ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

បុរស់ខ្លាំងរុស្សីលោក វ្លាឌីមៀរ ពូទីនគឺជាអតិតមន្ត្រីចោរកម្ម និង ជាអ្នកនយោបាយ​ប្រទេសរុស្សដ៏ល្បីល្បាញ ដោយលោកបានកាន់តំណែងជាប្រធានាធិបតីរុស្សីដំបូងពីចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ និងម្ដងទៀតនៅឆ្នាំ២០១២ ដល់ពេលបច្ចុប្បន្ននេះ។​ ហើយអ្វីដែលពិសេសនោះគឺការវាយប្រហារទៅលើប្រទេសអ៊ុយគ្រែននាពេលថ្មីៗនេះ ដែលបង្ករអោយមានសារពត៌មានក៏ដូចជាមនុស្សជាច្រើនមានការស្ម័ក្រចិត្តចូលរួមជាមួយកងទ័ពអ៊ុយគ្រែនក្នុងការប្រយុទ្ធទប់ទល់នឹងកងទ័ពប្រទេសរុស្សីដោយរដ្ឋាភិបាលអ៊ុយគ្រែនប្រកាសពីការបង្កើតកងទ័ពអន្តរជាតិ ដោយមិនគិតវីសារចំពោះប្រជាជនប្រទេសណាមួយជុំវិញពិភពលោកចង់ចូលរួមដោយស្ម័គ្រចិត្តទៅកាន់ប្រទេសអ៊ុយគ្រែន។​

ឥឡូវយើងងាកមកស្គាល់ពីបុរស់ខ្លាំងរុស្សី វ្លាឌីមៀរ ពូទីនជាអ្នកណា?​

លោក វ្លាឌីមៀរ ពូទីន ដោយមានឈ្មោះពេញថា វ្លាឌីមៀរ៉ូវិច ពូទីន​ ដោយបានកើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ នៅក្នុង ទីក្រុងសេនភីថឺស្បឺក (Saint Petersburg)​ ប្រទេសសហភាសូវៀត​ ដែលចប្ចុប្បន្នជាទឹកដីនៃប្រទេសរុស្សី។ គាត់ជាកូនពៅក្នុងចំណោមបងប្អូន៣នាក់ ក្នុងគ្រួសារមធ្យមមួយ ដោយម្ដាយជាអ្នកបម្រើការនៅក្នុងរោងចក្រ ចំណែកឪពុកជានាយទាហានជើងទឹករបស់អតីតសហភាពសូវៀត។កាលនៅវ័យកុមារអាយុ ១២ឆ្នាំ គាត់បានចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុន យូដូ (ក្បាច់គុនជប៉ុន) និង សាំបូ (ក្បាច់គុណរុស្ស៊ី)។

លោកពូទីនបានសិក្សាច្បាប់នៅសាកលវិទ្យាល័យ Leningrad State ដែលជាកន្លែងគ្រូរបស់គាត់គឺលោក Anatoly Sobchak ហើយក្រោយមកលោកក៏បានក្លាយជាអ្នកនយោបាយកំណែទម្រង់ឈានមុខគេនៃសម័យ ចលនាកំណែទម្រង់នយោបាយបក្សកុម្មុនីស្តសូវៀត។ លោកពូទីនគ៏បានបម្រើការរយះពេល១៥ឆ្នាំ ជាមន្រ្តីចារកម្មបរទេសសម្រាប់គណៈកម្មាធិការសន្តិសុខរដ្ឋ (KGB) រួមទាំងប្រា៦ឆ្នាំបម្រើការនៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ខាងកើត។

