ផ្សេងៗ

BlackPink ជាក្រុមKPOPដ៏ល្បាញដែលគ្រប់គ្នាបានស្គាល់ ចុះមានដឹងថាសមាជិកនីមួយមានទ្រព្យសម្បត្តិប៉ុន្មានទេ?

ស្រដៀងទៅនឹងក្រុមចម្រៀងKPOP ដ៏ល្បីល្បាញនោះគឺ BTS ប្រាក់ខែគោលក្នុងមួយឆ្នាំសម្រាប់ BLACKPINK ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៨ លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះក្រុមទាំងមូលរកចំណូលបានយ៉ាងហោចណាស់ ៣២ លានដុល្លារក្នុងមួយឆ្នាំដែរ។ ដូច្នេះគ្មានអ្វីដែលត្រូវឆ្ងល់ទេថាក្រុមBlackPink ជាក្រុមតារាស្រីKPOP ដែលធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេបំបែកកំណត់ត្រាឥតឈប់ឈរនៅលើយូធ្យូប Spotify និង មានអ្នកដើរតាមច្រើនជាងគេនៅលើបណ្ដាញសង្គមInstagram។

ដូច្នេះនាពេលបច្ចុប្បន្ននេះពួកគេតែងតែរកលុយបានជាច្រើនពីការសម្ដែងកម្មវិធីផ្សេងៗ ការទទួលផ្សព្វផ្សាយផលិតផលអោយក្រុមហ៊ុនផ្សេងៗថែមទៀតផង។ ទោះយ៉ាងណាប្រាក់មួយចំនួនធំបានចូលទៅផលិតកម្ម YG Entertainment ហើយគេមិនទាន់ដឹងច្បាស់នោះទេថាតើការបែកចែកប្រាក់គ្នារវាងសមាជិក និង ក្រុមហ៊ុនកម្សាន្តនោះទេ។

ដូច្នេះតើអ្នកណាជាសមាជិកដែលមានជាងគេបំផុតរបស់ក្រុម BLACKPINK? ផ្អែកលើការស្រាវជ្រាវរបស់យើងទាំងនេះគឺជាការប៉ាន់ស្មានដ៏ល្អបំផុតដែលយើងអាចរកបាន។ យើងនឹងបន្តធ្វើបច្ចុប្បន្នភាពអត្ថបទនេះឱ្យបានញឹកញាប់ដើម្បីធ្វើឱ្យប្រាកដថាត្រូវពិនិត្យមើលម្តងទៀត។ ដោយសមាជិកក្រុមទាំងអស់មានចំនួបួននាក់ដែលសុទ្ធសឹងតែជាតារាស្រីវ័យក្មេងដែលរូបសម្រស់ស្រស់ស្អាត​ និង ទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងនោះរួមមាន៖

1. Lisa (Lalisa Manoban)

See the source image

Lisa ច្បាស់ជាសមាជិកដែលមានបំផុតរបស់ BLACKPINK ហើយអ្នកគាំទ្រដែលមិនមែនជាសមាជិក Kpop ភាគច្រើនប្រហែលជាមិនបានដឹងថានាងមិនមែនជាជនជាតិកូរ៉េនោះទេ។ Lisa បានកើតនៅប្រទេសថៃហើយគ្រួសាររបស់នាងអាចជាក្រុមមានជាងគេបំផុតដោយសារឪពុកចុងរបស់នាងគឺជាមេចុងភៅដ៏ល្បីល្បាញម្នាក់សម្រាប់សណ្ឋាគារប្រណីតជាច្រើននៅជុំវិញពិភពលោក។

ឥឡូវនេះLisa គឺជាតារាជួរមុខមួយនៅប្រទេសថៃហើយជារឿយៗត្រូវបានបង្ហាញនៅក្នុងពាណិជ្ជកម្មហើយនាងថែមទាំងមានវីដេអូហ្គេមផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៀតនាងបានធ្វើការយល់ព្រមផ្សព្វផ្សាយសម្រាប់យីហោល្បីៗលើពិភពលោកដូចជា Prada, Adidas, Celine, Bulgari, Moonshot, AIS Thailand, Penshoppe, Samsung និង MAC បានធ្វើឱ្យលីសាក្លាយជាឯកអគ្គរដ្ឋទូតសកលលោក។

