ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

លោក Larry Tesler គឺជាអ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែល​បង្កើតទម្រង់កាត់ «Cut, Copy & Paste» ហើយលោកបានទទួល​មរណភាពរួចទៅហើយ​នៅ​អាយុ ៧៤ ឆ្នាំ​កាល​ពី​ថ្ងៃ​​ទី ២០ ខែមករា ឆ្នាំ២០២០ ប៉ុន្តែលោកត្រូវបានគេ​ស្គាល់ថាគឺ​ជា​អ្នក​បង្កើត​មុខងារ Cut, Copy និង Paste ដំបូង​គេ​បង្អស់​ ហើយបានបន្សល់ដល់អ្នកប្រើប្រាស់មកដល់សព្វថ្ងៃនេះ។

លោក Larry Tesler ដែលបាន​កើត​នៅ​ឆ្នាំ ១៩៤៥ ក្នុង​ទីក្រុង New York ប្រទេសសហរដ្ឋអាមេរិក។ លោក Larry Tesler បាន​ផ្ដើម​ធ្វើការ​ក្នុង​តំបន់ Silicon Valley នៅ​អំឡុង​ដើមឆ្នាំ​១៩៦០​។ លោក គឺជា​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​មួយ​ដែល​ធ្លាប់​ប្រឡូក​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​នៅ​អាមេរិក​ដូចជា Xerox PARC, Apple, Amazon, និង​ Yahooជាដើម​។ លោក ជា​អ្នកក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដែល​បាន​សិក្សា​មុខជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Standford ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។

នៅ​ឆ្នាំ ១៩៧៣ លោក​បាន​ចូល​បម្រើ​ការ​នៅ​ស្ថាប័ន PARC ហើយ​ជា​ពេល​ដែល​លោក​បាន​អភិវឌ្ឍ​នូវ​មុខងារ Cut, Copy និង Paste រហូត​ដល់ Concept មួយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទាំង​លើ​កម្មវិធី​សរសេរ Text Editor ក៏​ដូច​ជា​ដំណើរការ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​មូល។

លោក​ក៏​ធ្លាប់​ជា​អតីត​បុគ្គលិក​បម្រើ​ការ​ឲ្យ Apple ផង​ដែរ ដោយ​កាល​ពី​ឆ្នាំ ១៩៩៧ បាន​ទៅ​ចូលរួម​អភិវឌ្ឍ​លើ​ផលិតផល​មួយ​ចំនួន​មាន​ដូច​ជា Macintosh, QuickTime, Lisa និង​ Newton Tablet ហើយ​ពេល​នោះ​ក៏​មាន​មុខងារ Copy&Paste ដាក់​ដំំណើរការ​ស្រាប់​លើ​កុំព្យូទ័រ​ទាំង​នោះ​ដូច​គ្នា។

ក្រុមហ៊ុន Xerox នៅសហរដ្ឋអាមេរិក គឺជាកន្លែងដែលលោក Tesler បានចំណាយពេលមួយផ្នែកនៃអាជីពរបស់គាត់ក៏បានសម្តែងការគោរពចំពោះគាត់ក្នុងថ្ងៃមរណៈភាពនេះផងដែរ។ ក្រុមហ៊ុននេះបានសរសេរលើបណ្តាញសង្គម Tweeter របស់ខ្លួនថា៖ “ យើងសូមគោរពចំពោះអ្នកច្នៃប្រឌិតកម្មវិធី Cut, Copy & Past ហើយនឹងមានជាច្រើនទៀតគឺជាអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Xerox លោក Larry Tesler ការធ្វើការងាររបស់មនុស្សកាន់តែងាយស្រួលដូចសព្វថ្ងៃដោយសារគំនិតបដិវត្តរបស់គាត់មួយនេះ” ។

បើរំលឹកពីស្នាដៃការងារសំខាន់ៗជាច្រើនរបស់លោក ក្រៅពីជាបុគ្គលសំខាន់នៅក្រុមហ៊ុន Apple ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផលិតផល ការងារនៅមន្ទីរពិសោធន៍ AI របស់ស្ទែនហ្វដ រួមទាំងមានស្នាដៃជាច្រើន រហូតបានក្លាយទៅជាឥស្សរជនគួរឱ្យចាប់អារម្មណ៍មួយ ​នៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រតាំងពីជំនាន់មុន ​រហូតបច្ចុប្បន្ន។

​ហើយស្នាដៃដែលធ្វើឱ្យគ្រប់គ្នាចងចាំមិនភ្លេចនោះ ​គឺស្នាដៃ បង្កើតមុខងារ Copy Paste និង ​Cut លើគំព្យូរទ័រ ដោយមុខងារនេះត្រូវបានតំឡើងដំបូងគេនៅលើ software របស់ក្រុមហ៊ុន ​Apple ទៅលើ Lisa computer ក្នុងឆ្នាំ ១៩៨៣ និងក្រោយៗមកទើបមានការចែកចាយទៅលើគ្រប់ប្រភេទតាំងពីពេលនោះមក។

តែជារឿងគួរឱ្យសោកស្តាយ កន្លងមកយូរឆ្នាំ ក្រោយមកលោក Tesler ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ Xerox Palo Alto (PARC) ​ដែលជាអង្គភាពលោកធ្វើការចុងក្រោយបង្អស់ ​ប្រកាសថាលោកបានទទួលមរណភាពហើយនៅថ្ងៃចន្ទទី ​១៦ ​ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអាយុ ៧៤ឆ្នាំ ដែលនេះគឺជាការសោកស្ដាយនូវឥស្សរជនដ៏មានទេពកោសល្យមួយរូបនៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

ពីជនអន្តោប្រវេសន៍ និង ស្រ្តីជនជាតិស្បែកខ្មៅដំបូងគេក្លាយជាអនុប្រធានាធិបតីសបរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.