នៅឆ្នាំ១៩៩០ គាត់បានចូលនិវត្តន៍ជាមន្ត្រីចារកម្ម KGB ដោយមានថានន្តរស័ក្គឋានៈជាវរសេនីយ៍ទោ ហើយបានត្រលប់ទៅប្រទេសរុស្ស៊ីវិញដើម្បីក្លាយជាផ្នែកមួយនៃសាកលវិទ្យាល័យ Leningrad State ជាមួយនឹងការទទួលខុសត្រូវសម្រាប់ទំនាក់ទំនងខាងក្រៅរបស់ស្ថាប័ន។ មិនយូរប៉ុន្មានលោកពូទីនបានក្លាយជាទីប្រឹក្សារបស់លោក Sobchak ដែលជាអភិបាលក្រុង St. Petersburg ដោយបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងគេ។ ហើយពូទីនក៏ចាប់ផ្ដើមមានទំនុកចិត្តពីលោក Sobchak យ៉ាងឆាប់រហ័ស ការបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការសម្រេចកិច្ចការផ្សេងៗ។ ក្រោយនៅឆ្នាំ ១៩៩៤ ពូទីនក៏បានឡើងកាន់តំណែងជាអភិបាលរងទី១។

នៅឆ្នាំ១៩៩៦ ពូទីនបានផ្លាស់ទៅទីក្រុងមូស្គូ ជាកន្លែងដែលគាត់បានចូលរួមជាមួយបុគ្គលិកប្រធានាធិបតី លោក Pavel Borodin ដែលជាប្រធានរដ្ឋបាលរបស់វិមានក្រឹមឡាំង ហើយលោកក៏បានធ្វើការនៅក្នុងវិមានប្រធានាធិបតី។ នៅខែកក្កដាឆ្នាំ១៩៩៨ លោកប្រធានាធិបតី Boris Yeltsin បានតែងតាំងលោក ពូទី ជានាយកសេវាសន្តិសុខសហព័ន្ធ ហើយមិនយូរប៉ុន្មានពូទីនបានក្លាយជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល។ លោកប្រធានាធិបតី Boris Yeltsin ដែលកំពុងស្វែងរកអ្នកស្នងមរតកដើម្បីកាន់តំណែងក្នុងជួររដ្ឋាភិបាលរបស់គាត់ ហើយក៏បានតែងតាំងលោក ពូទីន ជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៩៩។

អាណត្តិទី១​ និង ទី២ ក្នុងនាមជាប្រធានាធិបតីរុស្សី

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោកប្រធានាធិបតី​ Boris Yeltsin បានប្រកាសលាលែងពីតំណែងដោយមិនបានធ្វើការព្រាងទុក ហើយបានតែងតាំងលោកពូទីន ជាប្រធានាធិបតីស្តីទី។ ដោយសន្យាថានឹងកសាងប្រទេសរុស្ស៊ីដែលទន់ខ្សោយឡើងវិញ ភាពតឹងតែង និង ជ្រើសរើសពូទីនជាបេក្ខភាពប្រធានាធិបតិ សម្រាប់ការប៉ឆ្នោត ហើយបានឈ្នះការបោះឆ្នោតនៅខែមីនា ឆ្នាំ២០០០ ជាមួយនឹងសំឡេងប្រហែល ៥៣ភាគរយ។ ក្នុង​នាម​ជា​ប្រធានាធិបតី លោក​បាន​ព្យាយាម​បញ្ចប់​អំពើ​ពុករលួយ និង ​បង្កើត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​មាន​ការ​គ្រប់គ្រង​យ៉ាងតឹងតែងបំផុត។

លោកពូទីនបានអះអាងភ្លាមៗនូវការគ្រប់គ្រងលើតំបន់ និង សាធារណរដ្ឋចំនួន ៨៩របស់រុស្ស៊ី ដោយបែងចែកវាទៅជាស្រុកសហព័ន្ធថ្មីចំនួន៧ ដែលនីមួយៗដឹកនាំដោយតំណាងដែលត្រូវបានតែងតាំងដោយប្រធានាធិបតី។​ មិនត្រឹមតែប៉ុណ្ណោះពូទីនកីបានធ្វើការកំណែទម្រង់នូវច្បាប់ដើម្បីដកសិទ្ធមន្ត្រីដែលមានឥទ្ធិពលមួយចំនួនថែមទៀតផង។ ពូទីនក៏បានប្រឈមមុខនឹងស្ថានភាពដ៏លំបាកមួយនៅក្នុងតំបន់ Chechnya ជាពិសេសពីពួកឧទ្ទាមដែលបានធ្វើការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ និង ការវាយប្រហារដោយទ័ពព្រៃទៅលើកងទ័ពរុស្ស៊ីពីភ្នំក្នុងតំបន់។ ក្នុងឆ្នាំ ២០០២ លោក ពូទីន បានប្រកាសបញ្ចប់យុទ្ធនាការយោធា ប៉ុន្តែចំនួនអ្នកស្លាប់នៅតែមានកម្រិតខ្ពស់

