អាជីវកម្ម

អ្នកមិនត្រូវធ្វើការអោយគេរហូតនោះទេ តែអ្នកត្រូវចាប់ផ្ដើមសិក្សាពីការរកស៊ីនាពេលនេះទៅ

ប្រសិនបើអ្នកចង់​ចាប់ផ្ដើម​អាជីវកម្មបង្កើតអាជីវកម្មផ្ទាល់ខ្លួន​របស់​អ្នក អ្នកគួរ​រក​វិធី​សិក្សា​អំពី​ភាព​ជា​សហគ្រិន​ និង មានគោលដៅច្បាស់លាស់ថាអាជីពអ្វីដែលអ្នកចង់ធ្វើ ដោយចាប់ផ្ដើមសិក្សា និង រៀនសូត្រពីមនុស្សជោគជ័យផ្សេងៗ ដោយត្រូវចាបផ្ដើមនៅ​ថ្ងៃ​នេះ​តែ​ម្តង​ ដូចជា​អាច​សាក​គិត​លើ​មេរៀន​ធំៗ​ទាំង​៥ខាងក្រោមនេះដើម្បីជាជំនួយដល់ការគិតរបស់អ្នក៖

ភាព​ជា​សហគ្រិន

កំណត់​ថា តើ​អ្នក​និង​គំនិតអាជីវកម្មរបស់អ្នក នឹង​អាច​ល្អ​ដែរ​ទេ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ។ ស្វែងយល់​ពី​វិធី​ស្រាវជ្រាវ​ទីផ្សារ​របស់​អ្នក ស្វែងយល់​ពី​អ្វី​ដែល​អ្នក​ចង់​ផ្តល់​ជូន នៅ​ក្នុង​ទីផ្សារ ចម្រាញ់​អាជីវកម្ម​របស់អ្នកដោយការចេះមានគំនិត​បង្កើតម៉ាកសញ្ញា(យីហោ) និងផែនការជុំរុញបែបណា ​ឲ្យ​អាច​ក្លាយទៅជា​អាជីវកម្ម​មួយ​ដ៏​រឹងមាំ​ទៅ​អនាគត​បាន។

បើតាមនិយមន័យរបស់លោក Hisrich Peter ឆ្នាំ១៩៩៨ ភាពជាសហគ្រិន គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែង និងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតំលៃ និង ស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតំរូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា។

ការ​កសាង​អាជីវកម្ម

ស្វែងយល់​ពីគុណសម្បត្តិនិងគុណវិបត្តិនៃការចាប់ផ្តើមអាជីវកម្ម ដែល​ទាក់ទិន​នឹង​បញ្ហា​ច្បាប់​ដែល​អ្នក​ចាំបាច់​ត្រូវដឹងច្បាស់ចិន។ រៀនពី​អ្វីៗ​ទាំងអស់​ចាប់​ពី​ការ​ជ្រើសរើស​មនុស្ស ដៃគូ ទីផ្សារ ផលិតផល រចនាសម្ព័ន្ធ​សាជីវកម្ម​រហូត​ដល់​ទទួល​បាន​មេធាវីអាជីព និង​ គណនេយ្យករ​ដែល​មាន​សមត្ថភាព​ពិតៗ​អាច​រំពឹង​បាន។​

ធានា​ភាព​រឹងមាំ​ផ្នែកហិរញ្ញវត្ថុ

រៀន​ពី​វិធី​ប្រមែប្រមូល​បានធនធានហិរញ្ញវត្ថុនៅពេលចាប់ផ្តើមអាជីវកម្ម ចាប់ពី​ការចាប់ផ្តើម​អាជីវកម្ម​រហូត​ដល់​ខ្ចី​ប្រាក់​បន្ថែម ឬ​ ស្វែងរក​វិនិយោគិន​ចូលរួម​។ ដោយសារតែសហគ្រិនគឺត្រូវមានភាពឆ្លាតវៃក្នុងការស្វែងរក និង ការប្រមូលហរិញ្ញវត្ថុពីអ្នកវិនិយោគទុនផ្សេងៗដើម្បីមកពង្រីកអាជីវកម្ម។

រៀបចំ​ប្រតិបត្តិការ

ស្វែងយល់​ពី​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ដំណើរការ​អាជីវកម្ម​គឺ​មិន​និយាយ​តែ​មាត់​បាន​ទេ ត្រូវការ​សិក្សា​។ ស្វែងយល់ពី​កម្មវិធីឧបករណ៍និងវេទិកាណាមួយ ដែលល្អ​បំផុត​សម្រាប់ធ្វើ​ឲ្យ​អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយក្រុមណាមួយ​ធំ និង​ទទួលបាន​ទិន្នន័យ​គ្រប់គ្រង​សារពើភ័ណ្ឌ​ក៏​ដូចជា​ជួល​មនុស្សដែល​ត្រឹមត្រូវ។

លើកកម្ពស់ផ្នែកទីផ្សារនិងផ្នែកលក់

ស្វែងយល់ពីវិធីផ្សព្វផ្សាយដល់ទស្សនិកជនគោលដៅរបស់អ្នកតាមវិធីច្នៃប្រឌិតនិងប្រសិទ្ធភាពរហ័សបំផុត បន្ទាប់មករៀបចំផ្នែកសេវាកម្បបម្រើអតិថិជន។

ផ្នែកទំាង៥នេះមិនមានមួយណា​ដែល​អាច​រំលង​បាន​ពិតមែន ​តែ​ក៏​មិនមែន​មានន័យថា​ត្រូវ​តែ​ពូកែ​ទាំង​អស់​នោះ​ដែរ។ អ្នក​អាច​រក​មនុស្ស​ដែល​មាន​សមត្ថភាព​ខុសគ្នា​មក​ផ្សំ​ជួយ​គ្នា​ ជា​ដៃគូ​ជា​ភាគហ៊ុន​ ឬ​ ជា​បុគ្គលិក។ ​អ្វី​ដែល​ចាំបាច់​គឺ​អ្នក​ត្រូវ​យល់​សិន​អំពី​ភាព​សំខាន់​នៃ​ចំណេះដឹង​ទាំង​ប្រាំ​ខាង​លើ​មុន​ពេល​អាច​ចាប់ផ្ដើម​រក​ស៊ី​អ្វី​មួយ៕

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.