ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិរបស់ ស្តាលីន ជាកូនសិស្សរបស់ លេនីន និងជាមេដឹកនាំបដិវត្តន៍ម្នាក់

ស្តាលីន មិនមែនឈាមជ័ររុស្សីទេ តែជាជនជាតិចរ៍ចៀ បិតាមាតារបស់ស្តាលីន មិនចេះនិយាយភាសារុស្សីឡើយ ចំណែកស្តាលីនក៏និយាយរុស្សីបែបសំនៀងចរ៍ចៀ។ ពាក្យថា “ស្តាលីន” មិនមែនឈ្មោះពិតនោះទេ ឈ្មោះពិតរបស់បុរសនេះគឺ Yosif Visarionovitch Dzhugasshyili ពាក្យថា “ស្តាលីន” ប្រែថា “ដែក” ជារហស្សនាមឬឈ្មោះបង្កប់ដែលនៅគ្រាដំបូង គឺជាឈ្មោះបង្កប់ពិតមែន គឹក្នុងការចាប់ផ្តើមធ្វើបដិវត្តន៍ម្នាក់ៗ ក៏ត្រូវប្រើឈ្មោះបង្កប់ហើយទំនាក់ទំនងគ្នាដោយឈ្មោះបង្កប់។

See the source image

ឈ្មោះប្រភេទនេះក្នុងភាសាបារាំងហៅថា Nom de Revolution ប្រែថាឈ្មោះបដិវត្តន៍។ ក្រោយមកពេលការបដិវត្តន៍ចប់សព្វគ្រប់ហើយ ក៏នៅរលឹកនឹកដល់ឈ្មោះដែលធ្លាប់ប្រើមកទើបនាំយកមកប្រើតទៅទៀត។ ចំណែកមនុស្សដែលមិនមែនជាអ្នកធ្វើបដិវត្តន៍ក៏តាំងឈ្មោះបង្កប់របស់ខ្លួនដែរ ដូច្នេះបុគ្គលសំខាន់ៗនៅរុស្សីសម័យនេះសុទ្ធតែប្រើរហស្សនាមទាំងអស់ហ្នឹង ឈ្មោះដែលនាំគ្នាហៅថាម៉ូឡូតហ្វ វ៉ូរ៉ូឈីរ៉ហ្វ លិតវិណហ្វ កាខាណូវិតឆ៍ និងផ្សេងៗ ទៀតទាំងអស់សុទ្ធតែជារហស្សនាម ឬឈ្មោះបដិវត្តន៍។

អ្នកដែលដឹងច្បាស់រឿងរហស្សនាមរបស់ពួកបារាំង ប្រហែលជាជ្រាបហើយថាពួកបារាំងគេទទួលស្គាល់ឈ្មោះបង្កប់ ឬរហស្សនាមត្រឹមត្រូវតាមច្បាប់ ពួកអ្នកនិពន្ធ អ្នកតន្ត្រី និងសិល្បករទាំងឡាយ អាចប្រើរហស្សនាមធ្វើនីតិកម្មតាមច្បាប់បាន។

See the source image

ស្តាលីនកើតនៅ គ.ស. ១៨៧៩ បិតាជាជាងស្បែកជើង បានទទួលការសិក្សាត្រឹមក្នុងវត្តប៉ុណ្ណោះ ហើយត្រូវបានដេញចេញពីវត្តដោយហេតុផលថា “ស្តាលីនជាក្មេងដែលមិនអាចទុកចិត្តបាន” លុះអាយុបាន១៧ ឆ្នាំក៏ចូលជាសមាជិកបក្សនយោបាយឈ្មោះថាគណៈប្រជាធិបតេយ្យ ញុះញង់ពួកកម្មករឲ្យរឹងទទឹងចំពោះលទ្ធិរាជានិយម។

