អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្នា។ ប៉ុន្តែក្នុងទ្រឹស្ដីទូទៅដើម្បីធ្វើឲ្យអាជីពទទួលបានជោគជ័យ បើទោះបីជាអាជីពនោះជាអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានុះគុណសម្បត្តិ ៥ យ៉ាងនេះ៖

១. ត្រូវបើកចំហបេះដូង និងស្វែងរកដំណោះស្រាយ

ចិត្តនិងបេះដូងរបស់អ្នកដឹកនាំ គឺត្រូវតែបើកឲ្យទូលាយ និងចេះស្តាប់អ្នកដ៏ទៃ។ នៅពេលគេនិយាយអំពីបញ្ហាអ្វី​ឬក៏អំពីដំណោះស្រាយបែបណាមួយ អ្នកដឹកនាំត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ។ អ្នកដឹកនាំត្រូវស្តាប់ទាំងអស់ ដោយមិនត្រូវគិតថា អ្នកផ្សេងត្រូវតែស្តាប់តាមនិងអនុវត្តតាមបង្គាប់របស់យើងជាដាច់ខាតនោះទេ។

បើធ្វើដូច្នេះមែន ទោះបីជាយើងបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏ពុំមានប្រសិទ្ធិភាពក្នុងការដឹកនាំដែរ។ ប៉ុន្តែបើយើងស្តាប់អ្នកដ៏ទៃឲ្យបានច្រើន ហើយទទួលយកគំនិតអ្នកដ៏ទៃមកវិភាគនិងគិតពិចារណានោះ យើងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវល្អ និងបានយ៉ាងសមស្របបំផុត ហើយយើងក៏នឹងមិនស្តាយក្រោយផងដែរ។ ជំនាញចម្បងបំផុតរបស់អ្នកដឹកនាំគឺការស្តាប់នេះ​​ឯង។

២. ត្រូវចេះបង្កើតបណ្តាញ

​អ្នកដឹកនាំគឺត្រូវមានបណ្តាញរបស់ខ្លួន ហើយភាពឈ្លាសវៃរបស់មនុស្សគឺការបង្កើតបណ្តាញដ៏មានប្រសិទ្ធិភាព។ បណ្ដាញមិនមែនទាល់តែមានមុខមានមាត់ទើបយើងត្រូវភ្ជាប់ជាមួយទេ​ គ្រប់គ្នាដែលនៅជុំវិញយើងសុទ្ធតែជាមនុស្សដែលត្រូវទំនាក់ទំនងទាំងអស់។

៣. ត្រូវធ្វើការងារដោយស្ម័គ្រចិត្ត

អ្នកដឹកនាំត្រូវស្ម័គ្រចិត្តធ្វើការងារដោយមិនរំពឹងទាល់តែបានកម្រៃទើបយើងធ្វើនោះទេ។ ផ្តើមចេញពីការស្ម័គ្រចិត្តដែលយើងស្រឡាញ់នឹងហើយ ទើបការព្យាយាមធ្វើយូរៗទៅយើងនឹងក្លាយជាអ្នកឯកទេស។ យើងធ្វើនេះ យើងធ្វើនោះ ដោយការពេញចិត្ត ហើយការស្ម័គ្រចិត្តនេះវានឹងជួយឲ្យយើងរកឃើញនូវអ្វីដែល យើងចង់ធ្វើពិតប្រាកដ។

ពេលខ្លះយើងមិនបានដឹងច្បាស់ទេថា តើយើងចង់ធ្វើអ្វីឲ្យពិតប្រាកដ?​ដូច្នេះពេលវេលាមានតម្លៃណាស់ ចូរជ្រើសរើសយកការងារណា ដែលខ្លួនយើងចង់ធ្វើឬស្ម័គ្រចិត្តធ្វើហើយកុំគិតថា ទាល់តែមានអ្វីជាការដោះដូរទើបបានយើងធ្វើនោះ។

៤. ត្រូវសិក្សារៀនសូត្រជានិច្ច

អ្នកដឹកនាំគួរសប្បាយនឹងការរៀនសូត្រ​សប្បាយនឹងការអានសៀវភៅ សប្បាយនឹងការស្វែងរកព័ត៌ថ្មីៗ ពោលគឺសប្បាយនឹងទទួលយកការសិក្សាទាំងអស់។ ​កុំនិយាយថា ខ្ញុំមិនចង់ដឹងទេ ខ្ញុំមិនត្រូវការដឹងទេ តើមានប្រយោជន៍អ្វី? ដរាបណាយើងជាអ្នកដឹកនាំ យើងត្រូវមានគំនិតចង់ចេះ ចង់ដឹង ព្រោះព័ត៌មានអ្វីក៏ដោយក៏មានសារៈសំខាន់ដែរគ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។

៥. ត្រូវគិតដោយភាពច្នៃប្រឌិត

អ្នកដឹកនាំត្រូវចេះគិតពិចារណាដោយ ភាពច្នៃប្រឌិតនូវទំនិញដែលយើងត្រូវផលិត ឬសេវាដែលយើងត្រូវផ្តល់ គឺត្រូវតែធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន ដើម្បីឲ្យគេពេញចិត្តនឹងផលិតផល និងសេវារបស់យើង។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

អ្នកមិនត្រូវធ្វើការអោយគេរហូតនោះទេ តែអ្នកត្រូវចាប់ផ្ដើមសិក្សាពីការរកស៊ីនាពេលនេះទៅ

Leave a Reply

Your email address will not be published.