ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិស្ថាបនិក KFC ដ៏ជូរចត់នៅពីក្រោយភាពជោគជ័យ

បើនិយាយពីអាហារបំពង KFC (Kentucky Fried Chicken) គឺគេគិតទៅដល់លោក Colonel Sanders ដែលជាស្ថាបនិក និងការបង្កើតនៅការច្នៃប្រឌិតនូវអាហារភ្លៅមានបំពងមានរស់ជាតិឈ្ងុយឆ្ងាញ់ និងដែលមានភាពល្បីល្បាញពេញពិភពលោក។ ប៉ុន្តែមុននិងទទួលបាននូវភាពជោគជ័យនេះគាត់ក៏ទទួលរងនូវភាពបរាជ័យជាច្រើនលើកដែលលោកអ្នកមិនធ្លាប់បានដឹង។

លោក Colonel Sanders កើតនៅថ្ងៃ ០៩ ខែកញ្ញា ឆ្នាំ ១៨៩០ នៅក្នុង Henryvill រដ្ឋ Indiana សហរដ្ឋអាមេរិច។ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ នៅពេលដែលគាត់មានអាយុទើបតែ៦ឆ្នាំ Sanders គាត់បានក្លាយជាអ្នកទទួលខុសត្រូវ និង ការថែទាំប្អូនប្រុស និង ប្អូនស្រីរបស់គាត់។

នៅអាយុ១០ឆ្នាំ គាត់បានធ្វើការងារជាច្រើនដូចជា ចំការ អ្នកធ្វើការនៅកន្លែងរថភ្លើង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ តែមិនបានប៉ុន្មានផង ម្ដាយរបស់គាត់បានរៀបការជាមួយបុរសម្នាក់ទៀត ដែលធ្វើអោយគាត់មិនពេញចិត្តនឹង ឪពុកចុងរបស់គាត់នោះទេ ដែលជាហេតុធ្វើអោយមានការមិនចុះសម្រុងនិងគ្នា ហើយគាត់បានឈប់រៀននៅត្រឹមថ្នាក់ទី៧។

នៅអាយុ១៣ឆ្នាំ គាត់បានចាកចេញពីផ្ទះតែម្នាក់ឯងដើម្បីធ្វើការជាអ្នកគូររូបនៅក្នុងរទេះសេះ នៅក្នុងទីក្រុង Indianapolis ។ អាយុ១៤ឆ្នាំ គាត់ផ្លាស់ប្ដូរទីលំនៅទៅរស់នៅភាគខាងត្បូងនៃរដ្ឋ Indiana ធ្វើការនៅក្នុងកសិដ្ឋានមួយកន្លែងនៅទីនោះ។ នៅអាយុ១៦ឆ្នាំ គាត់បានធ្វើការក្លែងបន្លំនូវឯកសារសំបុត្រកំណើត និង បានបំពេញបែបបទដើម្បីធ្វើការជាអ្នកបររទេះ នៅប្រទេសគុបារ។

នៅអាយុ១៩ឆ្នាំ គាត់បានធ្វើការនៅកន្លែងរថភ្លើង និង បានជួបនារីម្នាក់គឺ Josephine និងបានរៀបការជាមួយគ្នា យ៉ាងឆាប់រហ័យខណៈពេលដែលពួកគេជួបគ្នាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់មកពួកគាត់មានកូន៣នាក់ គឺ កូនប្រុសម្នាក់ និង ស្រី២នាក់  តែជាអកុសលកូនប្រុសតែម្នាក់របស់គាត់បានស្លាប់ដោយសារគ្រុនក្ដៅ ដែលបង្ករដោយមេរោគ។

បន្ទាប់មកទៀតគាត់ផ្លាស់ប្ដូរដោយធ្វើជាអ្នកពន្លត់អគ្គិភ័យ តែបានបាត់បង់ទៅវិញដោយសារតែមានជម្លោះជាមូយមិត្តរួមការងារ។ ក្រោយពីបាត់បង់ការងារ Sanders គាត់ និង កូនស្រីទាំងពីររបស់គាត់ជាមួយឪពុកម្ដាយក្មេករបស់គាត់ ហើយគាត់ក៏បានយកចំណេះដឹងផ្នែកច្បាប់ដែលគាត់បានរៀន មកបើករបរជាមេធាវី តែក៏ត្រូវបានបិទទ្វារទៅវិញ សោយសារមានបញ្ហាជាមួយអតិថិន។

