ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

លោក វូដ្រូ វិលសុន (Woodrow Wilson) ជាប្រធានាធិបតីទី១៨ ហើយក៏ជាប្រធានាធិបតីដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិក។ ដោយសារតែសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់លោក ដោយបានកាន់តំណែងជាប្រធានាធិបតីបានចំនួនពីរអាណត្តិ។ ក្រោមការដឹកនាំរបស់លោក មានបញ្ហាស្មុកស្មាញជាច្រើននៅក្នុងប្រទេសអាមេរិក ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់។

ប៉ុន្តែទម្រាំទទួលបានតំណែងជាប្រធានាធិបតីរបស់អាមេរិកនាពេលនោះ លោកក៏បានតស៊ូជំនះរាល់ការលំបាកមិនស្ទើរដែរ គឺនៅក្មេងដោយសារលោកតែសុខភាពរបស់លោកឋ្សោយពេក ដោយអាយុជាង១០ឆ្នាំទៅហើយលោកនៅតែមិនអាចអានអក្សរបាន។ នេះជាមូលហេតុដែលលោកមិនអាចចូលរៀននៅសាលារៀនដូចក្មេងដ៏ទៃបាន។ ក្រោយមកលោកក៏ត្រូវបានជំងឺតាមយាយីស្ទើរបាត់បង់ជីវិតម្ដងៗ។ យ៉ាងណាមិញអំណាចនៃការតាំងចិត្ត ជំនះបញ្ហាបានធ្វើអោយលោក វូដ្រូ វីលសុន បានសម្រេចតាមបំណងប្រាថ្នារបស់លោកមុនផុតជីវិតទៅវិញ។

កុមារភាព នឹង ចូលរៀនយឺតព្រោះតែជំងឺ

លោក វូដ្រូ វិលសុន បានកើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៥៦ នៅក្នុងទីក្រុង Staunton រដ្ឋ Virginia សហរដ្ឋអាមេរិក។ លោកជាកូនទីបីនៅក្នុងគ្រួសារក្នុងចំណោមបងប្អូន៤នាក់ ដែលមានឪពុកឈ្មោះ Joseph Ruggles Wilson ដែលជាអ្នកកាន់សាសនាយ៉ាងជាប់លាប់ និង ម្ដាយឈ្មោះថា Jassie Jannet Woodrow។ គ្រួសាររបស់លោកទាំងមូលបានផ្លាស់ទីលំនៅទៅកាន់ទីក្រូងColumbia នៃរដ្ឋ Carolina មុនពេលលោកមានអាយុបានត្រឹមតែ២ឆ្នាំ។ បើនិយាយអមពីលោក Woodrow Wilson តាំងពីអាយុនៅវ័យក្មេងមកម្លេះត្រូវបានឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះតែបញ្ហាសុខភាពរបស់លោក។ សុខភាពរបស់ វីដ្រូ វិលសុន មានលក្ខណះអន់ខ្សោយយ៉ាងខ្លាំង បើប្រៀបធៀបជាមួយក្មងដ៏ទៃដែលមានវ័យស្រករគ្នា។

ចំពោះការអប់រំវិញ វីដ្រូ វិលសុន មិនបានចូលសាលារៀនពីក្មេងនោះទេ ពោលគឺនៅអាយុ១០ឆ្នាំទៅហើយមិនទាន់អាចអានអក្សរបាននៅឡើយ។ តែក្រោយមកលោកបានព្យាយាមសិក្សា ពោលគឺការសិក្សាភាគច្រើនកើតចេញពីការព្យាយាមរៀនសូត្រ និង អានសៀវភៅដោយខ្លួនឯងនៅផ្ទះ ហើយក៏មានការណែនាំខ្លះៗពីក្រុមគ្រួសារ។ ប្រការនេះបានធ្វើអោយលោក វីដ្រូ វិលសុន ប្រឈមនឹងបញ្ហាក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹងផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដី អ្វីៗក៏មានការប្រសើរឡើងវិញតាមរយះការបន្តការព្យាយាមសិក្សារៀនសូត្រ ក៏ដូចជាហាត់ពត់លត់ដំចំណេះដឹងដោយខ្លួនឯងនោះ។ ក្រោយមកទៀតលោកបានចូលសិក្សាទាំងដែលខ្លួនមានអាយុច្រើនទៅហើយនោះនៅក្នុងសាលារៀនតូចមួយ។ អ្វីៗដែលជាការកត់សម្គាល់ បើទោះបីជាលោកមិនដែលបានចូលសាលារៀនជាផ្លូវការក៏ពិតមែនតែការសិក្សារបស់លោកគឺមិនចាញ់សិស្សដ៏ទៃនោះទេ។