លោក ពូទីន បានជំទាស់យ៉ាងខ្លាំងចំពោះប្រធានាធិបតីអាមេរិកលោក George W. Bush​ នៅឆ្នាំ២០០១ ចុះពោះការសម្រេចចិត្តក្នុងការបោះបង់ចោ​លសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិកឆ្នាំ១៩៧២។ ជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា លើសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ លោកពូទីនបានសន្យាផ្តល់ជំនួយ និង កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងភេរវករ និង សម្ព័ន្ធមិត្តរបស់ពួកគេ ដោយផ្តល់ជូននូវការប្រើប្រាស់ដែនអាកាសរបស់រុស្ស៊ីសម្រាប់ការបញ្ជូនមនុស្សធម៌ និងជំនួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

យ៉ាង​ណា​ក៏​ដោយ ពូទីន​បាន​ចូល​រួម​ជាមួយ​អធិការបតី​អាល្លឺម៉ង់ Gerhard Schröder និង ​ប្រធានាធិបតី​បារាំង Jacques Chirac ក្នុងឆ្នាំ២០០២​​ ដល់ ២០០៣ ដើម្បីប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិក និង អង់គ្លេសក្នុងការប្រើប្រាស់កម្លាំងដើម្បីបណ្តេញរដ្ឋាភិបាលរបស់លោក Saddam Hussein នៅក្នុងប្រទេសអ៊ីរ៉ាក់។

ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់រុស្សីក្រោមការដឹកនាំដោយបុរស់ខ្លាំងពូទីន បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអូសបន្លាយក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ដូច្នេះលោកពូទីន ត្រូវបានជ្រើសរើសជាប្រធានាធិបតីយ៉ាងងាយស្រួលក្នុងខែមីនា ឆ្នាំ២០០៤។ នៅក្នុងការបោះឆ្នោតសភាក្នុងខែធ្នូ ឆ្នាំ២០០៧ គណបក្សរបស់លោក Putin បានឈ្នះអាសនៈភាគច្រើនលើសលប់ បើទោះបីជាមានភាបអយុត្តិធម៌ខ្លះក៏ដោយ ក៏លទ្ធផលនៅតែបញ្ជាក់ពីអំណាចរបស់លោកពូទីន។ ជាមួយនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញក៏បានបង្ខំឱ្យលោកពូទីនចុះចេញពីតំណែងនៅឆ្នាំ២០០៨ គាត់បានជ្រើសរើសលោក Dmitry Medvedev ជាអ្នកស្នងតំណែងរបស់គាត់។

ពូទីន ក្នុងនាមជានាយករដ្ឋមន្ត្រីរុស្សី

ភ្លាមៗបន្ទាប់ពីលោក Medvedev បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែមីនា ឆ្នាំ២០០៨ ដោយភ្លូកទឹកភ្លូកដី លោក Medvedev បានតែងតាំងលោក ពូទីន ជានាយករដ្ឋមន្ត្រីរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលកាន់តំណែងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៨ ហើយសភារុស្ស៊ីបានបញ្ជាក់ពីការតែងតាំងនៅថ្ងៃបន្ទាប់។ ទោះបីជាលោក Medvedev មានការអះអាងកាន់តែខ្លាំងនៅពេលដែលអាណត្តិរបស់គាត់បានរីកចម្រើនក៏ដោយ ប៉ុន្តែលោក Putin នៅតែត្រូវបានចាត់ទុកថាជាអំណាចដ៏សំខាន់នៅក្នុងវិមានក្រឹមឡាំង។