ស្តាលីនត្រូវបានចាប់ខ្លួននៅ គ.ស. ១៩០២ ជាប់គុកមួយឆ្នាំរួចហើយត្រូវបានបញ្ជូនទៅសៃប៊ីរៀអស់រយៈពេល ៧ឆ្នាំ ក្នុងរវាងនេះក៏គេចទៅគេចមក និងត្រូវបានចាប់ជាច្រើនដងទៀត លុះកើតមហាសង្រ្គាមកន្លងមក ក៏ជាឱកាសឲ្យផ្តួលរបបរាជានិយមបាន ដោយលេនីនជាមេបដិវត្តន៍ហើយស្តាលីនគ្រាន់តែជាសិស្សរបស់លេនីនប៉ុណ្ណោះ។

តាមការពិតលេនីនមិនចូលចិត្តស្តាលីនឡើយ ហេតុដែលមិនចូលចិត្តព្រោះឃើញថាស្តាលីនជាមនុស្សមានមហិច្ឆតាខ្លាំងណាស់ គាត់មើលឃើញស្ថានការណ៍ឆ្ងាយដឹងថាតទៅមុខ ស្តាលីននឹងក្លាយជាមនុស្សសំខាន់ជាងខ្លួនទៅទៀត។ លេនីនបានព្យាយាមកំចាត់ស្តាលីនជាច្រើនដង ដល់ថ្នាក់ណែនាំឲ្យសិស្សដទៃចុះឈ្មោះបណ្តេញស្តាលីនចេញពីតំណែងលេខាធិការគណៈបូលសេវិក (Bolsheviks) តែដែលមិនអាចកម្ចាត់បាន។

See the source image

ព្រោះហេតុពីរប្រការគឺ ប្រការទីមួយ ស្តាលីនជាមនុស្សមានសមត្ថភាពហើយធ្វើការងារបានល្អពិត មួយប្រការទៀតគឺស្តាលីនធ្វើមិនដឹងរឿងដែល លេនីន គិតចង់កំចាត់ខ្លួនមិនដែលនិយាយសម្តែងការតូចចិត្ត ឬបញ្ចេញភាពមិនពេញចិត្តចំពោះលេនីន ឡើយផ្ទុយទៅវិញ ស្តាលីន បានតែងសៀវភៅសរសើរលេនីន ដែលជាសៀវភៅមានកម្រាស់ដល់ទៅ៨០០ ទំព័រក្រដាស ហើយបោះពុម្ពរូបលេនីនជាមួយស្តាលីនអង្គុយនៅជាមួយគ្នា ក្នុងឥរិយាបទដែលស្តាលីនជាសិស្សដែលមានសេចក្តីស្រលាញ់ និងគោរពលេនីនអ្នកជាគ្រូ ចែកទៅជាង ៥ សែនច្បាប់ ព្រមទាំងឲ្យឆ្លាក់រូបហ្នឹងទុកទៀតផង។

ពេលលេនីនមរណភាពស្តាលីនចូលទៅលីក្តាមឈូសដោយខ្លួនឯង ហើយគ្រាមួយបានឲ្យអ្នកកាសែតសម្ភាសន៍ រួចហើយហៅឲ្យយកមកត្រួតពិនិត្យបន្ថែម អ្នកកាសែតសរសេរថាស្តាលីន ជាទាយាទរបស់លេនីន ស្តាលីន គូសខ្វែងពាក្យថា “ទាយាទ” ចោលហើយប្តូរថា “អ្នកបម្រើដ៏ស្មោះត្រង់” វិញ។ វិធីរបស់ស្តាលីនដូចពោលមកនេះក៏ត្រូវនឹងភាសិតរបស់ព្រះពុទ្ធថា “ឈ្នះសេចក្តីមិនល្អដោយសេចក្តីល្អ” នេះជាគុណសម្បត្តិដែលយើងគួរចងចាំទុក។