នៅឆ្នាំ១៨៧៣ លោកក៏បានចូលសិក្សានៅមហាវិទ្យាល័យ Davidson នៅរដ្ឋ North Carolina ប៉ុន្តែការសិក្សានេះបានត្រឹមតែឆ្នាំទីមួយបុណ្ណោះដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលតម្រូវអោយលោកបោះបង់ចោលការសិក្សាដើម្បីធ្វើការសម្រាកព្យាបាលជំងឺ៊ បន្ទាប់ពីបានប្រសើរើងវិញពីស្ថានភាពជំងឺលោក វីដ្រូ វិលសុន ក៏បានចូលសិក្សាជាថ្មីដោយទៅសិក្សានៅសាកលវិទ្យាល័យPrinceton។ ការសិក្សានៅទីនោះលោកមានចាប់អារម្មណ៍ និង ពេញចិត្តយ៉ាងខ្លាំងទៅលើមុខវិជ្ជា ទស្សនះនយោបាយ ក៏ដូចជាប្រវត្តិសាស្ត្រ។ លោកក៏បានក្លាយទៅជាសិស្សដ៏សកម្មក្នុងការសិក្សានៅសាកលវិទ្យាល័យ។

នៅឆ្នាំ១៨៧៩ លោក វីដ្រូ វិលសុន ក៏បានចូលសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Virginia រយះពេល១ឆ្នាំ គឺមិនបានបញ្ចប់ការសិក្សានោះទេ។ ការដែលមិនបានបញ្ចប់ការសិក្សានេះ ក៏ដោយសារតែមូលហេតុដូចមុនដែរ ពោលគឺបញ្ហាសុខភាពរបស់លោកបានធ្លាក់ដុនដាបជាថ្មីម្ដងទៀត។ ក្រោយពីបានធូរស្បើយពីជំងឺលោកក៏បានចូលសិក្សាជាថ្មីឡើងវិញ។

ជីវិតក្នុងអាជីព នឹង ការងារដែលបម្រើក្ដីសុបិន

នៅឆ្នាំ១៨៨២ លោក វីដ្រូ វិលសុន ក៏បានចូលប្រលងធ្វើជាមេធាវី ដោយសារការប្រលងនោះលោកបានទទួលជោគជ័យយ៉ាងងាយបំផុតទាំងនឹកស្មានមិនដល់។ ប៉ុន្តែយ៉ាងណាលោកមានអាជីពជាមេធាវីមួយនេះមិនបានបម្រើដល់ក្ដីសុបិន្តរបស់លោកពេញលេញនោះទេ ព្រោះតែអ្វីដែលលោកបានពេញចិត្តពិតប្រាកដនោះគឺជាកិច្ចការនយោបាយទៅវិញ។ បន្ទាប់មកទៀតលោកក៏បានបោះបង់អាជីពជាមេធាវី ហើយដាក់ពាក្យចូលសិក្សានៅសាកលវិទ្យាល័យJohns Hoplins នៅឆ្នាំ១៨៨៣ ដោយសិក្សាទៅលើមុខជំនាញវិទ្យាសាស្ត្រនយោបាយ។

