ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតិតភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យា Bill Gate លោកស្រី Melinda Gate

លោកស្រី Melinda Gates​ ជាអតីតភរិយាមហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ហើយក៏ជាស្ត្រីឆ្នើមលើការងារមនុស្សធម៌ពិភពលោកផងដែរ ដោយអ្នកទាំងពីរទើបតែបានលែងលះគ្នាជាផ្លូវការកាលពីដើមឆ្នាំ២០២១នេះ ដែលធ្វើអោយមហាជនជុំវិញពិភពលោកមានការចម្ងល់ទៅលើរឿងរ៉ាវរបស់អ្នកទាំងពីរថាតើមានរឿងអ្វីបានជាធ្វើអោយប្ដីប្រពន្ធមួយគូរនេះ ដែលធ្លាប់តែបង្ហាញពីភាពផ្អែមល្ហែមនឹងគ្នានាពេលកន្លងមក ក៏ដូចជាចូលរួមការងារមនុស្សធម៌ជាច្រើន។

លោកស្រី Melinda Gates ចូលបម្រើការនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧ ហើយបានរៀបការជាមួយថៅកែរបស់ខ្លួនគឺលោក Bill Gates នៅឆ្នាំ ១៩៩៤។ ប៉ុន្មានឆ្នាំបន្ទាប់ អ្នកស្រី និង ស្វាមីបានសហការគ្នាបង្កើតមូលនិធិ Bill & Melinda Gates។

See the source image

ជីវិតដំបូង និង ការសិក្សា

លោកស្រីមានឈ្មោះដើមគឺ Melinda Ann French កើតថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៦៤ នៅទីក្រុង Dallas រដ្ឋ Texas ។ Melinda ជាកូនទី២ក្នុងចំណោមបងប្អូន ៤ នាក់ដែលនាងមានបងស្រីម្នាក់ និងប្អូនប្រុស ២ នាក់។ ឪពុកឈ្មោះ Ray French គឺជាវិស្វករអាកាសយានិក រីឯម្តាយឈ្មោះ Elaine French ជាស្ត្រីមេផ្ទះ។

See the source image

កាលនៅក្មេង ​Melinda ចូលចិត្តរៀនមុខវិជ្ជាគណិត និងកំព្យូទ័រ ហើយនាងសិស្សបញ្ចប់ថ្នាក់គណិតវិទ្យាកម្រិតខ្ពស់នៅសាលា Ursuline Academy ដែលជាសាលាកាតូលិកសម្រាប់ក្មេងស្រី។ បន្ទាប់ពីនោះ ​Melinda បានបន្តការសិក្សានៅមហាវិទ្យាល័យដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យ Duke ក្នុងឆ្នាំ ១៩៨៦។ នៅឆ្នាំបន្ទាប់នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្មពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យដដែល។

អាជីពក្នុងក្រុមហ៊ុន Microsoft

លោកស្រី Melinda បានទទួលការងារនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧។ អ្នកស្រីបានចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងការផលិតដែលភាគច្រើនផ្ដោតលើការងារព័ត៌មាននិងផលិតផលអន្តរកម្ម។ ក្នុងរយៈពេល ៩ ឆ្នាំដែលធ្វើការឱ្យក្រុមហ៊ុន Microsoft លោកស្រី Melinda បានធ្វើការជាអ្នកគ្រប់គ្រងទូទៅផ្នែកផលិតព័ត៌មានវិទ្យារួមមាន រចនាគេហទំព័រ បង្កើតវេបសាយ និង មគ្គុទេសក៍ភាពយន្តអន្តរកម្ម រួមនឹងការងារផ្សេងៗជាច្រើនទៀត។

See the source image

ជីវិតឯកជនរបស់អ្នកស្រី

នៅឆ្នាំ ១៩៨៧ Melinda បានជួប Bill Gates ក្នុងពិព័រណ៌ពាណិជ្ជកម្មកុំព្យូទ័រនៅញូយ៉ក។ បន្ទាប់ពីនោះ ខាងប្រុសបានសុំណាត់នាងម្ដងជាពីរដង រហូត៦លើក ទើបនាងយល់ព្រម។ មុនឈាន​ដល់ចំណងប្តីប្រពន្ធ ពួកគេចំណាយពេល ៦ ឆ្នាំដើម្បីមើលចិត្តថ្លើមគ្នា។ លុះដល់ឆ្នាំ ១៩៩៤ អ្នកទាំងពីរបានរៀបការនៅលើកោះហាវ៉ៃ។

