ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិតស៊ូដ៏អស្ចារ្យរបស់ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពពិភពលោក Nelson Mandela

ជីវ​ប្រវត្តិ​​​លោក Nelson Mandela បង្ហាញ​​ថា លោក​​​ជា​​ម​នុស្ស​​​សំខាន់​​បំផុត​​​សម្រាប់​​​ពិភព​លោក ដែល​ជា​និ​ម្មិត​​រូប​​នៃ​​ការ​​រើបម្រាស​ពី​របប​​ជិះ​ជាន់ ​ប្រកាន់​ពូជសា​សន៍ និង​​ ជា​ជ័យ​លាភី​​រង្វាន់​​ណូ​បែលសន្តិ​ភាព​ដែល​​ជាប់​ពន្ធនាគារ​​យូរ​​ជាង​គេ​នៅ​ក្នុង​​ពិភព​លោក ​មុននឹង​​លោក​​ឡើង​ជា​ប្រធានា​ធិបតី​​អាហ្វ្រិក​​ខាង​ត្បូង។​
លោក Nelson Mandela កើត​នៅ​ថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ១៩១៨ នៅ​ភូមិ Mvezo នៅ​អាហ្វ្រិក​ខាងត្បូង។ លោក​មានឈ្មោះ​ពេញ​ដែល​គេ​ហៅ​នៅក្នុង​ក្រុម​សហគមន៍​ដែល​លោក​រស់នៅ​ថា Nelson Rolihlahla Mandela។ ក្នុង​ជីវិត​របស់លោក លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន៣ដង​រួចមកហើយ ដោយ​បច្ចុប្បន្ន​លោក​មានកូន​បង្កើត​ចំនួន១០នាក់ និង​ចៅ​បង្កើត​ចំនួន១៧នាក់។

ក្នុងនាម​ជា​មេធាវី​មួយរូប​ នា​ឆ្នាំ១៩៤៤ លោកNelson Mandela បានចូលរួម​ក្នុង​ចលនា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​ជាមួយ​គណបក្ស​សមាជជាតិ​អាហ្វ្រិក។ កាលនោះ​លោក Nelson Mandela បាន​ប្រឈម​នឹង​ការស្លាប់​ម្តង​រួចទៅហើយ នៅ​ឆ្នាំ១៩៦៤ ដោយ​លោក​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម Apartheid។

ក្រុម​ខាងលើ​បាន​ចាប់ខ្លួន​លោក​ជាមួយ​បក្សពួក​ប្រឆាំង​ចំនួន៨នាក់​ទៀត នាំ​ឡើង​តុលាការ​អំពី​សកម្មភាព​របស់​លោក​ ហើយ​ត្រូវ​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ នៅ​កោះ​ Robben​ នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​ទី​ក្រុង​ Cape Town។​

លោក​បាន​ចំណាយ​ពេល​ ១៨​ ឆ្នាំ​ នៅ​ទី​នោះ​ហើយ​បាន​ប្រកែក​មិន​ព្រម​ទទួល​សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​ដែល​ថា​នឹង​ដោះលែង​លោក​ បើ​សិន​ជា​លោក​បោះ​បង់​ចោល​ការ​តស៊ូ​ដោយ​អាវុធ​របស់​អង្គការ​ ANC។ បន្ទាប់មក​ពួកគេ​បាន​ប៉ុនប៉ង ដាក់ទោស​លោក​ប្រហារជីវិត។ តែ​ទីបំផុត លោក​បាន​ជាប់​ក្នុង​ព​ន្ធា​គារ​ជិត២៧ឆ្នាំ គិតពី​ឆ្នាំ១៩៦៤ រហូតដល់ ១៩៩០។