លោកទទួលបានសញ្ញាប័ត្របណ្ឌិតនៅឆ្នាំ១៨៨៦ពីសកលវិទ្យាល័យ Johns Hopkins។ ក្រោយមកលោកបានទៅបង្រៀននៅសាលាជាច្រើនហើយនៅឆ្នាំ១៨៩០ លោក វីដ្រូ វិលសុន ត្រូវបានតែងតាំជាប្រធានផ្នែកនិតិសាស្ត្រ និង សេដ្ឋកិច្ចនយោបាយប្រចាំនៅសាកលវិទ្យាល័យPrinceton។ លោកក៏តែងតែត្រូវបានគេបោះឆ្នោតក្នុងនាមជាសាស្ត្រាចារ្យពូកែ និង ល្បីល្បាញប្រចាំសកលវិទ្យាល័យផងដែរ។ នៅឆ្នាំ១៩០២ លោក វីដ្រូ វិលសុន​ត្រូវបានតែងតាំងជាប្រធាននៃសាកលវិទ្យាល័យPrinceton។

នៅក្នុងឆ្នាំ១៩០៦ លោក វីដ្រូ វិលសុន ស្ទើរតែនឹងបាត់បង់ជីវិតដោយសារតែដាច់សរសៃឈាមទៅហើយ។ ដោយសារបញ្ហារនេះក៏បានធ្វើអោយលោកសម្រាកព្យាបាលជំងឺអស់រយះពេលយ៉ាងយូរផងដែរ។ ក្រោយពីបានធូរស្រាលពីជំងឺលោកក៏បានចូលប្រឡូកនៅក្នុងឆាកនយោបាយដែលជាការងារនៃក្ដីស្រម៉ៃរបស់លោក ដោយបានចូលរួមជាមួយគណបក្សប្រជាធិតេយ្យ។ លោកក៏បានបញ្ចេញសកម្មភាពក្នុងសង្គមជាច្រើន។

នៅក្នុងឆ្នាំ១៩១០ លោកបានឈរឈ្មោះប្រកួតប្រជែងក្នុងតំណែងជាអភិបាលរដ្ឋ New Jersey និង បានឈ្នះឆ្នោតចូលកាន់តំណែងអភិបាលរដ្ឋនៅឆ្នាំ១៩១១ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ១៩១៣។ ក្នុងរយះពេលនៃការធ្វើជាប្រមុខដឹកនាំកិច្ចការក្នុងរដ្ឋ New Jersey នេះ ប្រជាប្រិយភាពរបស់លោកបានកើនឡើងយ៉ាងខ្លាំងដោយសារតែសមត្ថភាព និង ភាពប៉ិនប្រសពនវរបស់លោក។

ការងារក្នុងតំណែងជាប្រធានាធិបតី

លោក វីដ្រូ វិលសុន ក្រោយពីបានទទួលជោគជ័យក្នុងការដឹកនាំរដ្ឋ New Jersey​លោកបានបន្តឈរឈ្មោះប្រកួតប្រជែងក្នុងតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញម្ដង។ ទីបំផុតលោកក៏បានឈ្នះឆ្នោតហើយបានស្បថចូលកាន់តំណែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩១៣ បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី២៨។ ក្រោយពីបានកាន់តំណែងជាប្រធានាធិបតិអាមេរិក។

នៅរយះពេលមួយអាណត្តិរួចមក លោក វីដ្រូ វិលសុន បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅអាណត្តិទីពីរជាបន្តទៀត ហើយបានដឹកនាំសហរដ្ឋអាមេរិកដល់ឆ្នាំ១៩២១។ នេះអាចចាត់ទុកជាជៅគជ័យដ៏អស្ចារ្យបំផុតរបស់លោក វីដ្រូ​ វិលសុន ដែលបានតស៊ូរហូតដល់បានសម្រេចតាមបំណងប្រាថ្នាចុងក្រោយ ពោលគឺពីក្មេងដែលសឹងមិនអាចចូលរៀន តស៊ូរហូតបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោករហូតដល់ទៅ២អាណត្តិ។

