ប្រវត្តិសាស្រ្ត

លក្ខណៈពិសេសេ៦យ៉ាងរបស់ ហ៊ីត្លែ ដែលគ្រប់គ្នាពុំសូវបានដឹង

​រម្លឹក​បន្តិច​ថា អា​ដុល ហ៊ី​ត្លែ ជា​មេដឹកនាំ​ផ្ដាច់ការ​មួយ​រូប នៅ​អាល្លឺម៉ង់។ លោក​ត្រូវ​បាន​គាំទ្រ​ដោយ​កងកម្លាំង​ប៉ូលិស និង​ឈរ​លើ​បក្ស​តែមួយ ដែល​កំចាត់​អ្នកជំទាស់ និង​របប​ប្រកាន់​ពូជសាសន៍​យ៉ាង​ព្រៃផ្សៃ។

​ហ៊ី​ត្លែ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​បុគ្គល​មួយ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅ​លើ​ពិភពលោក។ ប្រជាជន​នៅ​លើ​ពិភពលោក សឹង​គ្រប់គ្នា​ស្គាល់​លោក​ថា ជា​ជន​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​លោក​លើ​ទី២ ក្នុង​ឆ្នាំ១៩៣៩។

​លក្ខណៈ៦យ៉ាង​របស់ ហ៊ី​ត្លែ នោះ​មាន​ដូចជា ៖​


​១​. ចាប់ពី​ដឹងក្ដី​មក ហ៊ី​ត្លែ មាន​ទេពកោសល្យ​ខ្ពស់​លើ​គំនូរ និង​មាន​ជំនាញ​ដ៏​វិសេស​ខាង​គូរគំនូរ ហើយ​ទេពកោសល្យ​ទាំងនេះ គឺជា​ចំណង់​ចំណូលចិត្ត​តាំងពី​តូច​។

​២​. តាំងពី​កុមារភាព​មក ហ៊ី​ត្លែ តែង​គោរព​ប្រតិបត្តិ​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន ទើប​លោក​មិន​បរិភោគ​សាច់​ឡើយ។ ទោះបី​លោក​ក្លាយជា​មេដឹកនាំ​ផ្ដាច់ការ និង​ព្រៃផ្សៃ​ប្រចាំ​អាល្លឺម៉ង់ ក៏ដោយ។

​៣​. ហ៊ី​ត្លែ ជា​មេដឹកនាំ​ដំបូង​គេ​ក្នុង​លោក ដែល​ប្រឆាំង​នឹង​ការប្រើ​ប្រាស់​ថ្នាំជក់។ ព្រោះ​គេ​បានដឹង​ថា ថ្នាំជក់​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​បំផុត និង​កើតជំងឺ​មហារីក​សួត​ដល់​អ្នកប្រើ​ប្រាស់។

​៤​. លោកស្រី Klara Pölzl ជា​ម្តាយ​សំណប់​ចិត្ត​របស់ ហ៊ី​ត្លែ។ ទោះបី​មេ​ផ្ដា​ច់ការ​រូប​នេះ ធ្វើដំណើរ​ទៅណា​ក៏ដោយ លោក​តែង​យក​រូបថត​ម្ដាយ​ដាក់​ជាប់​ខ្លួន​ជានិច្ច ព្រោះ​លោកស្រី Klara Pölzl ជា​ម្ដាយ​ដ៏​ល្អ ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ហ៊ី​ត្លែ ទើប​លោក​ស្រឡាញ់​ម្ដាយ​ខ្លួន​ស្មើនឹង​ជីវិត។

​៥​. លោក​មាន​ស្នេហា​ដំបូង ជាមួយ​នារី​ជនជាតិជ្វីហ្វ (អ៊ីស្រាអែល បច្ចុប្បន្ន)។ អាយុ​បាន១៦ឆ្នាំ យុវជន​រូប​នេះ បាន​ចូលរៀន​សាលា​មួយ​នៅ​ទីក្រុង Linz ប្រទេស​អូទ្រីស។ យោង​តាម​សៀវភៅ​របស់​លោក August Kubizek ដែល​ជា​មិត្ត​កាលពី​កុមារភាព បាន​សរសេរ​ថា អា​ដុល ហ៊ី​ត្លែ បាន​លង់​ស្នេហ៍​ជាមួយ​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ Stefanie Rabatsch ដែល​ជា​ជនជាតិជ្វីហ្វ ប៉ុន្តែ​នាង​ហាក់ដូចជា​មិន​មាន​អារម្មណ៍​ពិសេស ឬ ចាប់អារម្មណ៍​លើក​ម្លោះ​នេះ​ប៉ុន្មាន​ឡើយ។

​៦​. ហ៊ី​ត្លែ មាន​គ្រូពេទ្យប្រចាំ​គ្រួសារ​មួយ ជា​ជនជាតិជ្វីហ្វ គឺ​លោក Eduard Bloch ដែល​ជា​គ្រូពេទ្យ​ពូកែ​សម្រាប់​ព្យាបាល​ឱ្យ​គ្រួសារ​ហ៊ី​ត្លែ។ Eduard Bloch ក៏​ជា​គ្រូពេទ្យ​ម្នាក់ ដែល​មានចិត្តល្អ និង​យកចិត្ត​ទុកដាក់​លើ​អ្នកជំងឺ ជាពិសេស​គ្រួសារ​របស់​ហ៊ី​ត្លែ។

​ទោះបី​ម្ដាយ​របស់​ហ៊ី​ត្លែ កើតជំងឺ​មហារីក​សួត​ព្យាបាល​ពុំជា​យ៉ាងណាក៏ដោយ ក៏​លោក Eduard Bloch នៅតែ​ព្យាបាល និង​មើលថែ ដោយ​យកចិត្ត​ទុកដាក់​រហូតដល់​ជីវិត​ចុងក្រោយ។

​សូម​បញ្ជាក់​ថា កាលដែល ហ៊ី​ត្លែ នៅ​មានជីវិត ប្រជាជន​ស្ទើរ​ពេញ​ពិភពលោក បាន​ចាត់ទុក​លោក​ថា ជា​បិសាច​ដ៏​កាច​សាហាវ​បំផុត។ តែ​ទស្សនៈ​នេះ បាន​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​ប្រជាជន​អាល្លឺម៉ង់ ដែល​ពួកគេ​បាន​ចាត់ទុក ហ៊ី​ត្លែ ជា​បុគ្គល​ដ៏​សំខាន់​ក្នុង​ការ​កសាង​ប្រទេស​ឱ្យ​រីកចម្រើន និង​ជៀស​ពី​វិប​ត្តិ​ផ្សេងៗ៕

Related posts
ប្រវត្តិសាស្រ្ត

មនុស្សអាក្រក់ជាងគេនៅអាថែន

ប្រវត្តិសាស្រ្ត

អាថ៌កំបាំង ៥យ៉ាង ដែលអ្នកមិនបានដឹងពីកងទព័ក្រោមដីក្នុងប្រទេសចិន

ជីវប្រវត្តិប្រវត្តិសាស្រ្ត

អ្នករុករកល្បីល្បាញ ១០រូបដែលបានផ្លាស់ប្ដូរពិភពលោក

ជីវប្រវត្តិប្រវត្តិសាស្រ្ត

រឿង ៦យ៉ាង ដែលអ្នកគួរដឹងពីណាប៉ូឡេអុង