លក្ខណៈផ្ទាល់ខ្លួនរបស់ស្តាលីន ជាមនុស្សមិនចូលចិត្តភាពលយឆាយ ឬពិធីការ មិនមានឯកសណ្ឋាន គ្រឿងប្រដាប់កិត្តិយស ពាក់តែអាវពណ៌បៃតងបត់កចុះ មិនចូលចិត្តការទទួលរ៉ាប់រង មិនចូលចិត្តសមាគម រហូតរយៈពេល ១៨ឆ្នាំធ្លាប់ឲ្យតំណាងអ្នកកាសែតចូលជួប៧ ដងប៉ុណ្ណោះ ជាអ្នកកាសែតអាល្លឺម៉ង់ ២ ដង ជប៉ុន ២ ដងអាមេរិកា ៣ ដង។

ស្តាលីនមិនពូកែនិយាយ ហេតុនេះការថ្លែងសុន្ទរកថាក៏មិនសូវបានល្អ ហើយមិនចូលចិត្តថ្លែងសុន្ទរកថាទេចូលចិត្តប្រើវិធីសួរឆ្លើយក្នុងទីប្រជុំ គឺសុំឲ្យគេសួរហើយស្តាលីនក៏តប ក្នុងការតបដូច្នេះស្តាលីនអាចឈរតបបាន ៦ ម៉ោង។ រាង្គកាយរឹងមាំ អនាម័យល្អ តែមានលក្ខណៈខុសពី ដេវ៉ាលេរ៉ាមុសសូលិនី និងហ៊ីត្លែ ក្នុងប្រការសំខាន់ៗ ព្រោះស្តាលីនជាមនុស្សពូកែទទួលទានសុរាញាណបារី ទទួលទានអាហារមិនរើសមុខ។

យើងប្រហែលធ្លាប់បានឃើញរូបថតស្តាលីនតែងកាន់ខ្សៀនៅនឹងដៃជានិច្ច ដល់ថ្នាក់ក្នុងពេលទទួលទានអាហារត្រូវដាក់ខ្សៀទុកនៅក្បែរៗ ចានអាហារ ពេលទទួលទានរបស់មួយរួចមុននឹងទទួលទានរបស់មួយទៀតត្រូវប៊ឺតខ្សៀជាមុនសិន។

See the source image

តាលីនមានភរិយាពីរនាក់ ភរិយាទីមួយអនិច្ចកម្មដោយរោគហើមសួតក្នុង គ.ស ១៩១៧ ពីរឆ្នាំតមកទៀតគឺក្នុង គ.ស ១៩១៩ ស្តាលីនរៀបការភរិយាថ្មីជាមួយកូនរបស់មិត្តភក្តិ ដែលអាជីពជាជាងធ្វើកូនសោរ។ ពេលរៀបការលើកទីពីរនេះ ស្តាលីនមានអាយុ ៤០ ឆ្នាំចំណែក កូនក្រមុំអាយុ ១៧ឆ្នាំ កូនក្រមុំមិនដែលបានសិក្សាអ្វីឡើយពេលនៅជាមួយគ្នារហូតបានកូនពីរ ហើយស្តាលីនទើបបញ្ជូនភរិយាទៅចូលរៀន។ ពេលទៅរៀនឲ្យឡើងឡានក្រុងដូចអ្នកដទៃ មិនឲ្យមានរថយន្តជូនឡើយ។ ភរិយាទីពីរនេះនៅជាមួយគ្នាបាន ១៤ ឆ្នាំក៏អនិច្ចកម្មទៀត។

ប្រាក់ខែរបស់ស្តាលីនមួយខែមួយពាន់រូប៊ើល (RUB) បើគិតជាប្រាក់រៀលខ្មែរប្រហែល ៣៥,០០០ រៀល តែទាំងនេះមិនមែនបានន័យថាស្តាលីនមានលុយចាយតែប៉ុណ្ណឹងនោះទេ ព្រោះក្រៅពីប្រាក់ខែហើយនៅមានថវិការក្នុងផ្នែកផ្សេងៗទៀតជាច្រើន។ តាមធម្មតាពួកកុម្មុយនិស្តមានប្រាក់ខែតិចថ្នាក់រដ្ឋមន្ត្រីក៏បានត្រឹម ៦០០ រូប៊ើល គឺប្រហែល ២០,០០០ រៀល។