ក្នុងរយះពេល២អាណត្តិនៃការកាន់តំណែងជាប្រធានាធិតីសហរដ្ឋអាមេរិក លោក វីដ្រូ វិលសុន បានដោះស្រាយបញ្ហាស្មុកស្មាញជាច្រើនសម្រាប់សហរដ្ឋអាមេរិក ដូចជាបញ្ហាសេដ្ឋកិច្ ការរក្សាប្រទេសអោយគេចផុតពីសង្គ្រាមលោកលើកទី១ ដែលកំពុងតែផ្ទុះឡើងនាអំឡុងពេលនោះ។ ជាងនេះទៅទៀតលោកបានធ្វើការកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទឿតរាប់ចាប់ពីបញ្ហាសិទ្ធមនុស្ស សិទ្ធសេរីភាព ប្រព័ន្ធច្បាប់ គោលនយោបាយការបរទេស នឹង ផ្សេងៗជាច្រើនទៀត។

ជីវិតអាពាហ៍ពិពាហ៍

បើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញ លោក វីដ្រូ សិលសុន មានប្រពន្ធពីរនាក់។ ប្រពន្ធទី១មានឈ្មោះថា Ellen Louise Axson រៀបការនៅឆ្នាំ១៨៨៥។ ដោយការរួមរស់ជាមួយប្រពន្ធទី១មានរហួពេលខ្លីតែប៉ុណ្ណោះ គឺនៅឆ្នាំ១៩១៤ លោកស្រី Ellen Louise Axson ក៏បានស្លាប់ដោយសារតែជំងឺនៅក្នុងពេលដែលលោក វីដ្រូ វិលសុន ទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីបាន១ឆ្នាំដំបូងមកម្លេះ។

ប្រពន្ធទី២របស់លោក វីដ្រូ វិលសុន បានជួយសម្រាលការងាររបស់លោកយ៉ងច្រើន។ លោកស្រី Edith Boilling Gate ត្រូវបានលោក វីដ្រូ វិលសុន ទុកចិត្តយ៉ាងខ្លាំង និង​បានប្រគល់ការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចការនយោបាយដើម្បីជួយសម្រាលបន្ទុករបស់លោក។ នៅក្នុងអាណត្តិទី២នៃជីវិតជាប្រធានាធិបតីលោក វិលសុន បានប្រឈមនឹងបញ្ហាសុខភាពជាច្រើនលើក ដូច្នេះរាល់ការងារសំខាន់ៗជាច្រើនត្រូវបានធ្លាក់ទៅលើប្រពន្ធទី២របស់លោក។ ជាពិសេសនៅឆ្នាំ១៩១៩ ជំងឺដាច់សរសៃឈាមបានយាយីជីវិតលោកជាថ្មីម្ដងទៀត។

បន្ទាប់ពីចប់អាណត្តិជាប្រធានាធិបតីនៅឆ្នាំ១៩២១ ប្ដីប្រពន្ធទាំងពីរនាក់ក៏បានទៅរស់នៅភាគពាយព្យនៃទីក្រុង វ៉ាស៊ីនតោន ឌី ស៊ី។ តហូតដល់ឆ្នាំ១៩២៤លោក វីដ្រូ វិលសុន ក៏បានទទួលមរភាពដោយសារជំងឺ ដោយស្ថិតនៅក្នុងវ័យ៦៧ឆ្នាំ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

តើលោក ដាញ់ ហុង អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដជាអ្នកណា?

ប្រវត្តិបុគ្គលល្បីៗ

លោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ

ប្រវត្តិបុគ្គលល្បីៗ

មេដឹកនាំតាលីបង់សំខាន់៥រូបដែលបានដឹកនាំក្រុមសកម្មប្រយុទ្ធមួយនេះ​

ប្រវត្តិបុគ្គលល្បីៗ

មហាវរក្សត្រខ្មែរ វាយអ្នកបំបែកទឹកដី និង បង្រូមបង្រួមនគរឡើងវិញ ព្រះបាទសូរ្យវរ្ម័នទី២

Leave a Reply

Your email address will not be published. Required fields are marked *