
តើលោក Bernard Arnault ជាអ្នកណា?
លោក Bernard Arnault គឺជាមហាសេដ្ឋី ជនជាតិបារាំងម្នាក់ដែលលោកបានកើតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៤៩ នៅទីក្រុង Roubaix នៃប្រទេសបារាំង សព្វថ្ងៃនេះលោកមានអាយុ ៧២ឆ្នាំ។ លោកគឺជាមហាសេដ្ឋីបារាំងម្នាក់ដែលលោកជា អ្នកជំនួញដ៏ល្បីមួយរូប ហើយនិងជា Art Collector ផងដែរ។ អ្វីដែលលោក Arnault ជោគជ័យខ្លាំងជាមួយជំនួញរបស់គាត់គឺក្រុមហ៊ុន LVMH ដោយលោកគឺជា Chaireman ហើយ CEO នៃក្រុមហ៊ុន LVMH ដែលជាប្រភពចំណូលរបស់គាត់នេះ ហើយដែលលោកជាមហាសេដ្ឋីលដាប់ទី៤។
ក្រុមហ៊ុន LVMH មានឈ្មោះពេញថា Moet Henessy- Louis Vuitton ដែលជាក្រុមហ៊ុនយក្សមួយផងដែរ នៅលើពិភពលោកដែលគេស្គាល់ថាជា Luxury goods company។ លោក Arnault ត្រូវបានក្លាយជាអ្នកមានបំផុតនៅឆ្នាំ២០១៨ ប៉ុន្ដែនៅឆ្នាំ២០១៩ ចំណូលរបស់លោក Jeff Bezos ដែលរកបានពី Amazon កើនឡើងច្រើនជាងលោក Arnault ធ្វើអោយលោក Jeff Bezos ក្លាយជាមហាសេដ្ឋីទី១វិញ តែក្នុងឆ្នាំ២០២១ នេះ លោក Bernard Arnault នៅតែជាមហាសេដ្ឋីដដែល។
យោងតាម Website របស់ Bloomberg Billionaires Index បើអ្នកចូលតាម Website នេះលោកអ្នកនឹងឃើញថា លោក Bernard Arnault ជាមហាសេដ្ឋីលំដាប់ទី៤ ដែលមាន Net Worth រហូតទៅដល់ $115B លើសលោក Mark Zuckerberg ចំនួន $13B តែប៉ុណ្ណោះ ប៉ុន្តែក្រោមលោក Bill Gates តែចំនួន $21B ។
លោក Bernard Arnault បានសិក្សានៅ The Lycee Maxence Van Der Meersch នៅទីក្រុង Roubaix ហើយនឹង The Lycee Faidherbe នៃទីក្រុង Lille ក្នុងឆ្នាំ១៩៧១ លោកបានបញ្ចប់ការសិក្សានៃសាលា The Ecole Polytechnique ដែលជាសាលាបច្ចេកទេសវិស្វកម្ម ឈានមុខគេនៅបារាំង ហើយលោកក៏ចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុនឪពុករបស់លោក។
ក្នុងឆ្នាំ១៩៧៣ លោកបានរៀបការជាមួយនារីម្នាក់មានឈ្មោះថា Anne Dewavrin ហើយពួកគេទទួលបានកូនចំនួនពីរនាក់ ដែលឈ្មោះថា Delphine និង Antione។ នៅឆ្នាំ១៩៩០ លោក Arnault ហើយនឹង Anne Dewavrin បានលែងលះគ្នា។ ឆ្នាំ១៩៩១ លោកបានរៀបការម្ដងទៀតជាមួយនឹង Helene Mercier ហើយពួកគេមានកូនចំនួន៣នាក់ ពួកគេទៅរស់នៅទីក្រុងប៉ារីស នៃប្រទេសបារាំង។
ភាពជោគជ័យនៅក្នុងជំនួញ