គាត់ក៏បានសម្រេចចិត្តទៅរស់នៅជាមួយម្ដាយបង្កើតរបស់គាត់ នៅ Henryvill ធ្វើជាអ្នកបំរើនៅរថភ្លើង ​ហើយ ជាអ្នកលក់ធានារ៉ាប់រងអាយុជីវិត។ នៅឆ្នាំ១៩២២ បានបង្កើតក្រុមហ៊ុនទូកចម្លង មួយដែលបានធ្វើទូកនៅលើទន្លេអូហៃយ៉ូរវាងទីក្រុង Jeffersonville និង Louisville ។ ហើយគាត់បានដើរប្រមូលភាគហ៊ុនផ្សេងៗដើម្បីក្លាយជាម្ចាស់ម្នាក់ ហើយគាត់ក៏ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមហ៊ុន តែមិនដល់មួយឆ្នាំផងគាត់ក៏ធ្វើការលាឈប់។

Sanders បានសម្រេចលក់ភាគហ៊ុនទូកចម្លងរបស់គាត់ក្នុងតម្លៃ ២២.000 ដុល្លារ (៣១៦.០០០ដុល្លារ​បច្ចុប្បន្ន) ហើយបានប្រើលុយនោះ ដើម្បីបង្កើតក្រុមហ៊ុនផលិតចង្កៀងអេពីធីលីន (ឧស្ម័នឥតពណ៌សម្រាប់ធ្វើការអុជបំភ្លឺ)។ ការបណ្តាក់ទុននេះគឺបានបរាជ័យ បន្ទាប់ពីក្រុមហ៊ុន Delco បានណែនាំចង្កៀងអគ្គិសនីដែលវាត្រូវបានលក់តាមការផ្តល់ឥណទាន។

Sanders បានធ្វើការផ្លាស់ទៅរស់នៅ ក្រុងWinchester រដ្ឋ Kentucky ដោយលោកធ្វើការជាអ្នកលក់ដូរ តែក្រុមហ៊ុនដែលលោកត្រូវបានបិទទ្វារពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយទៀតដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

នៅឆ្នាំ១៩៣០​ ក្រុមហ៊ុនប្រេងដ៏ល្បីល្បាញមួយមានឈ្មោះថា Shell បានផ្ដល់ឲ្យ Sanders នូវស្ថានីយ៍សេវាកម្មមួយកន្លែង នៅ North Corbin រដ្ឋ Kentucky ដោយមិនគិតថ្លៃសម្រាប់ការជួលឡើយ តែបង់ឱ្យក្រុមហ៊ុនវិញជាភាគរយនៃការលក់។ Sanders ចាប់ផ្ដើមធ្វើការលក់នូវអាហារភ្លៅមាន់របស់គាត់ ដោយធ្វើការលក់ជាបឋមទៅកាន់អ្នកដែលរស់នៅតំបន់ជិតភោជនីយដ្ឋាន។  ខណៈពេលដែលកំពុងតែដំណើរនៃការលក់នេះ Sanders ក៏មានគូរប្រជែងមួយផងដែរ គឺ Matt Stewart ដែលបានវាយប្រហារដោយកាំភ្លើងទៅលើបុគ្គលិកក្រុមហ៊ុន Shell ដែលធ្វើការជាមួយSanders ដែលបណ្ដាលអោយបុគ្គលិកម្នាក់បានស្លាប់ ក្រោយមក Matt Stewart ត្រូវបានតុលាការចោទប្រកាន់អោយធ្វើការជាប់ពន្ធាគារពីបទមនុស្សឃាត។