See the source image

ពួកនេះមិនសូវចាំបាច់ក្នុងរឿងប្រើប្រាស់លុយកាក់ ហើយពួកអ្នកធំរបស់រុស្សីក៏មិនធ្លាប់មានមន្ទិលក្នុងរឿងមាសប្រាក់នេះឡើយ សេចក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ពួកនេះ គឺអំណាចនិងកិត្តិយសកេរិ៍្តឈ្មោះ របស់ដែលពួកនេះប្រាថ្នាខ្លាំងគឺឲ្យឈ្មោះរបស់ខ្លួនបានទទួលកិត្តិយសតាំងជាឈ្មោះក្រុង ឈ្មោះថ្នល់ ឬទីកន្លែងសំខាន់ៗផ្សេងៗទៀត។

ពាក្យថា ឈ្មោះរបស់ខ្លួនក្នុងទីនេះគឺបានដល់រហស្សនាម ឬនាមបដិវត្តន៍នោះឯង។ ស្តាលីនបានឈ្មោះរបស់ខ្លួនទៅតាំងជាឈ្មោះក្រុង៤ កន្លែងគឺ Stalingrand, Stalinabad, Stalinnogosk និង Stalinsk។ ការងារពេលទំនេររបស់ស្តាលីនគឺ អានសៀវភៅ លេងអុក និងដែលចូលចិត្តបំផុតគឺមើលល្ខោន និងស្តាប់តន្ត្រី។

និយាយដល់រឿងការងារស្តាលីន មានលក្ខណៈមិនខុសពីបុគ្គលសំខាន់ៗផ្សេងទៀតឡើយ គឺមានសេចក្តីអត់ធន់ និងធ្វើការបានច្រើន តែមិនមែនធ្វើដោយមិនឈប់សម្រាកដូចដេវ៉ាលេរ៉ានោះទេ តាមធម្មតាធ្វើការងារធ្ងន់យ៉ាងពេញទំហឹង ៧-៨ ថ្ងៃរួចហើយក៏ឈប់សម្រាកមួយថ្ងៃ ឬពីរថ្ងៃ។ ស្តាលីនធ្វើការងារយឺតៗ តែធ្វើមិនឈប់ មិនទុកចោលលក្ខណៈរបស់បុរសនេះ គឺសេចក្តីឧស្សាហ៍ព្យាយាម ការហ៊ានប្រថុយប្រថាននឹងសមាធិ និងជាបុគ្គលមានខ្សែកម្លាំងចិត្តខ្លាំង រហូតមានពោលទុកថា ពេលស្តាលីនចូលទៅក្នុងបន្ទប់ណា មនុស្សក្នុងបន្ទប់នោះទោះមិនបានឃើញក៏មានរម្មណ៍ថាស្តាលីនកំពុងចូលមក។
សមត្ថភាពដ៏សំខាន់របស់ស្តាលីន គឺការជ្រើសរើសប្រើមនុស្សឲ្យសក្តិសមនឹងមុខតំណែងតួនាទី ហើយអាចគ្រប់គ្រងមនុស្សនៅក្រោមបង្គាប់បញ្ជាឲ្យធ្វើការដោយសេចក្តីព្រមព្រៀងគ្នាជាធ្លុងមួយ។ ស្តាលីនធ្លាប់សរសេរទុកថា សិល្បៈនៃភាពជាមេដឹកនាំ ជារឿងសំខាន់ណាស់ ហើយអធិប្បាយទុកថាវិធីរបស់ខ្លួនក្នុងភាពជាមេដឹកនាំនោះ គឺធ្វើឲ្យគ្រប់ៗគ្នាដើរទៅព្រមគ្នា នរណានឹងដើរលឿនហួសទៅមុខក៏ត្រូវឲ្យរងចាំសិននរណាដើរយឺតត្រូវកៀងដេញឲ្យលឿនឡើង ការដើរព្រមគ្នាជាកូនសោរសំខាន់នៃភាពជោគជ័យរបស់ស្តាលីន ឬពោលម្យ៉ាងទៀតថា ជាជោគជ័យរបស់គណៈសូវៀតទាំងមូល។

