
ការចាប់ផ្តើមអាជីវកម្មគឺជាការចាប់ផ្តើមមួយនៃពេលវេលាដ៏គួរឱ្យរំភើបនៅក្នុងជីវិតរបស់អ្នក។ ភ្លាមៗនោះអ្នកនឹងឃើញខ្លួនអ្នកស្ថិតក្នុងពិភពថ្មីនៃការផ្តល់អាជ្ញាបណ្ណ ការធានារ៉ាប់រង ការធ្វើទីផ្សារ និង ការជួល។ យើងបានបង្កើតបញ្ជីផ្ទៀងផ្ទាត់ដើម្បីជួយណែនាំអ្នកតាមរយៈដំណាក់កាលដំបូងនៃការបង្កើតអាជីវកម្ម សូមអនុវត្តតាមជំហានខាងក្រោមដើម្បីជួយអ្នកក្នុងការសម្រេចចិត្តថាតើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការរកស៊ីហើយឬនៅ។
១. កំណត់ថាតើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ
ការចូលធ្វើអាជីវកម្មសំរាប់អ្នកជាលើកដំបូងនឹងផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកប្រកបដោយវិជ្ជាជីវៈហើយអាចមានការប្តេជ្ញាចិត្តខ្ពស់ផ្នែកហិរញ្ញវត្ថុ។ ជំនួញរបស់អ្នកជោគជ័យ ឬ បរាជ័យ គឺអាស្រ័យលើរឿងជាច្រើនរួមទាំងសមត្ថភាពរបស់អ្នកគំនិតផ្តួចផ្តើម និង សមត្ថភាពក្នុងការធ្វើការក៏ដូចជាបរិយាកាសសេដ្ឋកិច្ច និង ធុរកិច្ច។
២. វាយតំលៃគំនិតអាជីវកម្មរបស់អ្នក
មធ្យោបាយតែមួយគត់ដែលអ្នកអាចដឹងបាន គឺតាមរយៈការស្រាវជ្រាវទីផ្សារ។ នេះអាចរួមបញ្ចូលការស្រាវជ្រាវព័ត៌មានអំពីអាជីវកម្មនេះ ការវិភាគពីការប្រកួតប្រជែង និង ការស្ទង់មតិអតិថិជន កំណត់ភាពខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (ការវិភាគ SWOT) នៃគំនិតអាជីវកម្មរបស់អ្នក។ វិភាគការស្រាវជ្រាវទីផ្សាររបស់អ្នកជាមួយនឹងគំនិតបើកចំហ និង មិនលំអៀង។ ប្រសិនបើការស្រាវជ្រាវរបស់អ្នកបង្ហាញថាជំនួញដែលបានស្នើឡើងមានភាពបរាជ័យខ្ពស់ អ្នកអាចបញ្ឈប់វា ឬ ស្វែងវិធីសាស្ត្រផ្សេងដើម្បីធ្វើការបន្ត។
៣. កសាងផែនការអាជីវកម្មរបស់អ្នក
ទោះបីជាដំបូងវាហាក់ដូចជាមានការងារច្រើនក៏ដោយ ផែនការអាជីវកម្មដែលបានរៀបចំយ៉ាងល្អអាចជួយសន្សំសំចៃពេលវេលានិងប្រាក់ចំណូលក្នុងរយៈពេលវែង និង ជួយអ្នកឱ្យមានសុវត្ថិភាពក្នុងអាជីវកម្ម។
៤. ជ្រើសរើសរចនាសម្ព័ន្ធជំនួញរបស់អ្នក
នៅពេលដែលអ្នកបានបង្កើតភាពជោគជ័យនៃគំនិតអាជីវកម្មរបស់អ្នក អ្នកនឹងត្រូវសម្រេចចិត្តលើរចនាសម្ព័ន្ធដែលសាកសមនឹងអាជីវកម្មរបស់អ្នកនិងស្ថានភាពពិសេសរបស់វា។
៥. ស្វែងយល់បន្ថែមអំពីរចនាសម្ព័ន្ធអាជីវកម្មនិងផលប៉ះពាល់ពន្ធ
មានកាតព្វកិច្ចផ្នែកច្បាប់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់ផ្តើមអាជីវកម្មរួមទាំងអាជ្ញាប័ណ្ណការចុះបញ្ជីពន្ធនិងការធានារ៉ាប់រង។ មុនពេលចាប់ផ្តើមការជួញដូរសូមប្រាកដថាអ្នកយល់ដឹងពីកាតព្វកិច្ចផ្លូវច្បាប់ដើម្បីជៀសវាងការពិន័យ។
៦. បង្កើតក្រុមគាំទ្ររបស់អ្នក
វាជាការល្អគួរតែជួបអ្នកផ្ដល់ប្រឹក្សាដែលគួរឱ្យទុកចិត្តដែលអាចជួយអ្នកក្នុងការចាប់ផ្តើមអាជីវកម្មហើយបន្ទាប់មកជួយអ្នកក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នក។ ក្រុមគាំទ្ររបស់អ្នកអាចរួមបញ្ចូលគណនេយ្យករ មេធាវី ឬ សមាគមឧស្សាហកម្ម។
៧. បង្ហាញពីហិរញ្ញវត្ថុរបស់អ្នក
ផ្នែកដ៏សំខាន់មួយនៃការដំណើរការអាជីវកម្មខ្នាតតូច គឺការស្វែងយល់ពីរបៀបរៀបចំ និង គ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។ អ្នកចាំបាច់ត្រូវដឹងថាតើអ្នកអាចមានលទ្ធភាពចាប់ផ្តើមអាជីវកម្ម និង ប្រាក់ប៉ុន្មានដែលអ្នកត្រូវការ។ វាមិនត្រឹមតែការចំណាយលើការចាប់ផ្តើមរបស់អ្នកនោះទេ អ្នកក៏ត្រូវវាយតម្លៃពីរបៀបដែលអ្នកនឹងទទួលបានលុយដើម្បីបរិច្ចាគថវិកាសម្រាប់អនាគតរបស់អ្នកផងដែរ។
៨. ការស្វែងរកទីផ្សារលើអាជីវកម្មរបស់អ្នក
អាជីវកម្មខ្នាតតូចជាច្រើនបានបង្កើតគំនិតអាជីវកម្មដ៏អស្ចារ្យមួយហើយបន្ទាប់មកបានបរាជ័យក្នុងការធ្វើទីផ្សារ។ អ្នកត្រូវចេញនិងផ្សព្វផ្សាយអំពីផលិតផល ឬ សេវាកម្មរបស់អ្នកទៅឱ្យមនុស្សដែលត្រូវការដើម្បីបង្កើតអាជីវកម្ម។ ការផ្សព្វផ្សាយនិងការលក់ គឺជាផ្នែកមួយនៃដំណើរការអាជីវកម្ម ប៉ុន្តែវាក៏ត្រូវមានការចូលរួមពីកត្តាជាច្រើន។
ទាំងនេះវាគ្រាន់តែជំហានជាមូលដ្ឋានសម្រាប់អោយអ្នកធ្វើការពិចារណាមុនពេលដែលអ្នកផ្ដើមធ្វើអាជីវកម្ម។