Lisaក៏ជាតារាដ៏ល្បីមួយរូបដែរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយផងដែរដោយសារតែនាងមានអ្នកតាមដានច្រើនជាងគេនៅលើបណ្តាញសង្គម Instagram របស់ Kpop Idol។ លើសពីនេះទៅទៀតYouTube channel Lilifilm Official ផ្លូវការរបស់នាងមានអតិថិជនជាង ៧,៦ លាននាក់។ សំណួរដែលពិបាកឆ្លើយបំផុតគឺតើធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ចំណូលពីបណ្តាញទំនាក់ទំនងសង្គមទាំងនេះ?

Lisa ក៏ត្រូវបានគេដឹងថាមានចិត្តសប្បុរសធម៌ផងដែរ ដោយត្រលប់ទៅឆ្នាំ ២០១៩ តារាស្រីជនជាតិថៃរូបនេះបានផ្តល់អំណោយចំនួន ១០០,០០០ បាតសម្រាប់ជនរងគ្រោះដោយទឹកជំនន់មកពីខេត្ត Buri Ram។ បើនិយាទ្រព្យសម្បត្តិរបស់Lisa វិញមានសរុបប្រហែលជា១២លានដុល្លារសហរដ្ឋអាមេរិក។

2. Jennie (Jennie Kim)

See the source image

នៅពេលនាងនៅក្មេងនាងបានធំដឹងក្តីនៅក្នុងសង្កាត់មួយក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េមុនពេលចូលរួមជាមួយ BLACKPINK។ ឥឡូវនេះនាងត្រូវបានគេស្គាល់ថាជា Human Chanel ខណៈដែលនាងបានក្លាយជាអ្នកផ្សព្វផ្សាយនៃម៉ាកម៉ូដទាន់សម័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លើសពីនេះទៅទៀត Jennie គឺជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនយីហោម៉ាករបស់ Hera និង Chanel។

នាងក៏បានធ្វើកិច្ចព្រមព្រៀងទោលជាមួយក្រុមហ៊ុនល្បីលំដាប់ពិភពលោកដូចជា Adidas, Samsung និង Calvin Klein ជាដើម។ កិច្ចព្រមព្រៀងយល់ព្រមរបស់នាងមិនត្រឹមតែសម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ប៉ុណ្ណោះទេនាងក៏កំពុងសហការជាមួយក្រុមហ៊ុនវ៉ែនតាប្រណិតកូរ៉េដែលមានឈ្មោះថា Gentle Monster។

នាងក៏បានធ្វើអាល់ប៊ុមទោល (Solo) ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ផលិតកម្ម Spotify ដែលមានចំនួនលើស ២៥០ លានដង។ វាជាបទចំរៀងដំបូងបង្អស់របស់តារាកូរ៉េ Kpop ដែលទទួលបានការផ្សាយផ្ទាល់ជាង ២០០ លានដងនៅលើ Spotify។ Jennie គឺជាសមាជិកដែលពូកែជាងគេបំផុតក្នុងក្រុមព្រោះនាងអាចរ៉េប ច្រៀង រាំ និង បង្ហាញម៉ូត។ ដូច្នេះនាងអាចក្លាយជានិមិត្តសញ្ញាយីហោម៉ូតមួយដែលធ្លាប់ឆ្លងកាត់អាជីពជា Kpop Idol។ នាងមានអ្នកតាមដានជាង ៣៩ លាននាក់នៅលើ Instagram។ ចំណែកឯទ្យព្យសម្បត្តិរបស់ Jennie មានប្រមាណជា១០លានដុល្លារសហរដ្ឋអាមេរិក។​