ជនបរទេសគ្រប់គ្នាពេលបានឃើញវិធីធ្វើការរបស់ពួកសូវៀត តែងមានការកោតសរសើរភាពឧស្សាហ៍ព្យាយាម និងការព្រមព្រៀងគ្នា។ តាមពិតក្នុងបណ្តាបុគ្គលសំខាន់របស់សូវៀត ទាំង១០ នាក់ រួមទាំងស្តាលីនផង គ្មាននរណាធ្លាប់បានទទួលការសិក្សាដល់ថ្នាក់មហាវិទ្យាល័យឡើយ យ៉ាងច្រើនណាស់ត្រឹមថ្នាក់មធ្យមសិក្សា ហើយមានជាច្រើននាក់ទៀតដែលមិនធ្លាប់បានចូលសាលារៀនឡើយ សេចក្តីសម្រេចក្នុងការងាររបស់ពួកនេះកើតឡើងបានដោយសារសេចក្តីឧស្សាហ៍ព្យាយាម និងសេចក្តីព្រមព្រៀងស្រុះដៃគ្នានោះឯង។

យើងជ្រាបហើយថា មនុស្សមិនមែនគ្រឿងចក្រ ក៏មិនមែនកើតមកពីរោងពុម្ពតែមួយជាមួយគ្នាទេ ការដែរអាចធ្វើឲ្យមនុស្សដល់ទៅ ១០០ លាននាក់ឈានដើរទៅព្រមៗ គ្នានោះមិនមែនរឿងងាយឡើយ។ ហើយការដែលស្តាលីនធ្វើបាន ក៏ព្រោះស្តាលីនមានចិត្តរឹងល្មមក្នុងការសម្លាប់មនុស្សដែលមិនព្រមដើរទៅព្រមគ្នា ព្រោះហេតុនេះទើបយើងបានឮព័ត៌មានការប្រហារជីវិតនៅរុស្សីជាប្រចាំ ហើយប្រហារម្តងៗ មានច្រើននាក់។ ស្តាលីនខ្លួនឯងមានពេលមួយនោះត្រូវមនុស្សម្នាក់សួរថា នឹងសម្លាប់មនុស្សដល់ពេលណាទៅ ស្តាលីនក៏តបថាដរាបណាមានភាពចាំបាច់ត្រូវសម្លាប់ ក៏ត្រូវតែសម្លាប់ជារឿងធម្មតាទេ។
ស្តាលីន បានឲ្យគោលការណ៍មួយថា «គ្មានការបដិវត្តន៍ណាដែលនឹងធ្វើបានសម្រេចបានដោយដៃពាក់ស្រោមពេជ្រ» ដែលមានន័យថា ការងារបដិវត្តន៍នោះត្រូវធ្វើដោយដៃដែក និងមិនចាំបាច់កង្វល់ថា ដៃនោះនឹងប្រឡាក់ឈាមនោះទេ៕



Related posts
ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ និង ដំបូន្មានអប់រំកូនល្អៗរបស់ភរិយាប្រធានាធិបតីចិន លោក ស៊ី ជីងពីង អ្នកស្រី Peng Liyuan

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអតិតភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យា Bill Gate លោកស្រី Melinda Gate

ប្រវត្តិបុគ្គលល្បីៗ

មហាសេដ្ឋីវ័យក្មេង Kylie Jenner ដែលបង្កើតទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារត្រឹមអាយុ២៣ឆ្នាំ

ប្រវត្តិបុគ្គលល្បីៗ

លោក​កាឡា​ស្នីកូវ​ អ្នក​បង្កើត​កាំ​ភ្លើង​ AK-47 ដែល​លក់​ដាច់​ជាង​គេ​បំផុត​លើ​ពិភព​លោក​