លោកស្រី Melinda បានផ្តល់កំណើតដល់កូនស្រីដំបូងឈ្មោះ Jennifer Katharine Gates ក្នុងឆ្នាំ ១៩៩៦។ ក្រោយសម្រាលកូនច្បង នាងសម្រេចចិត្តលាឈប់ពីការងារនៅក្រុមហ៊ុន Microsoft ដើម្បីមានពេលគ្រប់គ្រាន់មើលថែកូន។ Melinda និង Bill បន្តមានកូនពីរនាក់ទៀតគឺកូនប្រុសឈ្មោះ Rory John និងកូនស្រីពៅឈ្មោះ Phoebe Adele។ ទោះយ៉ាងណានៅខែឧសភា ឆ្នាំ ២០២១ គូស្វាមីភរិយានេះបានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ ក្រោយរួមរស់ជាមួយគ្នា ២៧ ឆ្នាំ។

See the source image

សកម្មភាពសប្បុរសធម៌តាមរយៈមូលនិធិ Bill & Melinda Gates

នៅឆ្នាំ ១៩៩៤ Melinda និងស្វាមីរួមជាមួយឪពុកក្មេក បានចាប់ផ្តើមមូលនិធិ William H. Gates ។ ក្នុងឆ្នាំ ១៩៩៩ ពួកគេបានបញ្ចូលមូលនិធិនេះជាមួយអង្គការសប្បុរសធម៌ពីរផ្សេងទៀតគឺ មូលនិធិបណ្ណាល័យហ្គេត (Gates Library) និងមូលនិធិហ្គេតសិក្សា (Gates Learning) រួចបានប្ដូរឈ្មោថា​ Bill & Melinda Gates។

គោលដៅរបស់មូលនិធិគឺដាក់កុំព្យូទ័រនិងផលិតផល Microsoft នៅក្នុងបណ្ណាល័យនៅទូទាំងសហរដ្ឋអាមេរិក ហើយប៉ុន្មានឆ្នាំក្រោយ Melinda បានពង្រីកចក្ខុវិស័យរបស់មូលនិធិដោយកែលំអជាការអប់រំនៅទូទាំងពិភពលោកវិញ។ មូលនិធិ Bill & Melinda Gates បានជួយដោះស្រាយបញ្ហាភាពក្រីក្រ និងសុខភាពសាធារណៈនៅទូទាំងពិភពលោក។

ក្នុងឆ្នាំ ២០០៦ មហាសេដ្ឋីលោក Warren Buffett បានធ្វើការបរិច្ចាគជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារដល់មូលនិធិនេះ។ ពេលនោះលោកស្រីបានបន្ថែមគោលដៅសុខភាពសកលគឺបង្កើតយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និង ការព្យាបាលជំងឺដូចជា អេដស៍ គ្រុនចាញ់ និង ជំងឺរបេង នៅប្រទេសជួបការលំបាកខ្លាំង។

ក្នុងឆ្នាំ ២០១២ Melinda បានសន្យាផ្តល់ប្រាក់ចំនួន ៥៦០ លានដុល្លារដើម្បីលើកកម្ពស់ការទទួលបានការពន្យារកំណើតសម្រាប់ស្ត្រី។

See the source image

លោកស្រី Melinda និងស្វាមីបានពង្រីកមូលនិធិរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់ជំនួយអាហាររូបករណ៍សម្រាប់និស្សិតរៀនបន្តនៅមហាវិទ្យាល័យ។ ទាំងពីរនាក់ប្ដីប្រពន្ធ ជាបុគ្គលគម្រូក្នុងវិស័យមនុស្សធម៌អស់រាប់សិបឆ្នាំ រាប់តាំងឆ្នាំ ៩០ប្លាយ រហូតដល់ថ្ងៃប្រកាសលែងលះជាផ្លូវការនៅពាក់កណ្ដាលឆ្នាំនេះ។ ក្នុងនោះពួកគេក៏ធ្លាប់ទទួលបានមេដាយកត្តិយសពីប្រធានាធិបតិអាមេរិកលោក ប៉ារ៉ាក់ អូបាម៉ាផងដែរ។

ក្រៅពីធ្វើការខាងមនុស្សធម៌យ៉ាងសកម្ម នៅឆ្នាំ ២០១៩ លោកស្រី Melinda បានបោះពុម្ភផ្សាយសៀវភៅមួយក្បាលចំណងជើង The Moment of Lift ដែលជាសៀវភៅបង្ហាញវិធីពង្រឹងអំណាចស្ត្រីដើម្បីផ្លាស់ប្តូរពិភពលោក៕

ប្រភព៖ Biography

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.