បន្តិច​ម្ដង​ៗ ​ប្រជាប្រិយ​ភាព​​របស់​គាត់​​កាន់​តែត្រូវបាន​គេ​ស្គាល់​ច្រើន​​ ហើយ​​ស្ថានីយ​​របស់​គាត់​កាន់​តែ​ល្បី​​ស្ទើរ​ទូទាំង​រដ្ឋ​ Kentucky រហូតដល់​​គេ​ហៅ​ថា​ Kentucky Fried Chicken of Harland Sandersទៀតផង។

នៅឆ្នាំ១៩៤៧​ គាត់បានធ្វើការលែងលះជាមួយប្រពន្ធទីមួយរបស់គាត់គឺអ្នកស្រី Josephine ហើយបានរៀបការជាមួយ អ្នកស្រី Claudia នៅឆ្នាំ១៩៤៩។ នៅឆ្នាំ ១៩៥២ លោក Sanders បានធ្វើការផ្ដល់សិទ្ធអោយធ្វើការលក់បន្តនៅសាច់មាន់បំពងជាលើដំបូង ជាហេតុធ្វើអោយប្រជាប្រិយភាព នៃម៉ាកយីហោរបស់គាត់ ក៏ដូចជាចំណូលគឺមានការកើនឡើងយ៉ាងឆាប់រហ័ស។

ប៉ុន្មានឆ្នាំក្រោយមក ជាអកុសល ជីវិតរបស់Sanders ត្រូវបានជួបនូវវិបត្តបំណុលដែលតម្រូវអោយគាត់ធ្វើការលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដោយសារតែការលក់គឺមានមានធ្លាក់ចុះយ៉ាងខ្លាំងដែលមិនអាចធ្វើកាស្ដារបាន។

ក្រោយពីការធ្លាក់ខ្លួនគ្មានលុយសូម្បីតែបន្តិចនោះគាត់តែងតែគិតគ្រប់ពេលថាគួរធ្វើដូចម្ដេចដើម្បីបានលុយស្រោចស្រង់ជីវិតគាត់ឡើងវិញ។ គាត់ក៏បង្ខំចិត្តធ្វើការលក់រូបមន្តធ្វើភ្លៅមាន់បំពងទៅកាន់ភោជនីយដ្ឋានផ្សេងៗជាច្រើននៅក្នុងសហរដ្ឋអាមេរិច។​ ការលក់នេះហើយដែលធ្វើអោយគាត់កាន់តែមានភាពល្បីល្បាញ ហើយយីហៅ KFC ត្រូវបានគេទទួលស្គាល់ ដោយផ្ដល់អោយគាត់មានទឹកប្រាក់ប្រមាណ ៣.៥លានដុល្លារ។

ឆ្នាំ ១៩៨០ នៅក្នុងអាយុ៩០ឆ្នាំ Harland Sanders បានស្លាប់ដោយសារមហារីកគ្រាប់ឈាម និង ជម្ងឺសូត។​ មុនពេលដែលគាត់ស្លាប់គាត់តែងតែធ្វើដំណើរទៅមើលទីតាំងក្រុមហ៊ុនដែលទទួលសិទ្ធធ្វើការលក់បន្តនៅតាមបណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោក និង បានបង្កើតភោជនីយដ្ឋានផ្ទាល់ខ្លួន ឈ្មោះថា Claudia Sanders Dinner House ជាមួយនិង ប្រពន្ធរបស់គាត់៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ និង ដំបូន្មានអប់រំកូនល្អៗរបស់ភរិយាប្រធានាធិបតីចិន លោក ស៊ី ជីងពីង អ្នកស្រី Peng Liyuan

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតិតភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យា Bill Gate លោកស្រី Melinda Gate

ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីវ័យក្មេង Kylie Jenner ដែលបង្កើតទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារត្រឹមអាយុ២៣ឆ្នាំ

ប្រវត្តិបុគ្គលល្បីៗ

លោក​កាឡា​ស្នីកូវ​ អ្នក​បង្កើត​កាំ​ភ្លើង​ AK-47 ដែល​លក់​ដាច់​ជាង​គេ​បំផុត​លើ​ពិភព​លោក​