ខណៈពេលដែលអ្នកខ្លះបានប៉ាន់ស្មានថាលោក Medvedev អាចនឹងឈរឈ្មោះសម្រាប់អាណត្តិទីពីរ គាត់បានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ២០១១ ថាគាត់ និង ពូទីន នឹងរង់ចាំសមាជក្នុងគណបក្ស។ ភាពមិនប្រក្រតីដែលរីករាលដាលនៅក្នុងការបោះឆ្នោតសភាក្នុងខែធ្នូ ឆ្នាំ២០១១ បានបង្កឱ្យមានរលកនៃការតវ៉ាដ៏ខ្លាំង ហើយលោកពូទីនបានប្រឈមមុខនឹងចលនាប្រឆាំងដ៏ខ្លាំងក្លាគួរឱ្យភ្ញាក់ផ្អើលក្នុងការប្រជែងតំណែងប្រធានាធិបតីនេះ។v

យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១២ លោក ពូទីន ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ទី​បី។ មុន​ការ​ឡើង​កាន់​តំណែង​របស់​ពូទីន បានប្រគល់​អំណាច​គ្រប់គ្រង​គណបក្ស​ទៅ​ឲ្យ​លោក Medvedev។ គាត់ត្រូវបានចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ហើយសកម្មភាពដំបូងរបស់គាត់នៅពេលឡើងកាន់តំណែងគឺការតែងតាំងលោក Medvedev ឱ្យធ្វើជានាយករដ្ឋមន្ត្រី។

អាណត្តីទី៣ក្នុងនាមជាប្រធានាធិបតី

ក្នុងឆ្នាំដំបូងរបស់លោកពូទីន ដែលចូលកាន់តំណែងជាប្រធានាធិបតីត្រូវបានកំណត់លក្ខណៈដោយកិច្ចខិតខំប្រឹងប្រែងដ៏ជោគជ័យមួយ ដើម្បីរារាំងចលនាតវ៉ា។ មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួល​បាន​មូលនិធិ​ពី​បរទេស​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា “ភ្នាក់ងារ​បរទេស”។ ភាពតានតឹងជាមួយសហរដ្ឋអាមេរិកបានផ្ទុះឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១៣ នៅពេលដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) លោក Edward Snowden បានស្វែងរកការជ្រកកោននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីបានបង្ហាញពីអត្ថិភាពនៃកម្មវិធី NSA សម្ងាត់មួយចំនួន។ លោក Snowden ត្រូវបានអនុញ្ញាតឱ្យបន្តនៅក្នុងប្រទេសរុស្ស៊ី។

លោកពូទីនបានប្រារព្ធខួបលើកទី២០ នៃការអនុម័តរដ្ឋធម្មនុញ្ញក្រោយសូវៀតក្នុងខែធ្នូ ឆ្នាំ២០១៣ ដោយបញ្ជាឱ្យដោះលែងអ្នកទោសប្រហែល ២៥០០០ នាក់ពីពន្ធនាគាររុស្ស៊ី។ នៅក្នុងចលនាដាច់ដោយឡែកមួយ លោកបានផ្តល់ការលើកលែងទោសដល់លោក Mikhail Khodorkovsky អតីតប្រធានក្រុមហ៊ុនប្រេង Yukos ដែលត្រូវបានជាប់ពន្ធនាគារជាងមួយទសវត្សរ៍ ក្រោមបទចោទប្រកាន់ដែលមនុស្សជាច្រើននៅក្រៅប្រទេសរុស្ស៊ីបានអះអាងថា មានហេតុផលនយោបាយ។

ជម្លោះជាមួយអ៊ុយគ្រែន

នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ នៅពេលដែលរដ្ឋាភិបាលរបស់អ៊ុយគ្រែន លោកប្រធានាធិបតី Viktor Yanukovych ត្រូវបានផ្ដួលរំលំ បន្ទាប់ពីការតវ៉ាជាច្រើនខែ លោក Yanukovych បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី។ ដោយបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នក្នុងទីក្រុងគៀវ ហើយលោកពូទីនបានស្នើសុំការយល់ព្រមពីសភាក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ី។