ក្នុងកំឡុងពេល​ជាប់ឃុំ​នៅ​កោះ Robbin ពួក​ផ្តាច់ការ Apartheid បាន​បង្ខំ​ឱ្យ​លោក​ធ្វើការ​ជា​ទម្ងន់ ក្នុង​សិប្បកម្ម​កាប់​ថ្ម។ ការងារ​ដោយ​បង្ខំ​ខាងលើ​បាន​បន្សល់​ឱ្យ​លោក គឺ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ព្រោះ​កម្ទេច​ថ្ម​បាន​ចូលទៅក្នុង​ផ្លូវដង្ហើម របស់លោក និង​ ជំងឺឆ្លង​នានា។

ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក​ត្រូវបាន​របប Apartheid ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ នា​ឆ្នាំ១៩៩០ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Frederick​ de Klerk​ បាន​ដាក់​គណបក្ស​នយោបាយ​ទាំង​អស់ ឲ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ភាគ​ច្រើន​ ។

បន្ទាប់មក​លោក​បានទទួល​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នា​ឆ្នាំ១៩៩៣ ស្តីអំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ ដោយលោកបាន​ចែក​រំលែក​រង្វាន់​ Nobel​ សន្តិភាព​ ជា​មួយ​លោក​ de Klerk​ ដែល​ធ្លាប់​ជា​សត្រូវ​ដ៏​ជូរចត់​របស់​លោក​ សម្រាប់​វិភាគទាន​នៅ​ក្នុង​ដំណាក់កាល​សន្តិភាព​នៅ​ក្នុង​ប្រទេស​ អាហ្វ្រិក​ខាង​ត្បូង។​ បន្ទាប់​ពី​បាន​ទទួល​រង្វាន់​ លោក​ Mandela​ បាន​ថ្លែង​សរសើរ​ប្រជាពលរដ្ឋ​ អាហ្រ្វិក​ខាង​ត្បូង។​

«អ្នក​ទាំង​អស់​បាន​បង្កើត​សង្គម​មួយ​ ដែល​ទទួល​ស្គាល់ថា​មនុស្ស​ទាំង​អស់​បាន​កើត​មក​មាន​សិទ្ធិ​ស្មើៗ​គ្នា»។

ហើយ១ឆ្នាំ​បន្ទាប់ លោក​ត្រូវបាន​ប្រជាជន​អាហ្វ្រិក​ខាងត្បូង បោះឆ្នោត​ជ្រើស​ជា​ប្រធានាធិបតី ស្បែក​ខ្មៅ​ដំបូង​អ​ង្អ​ស់ ដោយ​ទទួលបាន​សំឡេង ៦៦%។ ក្រោយ​បាន​ឈ្នះ​ឆ្នោត​ទី​មួយ​រវាង​ពូជសាសន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ អាហ្វ្រ៊ីក​ខាង​ត្បូង​ លោក​បាន​ទទួល​ពិធី​សម្ភោធ​ឲ្យ​ឡើង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​ប្រទេស​នេះ​ ក្នុង​ជន្មាយុ​ ៧៥​ ឆ្នាំ។

«ជា​ដាច់​ខាត​ ប្រទេស​ដ៏​ល្អ​អស្ចារ្យ​នេះ​នឹង​មិន​ត្រឡប់​ទៅ​រក​បទ​ពិសោធន៍​នៃ​ការ​សង្កត់​សង្កិន​ដោយ​មនុស្ស​មួយ​ក្រុម​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ទៀត​ ជា​ថ្មី​ទៀត​ឡើយ»។

កាលនោះ​លោក​មកពី​គណបក្ស សមាជជាតិ​អាហ្វ្រិក (ANC)។ ដែល​បក្ស​ខាងលើ​មាន​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រើ​ង​អើ​ង​ព័ណ៌​សម្បុរ។ ជាពិសេស​ជា​បក្ស​ដែល​កាន់អំណាច​សព្វថ្ងៃ នៅ​អាហ្វ្រិក​ខាងត្បូង​ផងដែរ។ លោក​ Mandela ​បាន​ទទួល​ការ​គោរព​ថ្នាក់​អន្តរជាតិ​សម្រាប់​ការ​ផ្សះ​ផ្សារ​ជាតិ​ឡើង​វិញ​របស់​ប្រទេស​ អាហ្វ្រិក​ខាង​ត្បូង។​