3. Jisoo (Jisoo Kim)

See the source image

Jisoo គឺជាឯកអគ្គរដ្ឋទូតយីហោរបស់ Dior Beauty ។ អាជីពការងាររបស់នាងក្រៅពីច្រៀងក្នុងក្រុម BLACKPINK នាងក៏ជាតារាសម្ដែងមួយរូបផងដែរ។ មិនសូវមានគេដឹងអំពីទ្រព្យសម្បត្តិរបស់Jisoo និង សមាជិករួមក្រុមBlackPinkទាំងអស់នោះទេ ប៉ុន្តែពួកនាងនៅតែស្ថិតនៅក្រោមការតាមដានពីគ្រប់មជ្ឈដ្ឋាន។

នាងបានចូលរួមយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មគ្រឿងសំអាងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដោយនាងគឺជាផ្សព្វផ្សាយរបស់យីហោផ្នែកសម្រស់កូរ៉េ Kiss Me ។ ម្យ៉ាងវិញទៀតនាងត្រូវបានគេអញ្ជើញឱ្យចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េក្នុងនាមជាតារាសម្តែងសម្រាប់រឿងភាគកូរ៉េ ឬ ខ្សែភាពយន្តកូរ៉េ។ ដូច្នេះទ្រព្យសម្បត្តិរបស់Jisoo មានប្រមាណជា១០លានដុល្លារសហរដ្ឋអាមេរិក។

4. Rose (Roseanne Park)

See the source image

Rose គឺជាទូតសុច្ឆទ្ទៈរបស់ក្រុមហ៊ុនយីហៅ YSL។ លើសពីនេះទៀតស្រដៀងនឹងJisoo ដែរ ដោយ Rose គឺជាអ្នកផ្សព្វផ្សាយរបស់ក្រុមហ៊ុនយីហោ Kiss Me ក៏ដូចជាហ្គេមវីដេអូតាមអ៊ិនធរណេត Perfect World Mobile ផងដែរ។ នាងស្រដៀងទៅនឹងLisa ដែរដោយនាងកើតនៅប្រទេសនូវែលហ្សេឡង់ហើយធំដឹងក្តីនៅអូស្ត្រាលី។

នៅក្នុងប្រទេសអូស្ត្រាលី Rose បានផ្ដូលបេក្ខភាពផ្សេងៗជាង៧០០នាក់នៅក្នុងការប្រកួតនៅកម្មវិធីមួយនៅទីនោះ។ ចាប់តាំងពីនាងធំឡើងនៅអូស្ត្រាលីនាងនិយាយភាសាអង់គ្លេសបានល្អបំផុតក្នុងចំណោមសមាជិកក្រុមទាំងអស់។ ឥឡូវនាងកំពុងធ្វើបទភ្លេងផ្ទាល់ខ្លួនរបស់នាង។ ប្រសិនបើអ្នកចូលមើលទំព័រ Instagram របស់នាងអ្នកអាចមើលឃើញការធ្វើដំណើររបស់នាងនៅជុំវិញពិភពលោកតាមរយៈការធ្វើដំណើរទិញឥវ៉ាន់ជាច្រើនរបស់នាង។

យើងនិយាយពីទ្រព្យសម្បត្តិរបស់នាគឺមានប្រហែលជា៨ ទៅ ១០លានដុល្លារសហរដ្ឋអាមេរិក។ ដែលជារួមក្រុមBlackPink គឺជាក្រុមKPOP ដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងប្រទេសកូរ៉េ ក៏ជាទូទាំងពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ ដែលអ្នកគាទ្រជាច្រើន ជាពិសេសនោះChannel Youtube របស់Blackpink ដែលមានអ្នកចុច Subscribe ជាង៦២លាននាក់។​

ប្រភព៖ Seoulspace

Related posts
ផ្សេងៗ

តើអ្វីទៅជាផែនការបួនឆ្នាំរបស់របបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល​ ពត)?

ផ្សេងៗ

សត្វ ៨ ប្រភេទដែលអាចរស់នៅក្នុងបរិយាកាសលំបាកខ្លាំង

ផ្សេងៗ

សត្វដែលតូចបំផុតទាំង ១០

ផ្សេងៗ

រលកយក្សស៊ូណាមិដែលបានបំផ្លាញច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

Leave a Reply

Your email address will not be published.