នៅដើមខែមីនា ឆ្នាំ២០១៤ កងទ័ពរុស្ស៊ី និង ក្រុមទាហានប៉ារ៉ាដែលគាំទ្ររុស្ស៊ីបានគ្រប់គ្រងទាំងស្រុងតំបន់គ្រីមៀរ ដែលជាតំបន់ស្វយ័តអ៊ុយក្រែន ដែលប្រជាជនភាគច្រើនជាជនជាតិរុស្សី។ នៅក្នុងការបោះឆ្នោតប្រជាមតិមួយដែលបានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា អ្នកស្រុកនៅគ្រីមៀរ បានបោះឆ្នោតដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី ហើយរដ្ឋាភិបាលលោកខាងលិចបានបដិសេធនូវការធ្វើសមាជបែបនេះ ហើយបានធ្វើការហាមឃាត់ និង ការបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងសមាជិកដែលស្និទ្ធនិងពូទីន។

ភាពតានតឹងរវាងអ៊ុយគ្រែន សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ជាមួយនឹងរបបដឹកនាំរបបបុរស់ខ្លាំងរុស្សីក្នុងការចុះហត្ថលេខាទទួលស្គាល់តំបន់គ្រីមៀរថាជាផ្នែកមួយនៃសហព័ន្ធរុស្សី។​ ក្នុងខែមេសា ឆ្នាំ២០១៤ ក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធរុស្សីបានរឹបអូសយកអគាររដ្ឋាភិបាលនៅទូទាំងភាគអាគ្នេយ៍អ៊ុយក្រែន ដែលបង្កឱ្យមានជម្លោះប្រដាប់អាវុធជាមួយរដ្ឋាភិបាលក្នុងទីក្រុងគៀវ។ លោកពូទីនបានហៅតំបន់នេះថា Novorossiya (“រុស្ស៊ីថ្មី”) ដោយបានលើកឡើងពីការទាមទារពីសម័យអធិរាជ ហើយទោះបីជាសញ្ញាទាំងអស់ចង្អុលបង្ហាញពីការចូលរួមរបស់រុស្ស៊ីក្នុងការបះបោរក៏ដោយ ក៏ពូទីនបានបដិសេធយ៉ាងម៉ឺងម៉ាត់ថាមិនមានដៃក្នុងការប្រយុទ្ធនោះទេ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលផ្ទុកមនុស្ស ២៩៨នាក់បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយភស្តុតាងជាច្រើនបង្ហាញថា វាត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួចពីដីទៅអាកាសដែលផលិតដោយរុស្ស៊ី បាញ់ចេញពីទឹកដីដែលគ្រប់គ្រងដោយពួកឧទ្ទាម។ បណ្តាប្រទេសលោកខាងលិចបានឆ្លើយតបដោយការរឹតបន្តឹងរបបដាក់ទណ្ឌកម្ម ហើយវិធានការទាំងនោះ រួមជាមួយនឹងការធ្លាក់ចុះនៃតម្លៃប្រេង បានបញ្ជូនសេដ្ឋកិច្ចរុស្ស៊ីឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។

នៅឆ្នាំ២០១៥ រុស្សី ដែលដឹកនាំដោយបុរស់ខ្លាំងពូទីនបានធ្វើការពិភាក្សាជាមួយមេដឹកនាំពិភពលោកផ្សេងៗដើម្បីស្វែងរកដំណោះស្រាយពីការបញ្ឈប់បាញ់គ្នាដែលបានអួសបន្លាយអស់រយះពេលជាយូរមកហើយ។ បើទោះបីជាមានការព្រមព្រៀងគ្នាក៏ពិតមែនក៏ការប្រឈមមុខគ្នាដោយអាវុធនៅតែបន្តមានជារឿយៗ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

ប្រវត្តិបុគ្គលល្បីៗ

ពីជនអន្តោប្រវេសន៍ និង ស្រ្តីជនជាតិស្បែកខ្មៅដំបូងគេក្លាយជាអនុប្រធានាធិបតីសបរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.