យ៉ាងណាមិញ ចំពោះជីវិតក្នុងវិស័យជំនួញលោកធ្លាប់បរាជ័យមិនតិចដងនោះទេ ទម្រាំតែអាចឈានជើងមកដល់ចំណុចកំពូលនេះ។ លោក Bernard Arnault បានលើកឡើងថា “ធ្វើអ្វីមួយត្រូវចេះអត់ធ្មត់ អត់ធ្មត់កាន់តែខ្លាំង កាន់តែរកឃើញផ្លូវទៅកាន់ភាពជោគជ័យ”។ លោកបានលើកឧទាហរណ៍ជាក់ស្តែងផ្ទាល់ពីខ្លួនលោកថា “ខ្ញុំចេញរកស៊ីដំបូងខាតបង់ច្រើនណាស់ ខាតចំណេញៗអស់ពេលជាច្រើនឆ្នាំ តែខ្ញុំចេះអត់ធ្មត់នឹងវា ខាំមាត់សង្កត់ចិត្តធ្វើ មិនដែលបោះបង់ ទើបរកចំណេញឃើញ ហើយទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ”។ ដូច្នេះការធ្វើជំនួញយើងមិនអាចចេញធ្វើបានមួយខែ ទៅពីរខែ ក្លាយទៅជាអ្នកមានបានឡើយ វាតម្រូវឲ្យយើងចេះអត់ធ្មត់ ព្រោះពេលខ្លះការរកស៊ីដំបូង អ្នកខ្លះក៏ជួបបរាជ័យ អ្នកខ្លះទៀតក៏ត្រូវចំណាយពេលយូរឆ្នាំណាស់ ទើបរកឃើញផលចំណេញ។

LVMH ឫ Louis Vuitton គឺជាក្រុមហ៊ុនដ៏ប្រណិតមួយរបស់ប្រទេសបារាំង ដែលបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដែលរួមមាន Fashion house ហើយនិង Wines & Spirits ស្រាប្រភេទដែលគេហៅថា Henessy។
ការជោគជ័យខ្លាំងរបស់ក្រុមហ៊ុន LVMH។ LVMH ជាក្រុមហ៊ុនមួយដែលមាន៥ ក្រុមហ៊ុនធំៗ Bulgari, Fendi, Christian Dior, Sephora, Veuve Clicquot ដែលជាប្រភពចំណូលរបស់លោក Bernard Arnault ដែលក្រុមហ៊ុនទាំងអស់នោះរួមបញ្ចូលក្រុមហ៊ុនតូចៗជាច្រើនទៀតដូចជា Luxury fashion, Jewellry, beauty product, wines and Spirits ដែលជាក្រុមហ៊ុនលក់ សម្លៀកបំពាក់ គ្រឿងលង្ការ គ្រឿងសម្អាង ហើយនឹងស្រា។
សព្វថ្ងៃនេះ LVMH របស់លោក Bernard Arnault មានទៅដល់៧៥ Brands ម៉ាក់សញ្ញាទៅហើយដែលរួមបញ្ចូលផលិតផលមួយចំនួនដែលថ្មី ដូចជា Wines & Spirits, Fashion & Leather, Perfumes & Cosmetics, Watches Jewellery ។ យើងដឹងហើយថាក្រុមហ៊ុននេះមានផលិតផលសំបូរបែបដែលផ្គត់ផ្គង់លើទីផ្សារ ហើយស្របតាមតម្រូវការរបស់អតិថិជនទៀតផង ដែលមនុស្សលើពិភពលោកត្រូវការ ប្រើប្រាស់ជាប្រចាំ។ ចំណូលរបស់ក្រុមហ៊ុនមានគ្រប់វិនាទីទាំងអស់ ដូច្នេះហើយ ទើបក្រុមហ៊ុន LVMH មានកេរ្តិ៍ឈ្មោះហើយលោក Bernard Arnault ក៏មានគេស្គាល់ជាច្រើនផងដែរ។ ម៉្យាងវិញទៀត ក្រុមហ៊ុនរបស់លោកក៏វិនិយោគពីមនុស្សជាច្រើនផងដែរ ផ្គាប់ផ្សំជាមួយប្រាក់ចំណេញរបស់លោក ទើបលោកក្លាយជាមហាសេដ្ឋីលើពិភពលោក។
ការជោគជ័យលើការវិនិយោគ
ក្នុងឆ្នាំ១៩៩៨-២០០១ លោកបានវិនិយោគទៅលើក្រុមហ៊ុនជាច្រើនដូចជា Boom, LibertySurf និង Zebank ហើយលោកក៏បានវិនិយោគទៅលើក្រុមហ៊ុន Netflix ផងដែរ។
ឆ្នាំ២០០៧ Bleu Capital បានប្រកាសថាលោក កាន់កាប់ភាគហ៊ុនជាមួយ ក្រុមហ៊ុនអចលនទ្រព្យ Colony Capital នៅ California ហើយ ១០.៦៩% នៃផ្សារទំនើបធំជាងគេនៅបារាំង ហើយនឹងជា អ្នកចែកចាយអាហារលំដាប់ទី២ នៅលើពិភពលោក ដែលមានឈ្មោះថា Carrefour។ នៅឆ្នាំ២០០៨ លោកបានចូលរួមក្នុង Yacht Business មួយហើយលោកក៏បានទិញ Princess Yacht ក្នុងតម្លៃ២៥៣លានអឺរ៉ូ ក្រោយមកលោកបានកាន់កាប់ Royal Lent ស្ទើរតែទាំងអស់។
