អាជីវកម្ម

តើមានភាពខុសគ្នដូចម្ដេចចំពោះការគិតរវាងអ្នកមាន និង អ្នកក្រ?

តើអ្នកមានអ្វីដែលអ្នកត្រូវការដើម្បីក្លាយជាមនុស្សជោគជ័យ? មិនថាអ្នកធ្វើ ឬ មិនធ្វើក៏ដោយអ្នកតែងតែអាចកែលម្អនៅចំណុចដែលអ្នកកំពុងខ្វះខាត។

រឿងដ៏អស្ចារ្យនោះ គឺថាប្រសិនបើអ្នកក្រីក្រពេលនេះអ្នកអាចផ្លាស់ប្តូរអ្វីដែលអ្នកធ្វើនិងរបៀបដែលអ្នកគិត។ អ្នកអាចក្លាយជាអ្នកជោគជ័យ នៅពេលអ្នកចាប់ផ្តើមធ្វើអ្វីដែលត្រឹមត្រូវ៖

អ្នកមានគឺមានគោលដៅច្បាស់លាស់ តែ អ្នកក្រមិនមាន

ការបង្កើតគោលដៅ វាអាស្រ័យលើផ្នត់គំនិត និង មហិច្ឆិតារបស់អ្នក ដើម្បីជួយអ្នកឱ្យកាន់តែរលូន។ វាត្រូវបានគេរកឃើញថាអ្នកមានប្រហែល ៨០ ភាគរយកំពុងផ្តោតទៅលើការសំរេចគោលដៅមួយ។ បើគ្មានការបង្កើតគោលដៅណាមួយទេការប្រឹងប្រែងរបស់អ្នកអាចគ្មានអ្វីទាល់តែសោះ។

អ្នកមានត្រូវបានរៀបចំ ប៉ុន្តែ អ្នកក្រីក្រមិនមាន

មុនពេលគេងអ្នកមានភាគច្រើនធ្វើឱ្យបញ្ជីការងារត្រូវធ្វើដែលជួយពួកគេឱ្យប្រើប្រាស់ពេលវេលាតិចនៅថ្ងៃស្អែកដើម្បីបញ្ចប់ការងារ ខណៈពេលដែលអ្នកក្រមិនសប្បាយចិត្តជាមួយនឹងភារកិច្ចច្រើនមិនទាន់បញ្ចប់នោះទេ។ ដូច្នេះអ្វីដែលការងាររបស់អ្នកព្យាយាមធ្វើវាដោយមានផែនការ និង ចំណាយពេលអោយបានត្រឹមត្រូវ។

See the source image

អ្នកក្រីក្រចូលចិត្តលុយច្រើនជាងពេលវេលា ដែលអ្នកមានបែរជាចូលចិត្តពេលវេលាច្រើនជាង

វាជាការពិតដែលយើងរត់តាមលុយដោយវិនិយោគពេលវេលាដ៏មានតម្លៃរបស់យើង។ អ្នកអាចនឹងទទួលបានទុនមកវិញខ្លះ ប្រសិនបើអ្នកបរាជ័យក្នុងអាជីវកម្មរបស់អ្នក ប៉ុន្តែវាមិនអាចទៅរួចទេដែលអ្នកមិនអាចមានរយៈពេល ១ ម៉ោងកន្លងទៅបានទេ។ អ្នកដែលមានទ្រព្យសម្បត្ដិតែងតែយកចិត្តទុកដាក់ តាមពេលវេលាដើម្បីបំពេញនូវការរំពឹងទុក និង បទពិសោធរបស់ពួកគេ ខណៈដែលអ្នកក្រមានការពេញចិត្តចំពោះប្រាក់កាសអ្វីក៏ដោយប៉ុន្តែកុំរង់ចាំពេលវេលាច្រើនដើម្បីទទួលបានឱកាសកាន់តែប្រសើរឡើង។

See the source image

អ្នកក្រមិនហ៊ានទិញរបស់ថ្លៃៗ តែអ្នកមានហ៊ាន

ទ្រព្យសម្បត្តិដែលអ្នកមានប្រើប្រាស់ គឺវាថ្លៃណាស់ កុំគិតវាអី យើងគ្មានលទ្ធភាពទេ ប៉ុន្តែអ្នកមាន គិតថារបស់ដែលថ្លៃៗក៏ពិតមែន យើងក៏មានលទ្ធភាពទិញវាដែរ បើទោះបីជាពេលនេះយើងគ្មានប្រាក់ដ៏ដោយ តែវាស្ថិតនៅត្រង់ថា យើងត្រូវធ្វើយ៉ាងណាដើម្បីអាចទិញវាបាន។

See the source image

អ្នកមានប្រដៅកូនឲ្យចេះបង្កើតថ្មី និង ប្លែកៗ តែ អ្នកក្រខ្លាចមិនចុះចំណោមគេ

អ្នកមានប្រដៅកូនឲ្យចេះរកនឹកធ្វើអ្វី និង បង្កើតអ្វីថ្មីៗ ប្លែកៗ ដើម្បីឲ្យគេចាប់អារម្មណ៍ តែ អ្នកក្របារម្មណ៍ខ្លាចសង្គមថា ឆ្កូត ឬ រស់នៅក្នុងសង្គមមិនចុះចំណោមគេ ដោយសារតែធ្វើអ្វីៗប្លែកៗពីគេពេក។

See the source image

អ្នកក្រមិនទិញធានារ៉ាប់រង តែអ្នកមានគាត់ហ៊ានចំណាយ

ការទិញធានារ៉ាប់រងសុខភាព និង ទ្រព្យសម្បត្តិ គឺជាការខ្ជះខ្ជាយខ្លាំងណាស់ឲ្យតែយើងយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នទៅបានហើយ វានិងមិនមានបញ្ហាកើតឡើងឡើយ។ ចំណែកអ្នកមាន សុខភាព និង ទ្រព្យសម្បត្តិរបស់គេ ត្រូវបានធានារ៉ាប់រង ខ្ញុំមិនដែលភ័យព្រួយនិងការបាត់បង់ ដោយប្រការណាមួយឡើយ។

See the source image

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព