេគុគទួលស្លែង នៅក្នុងរបបខ្មែរក្រហមរូបេនេះបានទទួលមរណភាពនៅវេលាម៉ោង០០ និង​៥១នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដោយសពត្រូវបានគេយកទៅបូជានៅវត្តចាក់អង្រែលើ ដោយមិនមានការអនុញ្ញាតិអោយអ្នកកាសែត ឬ សាច់ញ្ញាតិច្រើននោះទេ ដោយមានត្រឹមតែពីរបីនាកប៉ុណ្ណោះ ដោយមានការឈាមកាមពីសំណាក់មន្ត្រីមានសមត្ថកិច្ចប៉ុណ្ណោះ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.