
និយាយពីចូលឆ្នាំដែលបានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡាដែលនិពន្ធដោយលោកលី ធាមតេង។ កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា ដែលមិត្ដអ្នកអាន កំពុងកាន់នៅដៃនេះ ពិតជាឯកសារពិសិដ្ឋមួយនៃប្រវត្ដិសាស្រ្ដខ្មែរយើង ។ សៀវភៅប្រវត្ដិវិទ្យា ឬ អត្ថបទណាមួយដែលស្ដីពីស្រុកខ្មែរ មិនដែលចន្លោះឈ្មោះឯកសារជីវ តាក្វាន់នេះឡើយ។ កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រទេសរបស់ខ្លួនមិនដែលនរណាមួយមិនស្គាល់ឈ្មោះ ជីវ តាក្វាន់ទេ។
ពេលបុណ្យចូលឆ្នាំ
គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះ មានឈ្មោះថា កតិក( កក្តិក?)។ នៅពីមុខវាំងគេមានសង់វេទិកាមួយយ៉ាងធំ ដែលអាចដាក់បានមនុស្សជាងមួយពានក់ ហើយគេចង់ប្រទីបជ្វាលា និង ផ្កាភ្ញីចាដើម លំអទៅលើថ្នាក់នោះ។ នៅពីមុខដែលឃ្លាតពីទីនោះប្រមាណជា២០០ហត្ថ មានទីលានមួយទៀត គេបន្តឈើជារោងរន្ទាដែលមានកំពស់ ដល់ទៅជាង២០០ហត្ថ ក្នុងយប់នោះគេមានអុជកាំជ្រួចរន្ទា ឬផាវបី-បួន ឬប្រាំកន្លែង។ នៅក្នុងរោងនោះមានសុទ្ធតែមន្ត្រីធំ-តូច គ្រប់ជាន់ថ្នាក់។
វាលានោះ ស្តេចក៏យាង ចេញមកទត កាំជ្រួច រន្ទា និង ផាវដែលអុជនៅខាងក្រៅចម្ងាយ១០០លី តែគេអាចមើលឃើញ និង ស្តាប់ឮសូរយ៉ាងច្បាស់ ឮ ខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង។ មន្ត្រី និង ជាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន និង ម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន។នៅក្នុងពិធីនោះ ស្តេចបានអញ្ជើញពួកទូតបរទេសទៅចូលរួមផងដែរ។ គេធ្វើដូចនេះ អស់រយៈពេលកន្លះខែបានចប់។
នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធីនេះគេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង។ ខែទី៥គេទទួលយកទឹកមន្តព្រះពុទ្ធពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រយកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយហើយអុំនាវានៅលើគោក(អុំទូកគោក) ឯស្តេចយាងឡើងលើកើយប្រាសាទទតមកពិធីនេះ។
ខែទី៧ធ្វើពិធីដុតភ្នំស្រូវ។ពេលនោះស្រូវទើបទើបតែនឹងទុំថ្មី គេទទួកយកមកតាមទ្វារខាងត្បូង ហើយគេគរទុកដុត ថាជាំការបូរជាចំពោះព្រះពុទ្ធ។មានស្រីៗជាច្រើនណាស់ជិះរទេះឬជិះដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះរាជដំណាក់។ខែទី៨ធ្វើពីធីអៃឡាំ ពិធីនេះគេរាំរែក។គេចាត់អ្នករាំនិងអ្នកភ្លេងពូកែៗចូលទៅរាំអៃឡាំ ឯក្នុងវាំងរាល់ថ្ងៃ។
ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត។ពីធីនេះស្តេចក៏អញ្ជើញពួកទូតប្រទេសក្រៅមកចូលទស្សនាផងដែរ។ គេធ្វើដូច្នេះរះុតដល់គ្រប់ដប់ថ្ងៃ។ឯខែដទៃទៀតខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ។អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្រ្តដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃ ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ។
បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែរដែរ។ ខែដែលត្រូវលើកនោះគឺខែទី៩ (ការពិតយើងលើកតែខែទី៨ គឺខែអាសាធ ប៉ុន្តែនេះគឺ លោកជីវតាខ្វាន់និយាយតាមខ្មែរជំនាន់ដើមដេលគេរាប់ពី១រោចខែអាសាធទៅដល់១៥កើតខែស្រាពណ៌ចាត់ជាខែទី៩។) ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ។ក្នុងមួយយប់គេចែកចេញជាប្រាំយាម។ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគញនានៅស្រុកចិនហៅថា កាយ ពី ភៀវ ជូ ។
អ្នកស្រុកនេះគ្មានប្រើនាមត្រកូល(សែ) គ្មានឈ្មោះហើយមិនចេះកត់ថ្ងៃខែកំនើតផង ភាគច្រើន គេយកឈ្មោះ ថ្ងៃដែលកើត ថៅជាឈ្មោះមនុស្ស។តាមក្បួនយាមថា ក្នុងមួយសប្តាហ៍មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃ អាក្រក់ ហើយថ្ងៃណាត្រូវចេញដំដើរបែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម។ពូកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ។ ឆ្នាំទាំង១២មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរតែគេហៅឈ្មោះខុសគ្នាឧបមាដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឈ្នាំមាន់ហៅថា ឡាក់ ឆ្នាំជ្រូកហៅថា ចេកលូ និងឆ្នាំគោ ហោធា គូ ជាដើម។