
លោកអ្នកប្រហែលជាធ្លាប់ស្គាល់មកហើយពីឈ្មោះរបស់លោកយាយបាបា វ៉ាន់ហ្គាដែលជាអ្នកទស្សទាយដ៏ឆុតមួយរូបនៅក្នុងពិភពលោក ហើយលោកអ្នកមួយចំនួនក៏ប្រហែលធ្លាប់លឺពីការទស្សទាយរបស់លោកយាយពិការភ្នែក បាបា វ៉ាន់ហ្គានៅឆ្នាំ២០២០នេះ។ តែលោកអ្នកប្រហែលជាមិនធ្លាប់បានដឹងពីប្រវត្តិរបស់លោកយាយ ដូច្នេះយើងខ្ញុំនឹងធ្វើការបង្ហាញពីប្រវត្តិរបស់លោកយាយដូចខាងក្រោមនេះ៖
លោកយាយ បាបា វ៉ាន់ហ្គា ដែលមានឈ្មោះពិតហៅថា Vangeloa Pandeva Gushterova លោកយាយមានសញ្ជាតិជាជនជាតិ ប៊លការី ដោយលោកយាយបានកើតនៅថ្ងៃទី៣១ ខែ មករា ឆ្នាំ១៩១១ នៅក្នុងត្រកូលអ្នកស្រែចំការ។ នៅពេលដែលលោកយាយមានអាយុត្រឹមតែ ៣ខែ ម្ដាយរបស់លោកយាយត្រូវបានលាចាកលោកនេះទៅ។ មិនយូរប៉ុន្មានឪពុករបស់លោកយាយត្រូវបានគេកែនយកទៅប្រយុទ្ធក្នុងសង្គ្រាម ហើយលោកយាយក៏ត្រូវបានអ្នកជិតខាងយកទៅចិញ្ចឹម និង មើលថែរក្សា។
នៅពេលដែលឪពុករបស់លោកយាយត្រលប់មកវិញគាត់ក៏មានប្រពន្ធថ្មី។ នៅពេលលោកយាយអាយុបាន១២ឆ្នាំ គឺមានគ្រោះកើតឡើងចំឡែកៗចំពោះលោកយាយ គឺមានព្យុះមួយបោកបក់នៅក្នុងភូមិរបស់គាត់ដែលពុំធ្លាប់មានពីមុនមក ដែលជាហេតុខ្យល់ព្យុះបានកួចលោកយាយឡើងទៅលើយ៉ាងខ្ពស់ រួចធ្លាក់មកដីវិញ ហើយភ្នែករបស់លោកយាយក៏មើលលែងឃើញ ព្យាបាលវះកាត់ក៏មិនជា ទើបធ្វើអោយភ្នែករបស់លោកយាយពិការតាំងពីពេលនោះមក។
នៅឆ្នាំ១៩២៥ លោកយាយត្រូវបានគេបញ្ជូនទៅរៀននៅក្នុងសាលាពិការភ្នែក រយះពេល៣ឆ្នាំក្រោយមកលោកយាយត្រូវបានត្រលប់មកផ្ទះវិញ ដោយលោកយាយត្រូវប្រឈមមុខជាមួយនឹងភាពក្រីក្រ ភាពពិការ និង ជម្ងឺដង្កាត់ផ្សេងៗ នៅគ្រានោះហើយដែលលោកយាយថាមានថាមពលពិសេស ដោយស្រម៉ៃមើលឃើញពីហេតុការណ៍ផ្សេងៗនៅក្នុងពិភពលោក ដែលធ្វើអោយយាយអាចទាយទំនាយនាពេលអនាគតនៅអាយុត្រឹមតែ១៦ឆ្នាំ។ ក៏ប៉ុន្តែលោកយាយបានក្លាយជាហោរាទស្សទាយជាផ្លូវការនៅអាយុ៣០ឆ្នាំ។
លោយយាយល្បី ពីការទស្សទាយឆុតអំពីទាហានរូបណាដែលត្រលប់មកពីសមរភូមិ និង ទាហានរូបណាដែលមិនបានមក ហើយទាយពីជម្ងឺដង្កាត់ និង រោគាផ្សេងៗ។ ដូច្នេះហើយទើបធ្វើអោយអ្នកដែលទៅរកលោកយាយទស្សទាយមានខ្ទង់លាននាក់ឯណោះ។ ក្នុងចំណោមមនុស្សរាប់លាននាក់ដែលបានអោយលោកយាយទស្សទាយជូននោះគឺ អ៊ីត្លែ ដោយកាលនោះប្រទេសប៊ុលការីជាប្រទេសប្រកាន់យករបបសង្គមនិយម។ អ្នកកាន់សាសនាដូចគ្នាក៏ពុំសូវជាចូលចិត្តលោកយាយបាបា វ៉ាន់ហ្គា ប៉ុន្មានដែរ ពីព្រោះការទស្សទាយមួយចំនួនបានប៉ះពាល់ទៅនឹងសាសនា។
អ្នកវិភាគរបស់ជនជាតិប៊ុលការីមួយរូបបានលើកឡើងថា ការទស្សទាយរបស់លោកយាយទាំង ៧ពាន់ហេតុការណ៍ គឺទាយត្រូវជាង៨០ភាគរយឯណោះគឺបានក្លាយជាការពិត។
នៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩០ លោកយាយ បាបា វ៉ាន់ហ្គាបានក្លាយទៅជាបុគ្គលិករដ្ឋដោយកំណត់ទ្រនិប ដោយប្រទេសដែលមកពីសង្គមនិយមទាំង៥ប្រទេស ដោយដាក់ ១០ Lev ប៊ុលការី គឺស្មើរនិង ២ដុល្លារអាមេរិក ចំណែកអ្នកដែលមកពីប្រទេសដ៏ទៃគឺត្រូវដាក់ទ្រនិប ៥០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់។
មុនពេលដែលលោកយាយបាបា វ៉ាន់ហ្គាបានទទូលមរណភាព លោកយាយបានទស្សទាយពីហេតុការណ៍ និង រឿងរ៉ាវរបស់ពិភពលោកដល់ ៤៦៧៤ ឯណោះ។ ហើយនាពេលកន្លងមកមានហេតុការណ៍ជាច្រើនដែលបានត្រូវទៅនឹងការទស្សទាយរបស់លោកយាយពិតប្រាកដមែន។ នៅក្នុងសតវត្សទី២១នេះ លោកយាយបានទស្សទាយថា សោកដនាដកម្មទៅថ្ងៃទី១១ ខែកញ្ញា មានបក្សីកក្បាលដែកពីក្បាលវាយប្រហារទៅលើសហរដ្ឋអាមេរិក និង ការទស្សទាយពីប្រធានាធិបតីទី៤៤ ជាកូនកាត់អាហ្រ្វិច អាមេរិកដែលជាជនជាតិស្បែកខ្មៅដំបូងគេដែលបានកាន់ដំណែងជាប្រធានាធិបតីអាមេរិក។ ទាំងនេះហើយគឺជាប្រវត្តិរូបរបស់លោកយាយបាបា វ៉ាន់ហ្គា បានក្លាយជាអធិរាជទស្សទាយដ៏ល្បីបំផុត ហើយអ្វីដែលជាពិសេសទៀតនោះ រាល់ការទស្សទាយរបស់លោកយាយគឺត្រូវជាង៨០ភាគរយឯណោះ។