លោក​ Mandela​ បាន​ប្តេជ្ញា​ខ្លួន​លោក​ភាគ​ច្រើន​ទៅ​លើ​ការ​ប្រមែ​ប្រមូល​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ឲ្យ​ចូល​ក្នុង​យុគ​សម័យថ្មី​នេះ​ដើម្បី​ធ្វើ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឲ្យ​មាន​ការ​អប់រំ​ល្អ។​ លោក​ក៏​ជា​អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​ក្នុង​ថ្នាក់​អន្តរជាតិ​ផងដែរ។
Nelson Mandela បាន​បំរើការ ជា​ប្រ​ធានា​ធិបតេយ្យ​ពេញ​មួយ​អាណត្តិ និង​ បន្ទាប់មក​បន្តធ្វើ​ជា​រដ្ឋ​បុរស​និង​ ដឹកនាំ​យុទ្ធនា​ការប្រឆាំង​ជម្ងឺអេដស៍​មុនពេល​លោក​ចូលនិវត្តន៍​ពី​ជីវិត​សាធារណៈ​នៅ​ឆ្នាំ២០០៤។

ក្នុង​តំណែង​ជា​ប្រធានាធិបតី​ លោក​ Mandela​ បាន​ទទួល​ការ​រិះគន់​អំពី​ការ​មិន​ដោះស្រាយ​ជម្ងឺ​ឆ្លង​ AIDS​ នៅ​ក្នុង​ប្រទេស​ អាហ្វ្រិកខាង​ត្បូង។​ ក៏​ប៉ុន្តែ​ក្នុង​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ជីវិត​របស់​លោក​ លោក​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​នាំ​មុខ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​ AIDS និង ជាអ្នកការពារសិទ្ធកុមារផងដែរ។​

«ទាំង​អស់​គ្នា​ យើង​អាច​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​ AIDS​ ហើយ​ធានា​ឲ្យ​មាន​អនាគត​ដ៏​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​គ្នា»។​

ក្នុង​ប្រទេស​មួយ​ដែល​បែក​បាក់​ដោយ​សារ​ជម្លោះ​ខាង​ពូជសាសន៍​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ លោក​ Nelson​ Mandela​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ​ ជា​បុរស​ម្នាក់​ដែល​ប្តូរ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ចេញ​ពី​អំពើ​ហិង្សា​និង​ សំអប់​ ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​និង​ការ​យោគ​យល់​គ្នា​ច្រើន​ជាង​មុន​យ៉ាង​សម្បើម។

លោក Nelson Mandela ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នាទី​ក្រុង Johannesburg កាលពីដើមឆ្នាំ២០១៣នេះ ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ ហើយថ្មីៗកន្លង​ទៅនេះ គេ​បាន​សន្និដ្ឋានថា លោក​បាន​ស្និត​ក្នុង​ដង្ហើមចុងក្រោយ​ទៅហើយ គឺ​លោក​អាច​បន្ត​ជីវិត​បាន​ដោយ​ការប្រើប្រាស់​ខ្យល់​ដង្ហើម​សប្ប​និម្មិត ប៉ុណ្ណោះ។ ពោលគឺ​គេ​ចង់ឱ្យ​លោក​បន្ត​ជីវិត​បាន​រហូត​ដល់ ថ្ងៃ​ខួបកំណើត​គម្រប់៩៥ឆ្នាំ​របស់លោក​កាលពី​ថ្ងៃទី១៨ កក្កដា​ ឆ្នាំ​២០១៣​កន្លងទៅនេះ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ប្រធានាធិបតីអាសហរដ្ឋអាមេរិច និង បណ្ដាប្រទេសជាច្រើនផ្សេងៗទៀតដែលបានអញ្ជើញទៅចូលរួមគោរពវិញ្ញាណខ័ណ្ឌរបស់បិតាបង្រូបបង្រួមជាតិ Nelson Mandela៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?